• Written by 
រូបភាពពី google រូបភាពពី google
ព័ត៌មាន​អន្តរជាតិ​និយាយថា​រដ្ឋាភិបាល​របស់​ សហរដ្ឋ​អាម៉េរិក​នឹង​​កាត់​បន្ថយ​ជំនួយ​បរទេស​របស់​ខ្លួន​ទៅ​កម្ពុជា​ប្រសិន ​​បើ​ការ​បោះ​ឆ្នោតខាង​មុខ​នេះ​មិន​​មាន​លក្ខណៈប្រជាធិបតេយ្យ​ទេ​នោះ។
កាសែត​វ៉ិបសាយថ៍​ហៅថា International Business Time ផ្សាយ​អត្ថបទ​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៤កក្កដា​នេះ​ថា រដ្ឋសភាព​ទាំង២​​ថ្នាក់​របស់​សហរដ្ឋ​អាម៉េរិក​បាន​បញ្ជូន​សេចក្ដី​សម្រេច​ ចិត្ត​កាត់​បន្ថយ​ជំនួយ​ដល់​កម្ពុជា​ប្រសិន​បើ​ក្រសួង​ការ​បរទេស​នៃ​សហរដ្ឋ​ អាម៉េរិក​មើល​ឃើញ​ថា​ការ​បោះឆ្នោត​មិន​បានដំណើរ​ការ​ទៅ​ដោយ​​មាន​តម្លាភាព​ ទេ​នោះ។
ក្រសួង​ការ​បរទេស​អាម៉េរិក​ក៏​បាន​សម្ដែង​កង្វល់​អំពី​គុណភាព ​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ប្រភព​ព័ត៌មាន​ដដែល​នេះ​និយាយថា​ខ្លួន​មិន​អាច​ទទួល​ការ​អត្ថាធិប្បាយ​ពី​ អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ​ ប៉ុន្តែ​ថា​តំណាង​រាស្រ្ត​មួយ​រូប​របស់​គណបក្ស​កាន់​អំណាច​និយាយថា​ គណបក្ស​ប្រឆាំងទទួល​បាន​ផលប្រ​យោជន៍​ជា​ចម្បង​ពី​សហរដ្ឋ​អាម៉េរិក។
កាសែត ​វ៉ិបសាយថ៍​ International Business Time បន្ត​ថា​ មាន​ការ​រំពឹង​ថា​គណបក្ស​កាន់​អំណាច​នឹង​ឈ្នះ​ឆ្នោត ហើយ​ប្រទេស​ចិន​​គឺជា​ប្រទេស​ដែលផ្ដល់​​ជំនួយ​ធំជាង​គេ​ទៅ​ប្រទេស​កម្ពុជា​ រ៕ ប្រភព ៖ Radio Australia



  • Written by 
លោក សុខ​អាន​ រដ្ឋមន្ត្រីទី​ស្តីការគណៈរដ្ឋមន្ត្រី​ ដែល​បានផ្តល់បទ​សំភាសន៍ជាមួយអ្នកសារព័ត៌មានកន្លងមក។ លោក សុខ​អាន​ រដ្ឋមន្ត្រីទី​ស្តីការគណៈរដ្ឋមន្ត្រី​ ដែល​បានផ្តល់បទ​សំភាសន៍ជាមួយអ្នកសារព័ត៌មានកន្លងមក។
រដ្ឋាភិបាល ​បាន​ប្រា​កាស​ថា ថវិកា​ដែលជា​ចំណូល​មកពី​ប្រាសាទអង្គរវត្ត មានតែ៣០លាន​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ។ ហើយ​ថវិកា​នេះ មិនអាច​យកទៅ​តំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​បាន​នោះទេ។ការប្រកាស​បែបនេះ គឺធ្វើឡើង ដោយ​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក្នុង​ទិវា​រំលឹក​ខួប​ទី៥ឆ្នាំ​នៃ​ការដាក់បញ្ចូល​ព្រះវិហារ​ជា​សម្បត្តិ​ បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ តែ​គណបក្សប្រឆាំង​វិញ​បាន​អះអាងថា ថវិកា​ដែលជា​ចំនូល​ពី​អង្គរ​នោះ​មាន​ដល់​រាប់រយ​លាន។
រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរ​អប្សរា បាន​ច្រានចោល​ការអះអាង របស់​បក្សប្រឆាំង​ដែលថា​ចំណូល​ពី​ប្រសាទ​អង្គ​វត្ត មាន​តម្លៃ​រាប់រយ​លាន​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

ក្នុង​ពិធី​អបអរសាទរ​ខួប​ទី៥ស្តីពី​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ចូល​ជាស ​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា ចំណូល​​ដែល​​កម្ពុជា​​បានទទួល​ពី​ប្រាសាទ​អង្គ​វត្ត នោះ មានតម្លៃ​​តែ​ប្រមាណ​ជា៣០លាន​ដុល្លារ​​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយឆ្នាំ​​ដែល ​ផ្ទុយ​ពី​ការលើកឡើង​របស់​គណ​បក្សប្រឆាំង។ គណបក្សប្រឆាំង​ដែល​តែង​និយាយថា ចំណូល​ពី​ប្រសាទ​អង្គរ​វត្តមាន​ចំនួន ប្រមាណ​ជា១៥០លាន​ដុល្លារ។
ហើយ​ថា រដ្ឋាភិបាល អាច​យកទៅ​ដំឡើងប្រាក់ខែ​ដល់​មន្ត្រីរាជការ ក៏ដូចជា​ការផ្តល់​ដល់ ប្រាក់​ឧបត្ថម​ចំនួន៤ម៉ឺន​រៀល​ក្នុង​រយៈពេលខែៗដល់​ចាស់ជរា​អាយុ៦៥ ឆ្នាំ​ឡើងទៅ ដែលជា​នេះ​ជា​គោលនយោបាយ​របស់​បក្ស​សង្គ្រោះ​ជាតិ។

ត្រង់ចំនុច​នេះ លោក ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ប្រាក់​ដែលជា​ចំណូល​ទាំង៣០លាន​ដុល្លារ​នេះ រដ្ឋាភិបាល​មិនអាច​ដកយក​មក​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​បានទេ ។

លោក សុខ​អាន​បញ្ជាក់ថា ប្រាក់ចំណូល​ទាំងនេះ ត្រូវ​ប្រើ​ជា​ជា​វិភាគទាន សម្រាប់​ការអភិរក្ស​និង​ការអភិវឌ្ឍ តំបន់​អង្គរ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​ការអភិរក្ស​និង​ការអភិវឌ្ឍ តំបន់​អង្គរ ហៅ​កាត់​ថា (ICC Angkor)។

បើតាម​លោក​សុខ អាន ប្រទេស​ផ្តល់ជំនួយ សម្រាប់​ការអភិវឌ្ឍ និង​អភិរក្ស នៅ​អង្គរ​នោះ នឹង​ដកខ្លួន​វិញ បើ​រដ្ឋាភិបាល​មិន​ចូលរួមចំណែក​អភិរក្ស និង​អភិវឌ្ឍ​ន៍ទេនោះ។

ដោយឡែក លោក សុន ឆ័យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បានឱ្យដឹងថា ការ​ថ្លែង​របស់លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ជា​រឿង​មិន​ពិត និង​ខ្វះ​ការទទួលខុសត្រូវ ព្រោះ​ចំណូល​ពី​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​អង្គរវត្ត​ ប្រមាណជិត ៣លាន​នាក់​នោះ មិន​សមាមាត្រ​ទៅនឹង​ចំណូល​នោះទេ។

តែ​ទោះជា​យ៉ាងណា លោក​សុន ឆ័យ បាន​បញ្ជាក់ថា ការដែល​គណបក្សប្រឆាំង​អះអាងថា ចំនូល​ពី​អង្គរវត្ត មាន​ចំនូ​ន​ប្រមាណ​ជា១៥០លាន​ដុល្លា​ន​នោះ គឺ​មិនមែន​គ្មាន​មូលដ្ឋាន​នោះទេ។ ហើយ​គណបក្សប្រឆាំង​ក៏​មិន​យក​ចំណុច​នេះ​ធ្វើជា​នយោបាយ​ផ្ចាញ់ផ្ចាល់​ គណបក្សកាន់អំណាច​ដែរ តែ​បក្សប្រឆាំង​ស្នើឱ្យ​មានការ​វិនិយោគ​លើ​តំបន់​អង្គរ​ដោយ​តម្លាភាព និង អាច​យក​ចំណូល​មក​បម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ពិតប្រាកដ៕ ប្រភព ៖ RFI


  • Written by 
សង្ខេប​ព័ត៌មាន​សេដ្ឋ​កិច្ច​ប្រចាំ​សប្តាហ៍
ភ្នំពេញៈ លោក John C Tsang លេខា​ធិការ​ហិរញ្ញ​វត្ថុ​​នៅ​​តំបន់​រដ្ឋ​បាល​ពិ​សេស​​ហុង​កុង​​​បាន​អំពាវ​ នាវ​​ឲ្យ​មាន​ការ​នាំ​ចូលអង្ករ​ដោយ​​ផ្ទាល់​​ពី​កម្ពុជា​ ខណៈ​​លោក​អះអាង​ថា ​ជា​ធម្មតា​​ ការ​នាំ​ចូលអង្ករ​ពីកម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​​តាម​រយៈ​​ប្រទេស​ទី​៣។
ការ​អំពាវ​នាវ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ ​ Blog ផ្ទាល់​ខ្លួន​​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ៣០ ​ខែ​​មិថុនា​ លោក John C Tsang ​បាន​​លើក​ឡើង​​ថា ក្រុមហ៊ុន​​ថៃ​ និង​វៀត​ណាម​​នាំ​ចូល​អង្ករ​​ពី​​កម្ពុជា​​នូវ​​តម្លៃ​ទាប​ ហើយ​​បន្ទាប់​ពី​កែ​ច្នៃ​បន្ថែម​ទើ​ប​​​នាំ​ចេញ​​​បន្ត​​​ទៅ​កាន់​ហុងកុង​​៕ 
​ភ្នំពេញៈ ​ការ​លក់​​​ចេញ​រថយន្ត​​ថ្មី​មាន​​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​​ក្នុង​អំ​ឡុង​​ ឆ​​មាស​ទី​១​ឆ្នាំ​នេះ​ ដោយ​​សា​រ​ការ​ផ្គត់​ផ្គង់​បាន​​​ត្រ​ឡប់​​មក​រក​ស្ថិរភាព​ឡើង​​វិញបន្ទាប់​ ពី​ជួប​បញ្ហា​ខ្វះ​ខាត​កាល​ពី​ឆ្នាំ​មុន។
លោក គង់ នួន ប្រ​ធាន​ក្រុម​ហ៊ុន តូយ៉ូ​តា​ (ខេម​បូឌា) ដែល​ជា​ក្រុម​​ហ៊ុន​លក់​​រថ​យន្ត​ថ្មី​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​​ថា​ គិត​មក​ត្រឹម​​រយៈ​ពេល​៦​ខែ​​​ឆ្នាំ​នេះ​ក្រុមហ៊ុន តូយ៉ូ​តា ​(ខេម​បូ​ឌា​​) បាន​លក់​​ចេញរថ​យន្ត​​​ចំ​នួន​ជាង​ ៦០០ គ្រឿង ពោល​គឺ​កើន​ឡើង​ប្រ​មាណ​៥០ ភាគ​រយ​ពី​រយៈ​ពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ​មុន៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ព្រះវិហារៈ ​​តួលេខ​​​ពី ​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​ វិហារ​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​​មកទស្សនា​ប្រាសា​ទ​ព្រះ​វិ​ហារ​​​បាន​​កើន​ឡើង​​​ ៥៦ ​ភាគ​រយ​​​នៅ​ឆមាសទី​១​​ឆ្នាំ​នេះ​ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ខណៈ​​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ ធ្លាក់​​ចុះ​​​​៣៦​ភាគ​រយ​​។​
តួ​លេខ​​បាន​បង្ហាញ​ថា​ ចន្លោះ​ពី​ខែ​មករា​ដល់​​ខែ​មិថុនា​​​នៅ​​​ឆ្នាំ​នេះ​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ប្រហែល​ ៥ ២៤០ ​នាក់​​ទៅ​ទស្សនាប្រាសាទ​ព្រះវិហារ​ ហើយ​​​​​ភ្ញៀវ​ទេសចរ​​ក្នុង​​ស្រុក​មាន​​​​ប្រហែល ៣៦ ៣៤០​ នាក់​ ធ្លាក់ចុះ​៣៦​ភាគ​រយ​​​៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ភ្ញៀវទេសចរ
សៀមរាបៈចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ទៅ​ទស្សនា​ខេត្ត​​សៀមរាប​ក្នុង​រយៈ​ពេល​៨ខែ​បាន​កើន​ឡើង​ជាង​៣០​ភាគ
​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។ នេះ​បើ​តាម​តួលេខ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​។

តាម​រយៈ​តួលេខ​នេះ​ បង្ហាញ​ថា ​កំណើន​ភ្ញៀវ​អន្តរជាតិ​ទៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់ កម្ពុជា​នៅ​តែ​បន្ត​កើន​
ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​។

លោក ឆឺយ ឆន អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប និយាយ​ថា ក្នុង​អំឡុង​ពេល​នេះ ភ្ញៀវ​ទេសចរ​ដែល​មក​
ទស្សនា​ខេត្ត​វប្បធម៌​ និង​ធម្មជាតិ​មួយ​នេះ បាន​កើន​ឡើង​ជាង​៣០​ភាគរយ។

ស្ថិតិ​ភ្ញៀវ​ទេសចរ​របស់​មន្ទីរ​ទេសចរណ៍​ ខេត្ត​សៀមរាបបាន​បង្ហាញ​ថាភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀម
រាប​មាន​១ ៣៦៥ ៦២៣​ នាក់​ ដោយ​កើន​ឡើង​៣០,២៧​ភាគរយ​។ ក្នុង​រយៈ​ពេល​៨​ខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ចំនួន​ភ្ញៀវ
​បរទេស​មាន​ជាង១ ០៤៨​ ០០០នាក់​។តួ​លេខ​បង្ហាញ​ថាភ្ញៀវ​ទៅ​កាន់​តំបន់​ប្រាសាទ​អង្គរ​មាន​ប្រមាណ​៨៥​ភាគរយ។

ក្នុង​ចំណោម ​ភ្ញៀវ​ទាំង​នោះ ភ្ញៀវ​ជនជាតិ​កូរ៉េ​ស្ថិត​នៅ​លេខ​រៀង​ទី១ ដែល​មាន​រហូត​ដល់ ៤១,០៦​ភាគរយដោយ​កើន​
ពី​ចំនួន​ជាង​១៦០ ០០០​ ដល់​ជាង ២៣០ ០០០ នាក់​។ចំណែក​ភ្ញៀវ​ស្ថិត​នៅ​លេខ​រៀង​បន្ត​បន្ទាប់​គ្នា​គឺ វៀតណាមចិន
ជប៉ុន និង ថៃ។

រហូត​មក​ទល់​ពេល​នេះ ខេត្ត​សៀមរាប មាន​សណ្ឋាគារ​ចំនួន ១៥២​ ដែល​មាន​បន្ទប់​ជាង​១​ម៉ឺន​ និង​ ផ្ទះ​សំណាក់​មាន
​ចំនួន ២២០​ និង​មាន​បន្ទប់​ជាង​៣ ០០០ ដែល​ចំនួន​នេះ​អាច​បំពេញ​តាម​តម្រូវ​ការ​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ដែល​បន្ត
កើន​ឡើង​។

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​មក​ទស្សនា​កម្ពុជា​នៅ ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១១ គឺ​ភ្ញៀវ​វៀតណាម​ឈរ​លំ
ដាប់​ទី១​។ ​នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​ទេសចរណ៍​។

បើ​ទោះ​បី​យ៉ាង​នេះ​ ក្តី ​អ្នក​ប្រកប​អាជីវកម្ម​ផ្នែក​សេវាកម្ម​ទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា កំណើន​ភ្ញៀវ​ជន​ជាតិ​វៀតណាម​
ចូល​មក​កាន់​ទីផ្សារ​ទេសចរណ៍​កម្ពុជា ភាគ​ច្រើន​មិន​បាន​នាំ​មក​នូវ​តម្លៃ​សេវាកម្ម​ខ្ពស់​នោះ​ទេព្រោះ​ការ​ចំណាយ​របស់
​ជនជាតិ​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ​គឺ នៅ​ទាប​ណាស់ បើ​ធៀប​នឹង​ភ្ញៀវ​ប្រទេស​ផ្សេងៗ​ទៀត​។

លោក សេង ផល្គុណ ម្ចាស់​ទីភ្នាក់ងារ​ទេសចរណ៍ Travel Loops និង​ជា​ម្ចាស់​ផ្សារ​លក់​វត្ថុ​អនុស្សាវរីយ៍ Noon ​
Night ​Market​ នៅ​ខេត្ត​សៀមរាបបាន​និយាយ​ថាភ្ញៀវ​មាន​កំណើន​ច្រើន​គឺ​ជនជាតិ​វៀតណាម​ដែល​មាន​ការ​ចំណាយ
​តិច​ហើយ​ សេវាកម្ម​ផ្តល់​ជូន​ដល់​ជនជាតិ​វៀតណាម​មាន​តម្លៃ​ថោក​។

លោក​បន្ត​ ថា ​ទោះ​បី​ភ្ញៀវ​វៀតណាម​ប្រើ​សេវាកម្ម​ក្នុង​ស្រុក​រាប់​ចាប់​តាំងពី​ សេវា​ភោជនីយដ្ឋាន សេវា​ដឹក​ជញ្ជូន​មួយ​
ចំនួន សេវា​ស្នាក់​នៅ ព្រម​ទាំង​មគ្គុទេ្ទសក៍​ទេសចរ​ តែ​ការ​ចំណាយ​របស់​គាត់​នៅ​តិច​នៅ​ឡើយ​ ហើយ​គេ​ក៏​ចំណាយ​
តែ​ទៅ​លើ​របស់​ថោកៗ​ប៉ុណ្ណោះ។ លោក​បាន​ថ្លែង​ថា​៖ « និយាយ​ឲ្យ​ចំ​ទៅ ភ្ញៀវ​កើន​ឡើង​មាន​តែ​ភ្ញៀវ​វៀតណាម។
វៀតណាម​ចំពោះ​អាជីវកម្ម​មិន​ល្អ​ទេ ព្រោះ​ថវិកា​គាត់​ទាប។ កញ្ចប់​សេវាកម្ម​លក់​ឲ្យ​គាត់​គឺ​ថោក។​ឧទាហរណ៍ តម្លៃ
​សណ្ឋាគារ​ធ្លាប់​លក់​៣០​ដុល្លារ​ចំពោះ​ទីផ្សារ​វៀតណាម វា​នៅ​សល់​តែ​២២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​យប់»៕

(អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍)

អាកាសធាតុ

Phnom Penh
Day Min Max Wind Weather
Thu
04th
25°C 34°C
WSW
6 mph
Fri
05th
24°C 33°C
ESE
2 mph
Sat
06th
25°C 33°C
NW
6 mph

Dubai
ភ្នំពេញៈ កម្ពុជា​កំពុង​សម្លឹង​មើល​ប្រទេស​អារ៉ាប់​រួម​អេមីរ៉ាត (UAE) សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​នា​ពេល​អនាគត។
កាលពី ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​ជួប​ជាមួយ​គណៈ​ប្រតិភូ និង​ពាណិជ្ជករ​មួយ​ចំនួន ដែល​ដឹក​នាំ​ដោយ​លោក​ស្រី Sheikha Lubna Khalid Sultan Al Qasimi រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បរទេស​របស់ UAE។

លោក ​បាន​ឲ្យ​ដឹង​ថា UAE សម្បូរ​ដើម​ទុន​ដ៏​ច្រើន​សម្រាប់​កម្ពុជា ក្នុង​ការ​ធ្វើ​ជា​ដៃ​គូ​ក្នុង​ឧស្សាហកម្ម​អង្ករ។ លោក​ថ្លែង​ថា ប្រទេស​អារ៉ាប់​តូច ប៉ុន្តែ​ជា​ប្រទេស​នាំ​ចេញ​អង្ករ មាន​ទីផ្សារ​ធំ និង​ប្រកប​ដោយ​សក្តានុពល​។​ លោក​ថ្លែង​ថា៖ «ប្រសិន​បើ​យើង​អាច​ធ្វើ​ជា​ដៃ​គូ​ជា​មួយ​ពួក​គេ​បាន ពួក​គេនឹង​ទិញ​អង្ករ​ពី​យើង សម្រាប់​នាំ​ចេញ​បន្ត​ ហើយ​យើង​នឹង​មាន​ទី​ផ្សារ​ធំ។ យើង​ខ្វះ​ដើម​ទុន ខណៈ​ដែល​ UAE មាន​ប្រាក់​ច្រើន ដូច្នេះ​ពួក​គេ​អាច​ទិញ​អង្ករ​ពី​យើង​បាន។ ប្រទេស​ជិត​ខាង ដូច​ជា ថៃ និង​វៀតណាម បាន​លក់​អង្ករ​ទៅ​ឲ្យ​ប្រទេស​នេះ​រួច​ហើយ ហេតុ​អ្វី​បាន​ជា​យើង​មិន​អាច​លក់​បាន? ខ្ញុំ​គិត​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​អាច​មាន​ទំនាក់​ទំនង​កាន់​តែ​ច្រើន​»។

នេះ ​ជា​លើក​ដំបូង​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ ពាណិជ្ជកម្ម​បរទេស​ UEA ក្នុង​ការ​ដឹក​នាំ​គណៈ​ប្រតិភូ​ពាណិជ្ជកម្ម ដើម្បី​រៀន​សូត្រ​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

លោក Sheikha Lubna Khalid Sultan Al Qasimi ​បាន​លើក​ឡើង​ថា៖ «​វេទិកា​នេះ ពិត​ជា​សំខាន់​ណាស់​សម្រាប់​យើង​ទាំង​សង​ខាង ហើយ​វា​កំណត់​កម្មវិធី​សម្រាប់​យើង​ក្នុង​ការ​ស្វែង​យល់​អំពី​ការ​ធ្វើ​ ជា​ដៃ​គូ​រវាង​កម្ពុជា និង UAE ​ពិសេស​ យើង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​ជួយ​លើក​កម្ពស់​កំណើន​ទ្វេ​ភាគី»។

លោក ​ស្រី​បន្ត​ថា កម្ពុជា​ជា​ផ្នែក​មួយ​របស់​អាស៊ាន ដូច្នេះ​ការ​ស្វែងរក​ឱកាស​រវាង​ប្រទេស​ទាំង​ពីរ​មាន​កាន់​តែ​ច្រើន៖ « UAE ជា​ប្រទេស​នាំ​ចេញ​អង្ករ​នៅ​លើ​ពិភពលោក។ យើង​មិន​មែន​ជា​ប្រទេស​ដាំ​ស្រូវ​ឡើយ ប៉ុន្តែ យើង​ជា​មណ្ឌល​ដឹក​នាំ​នៅ​ភាគ​ខាង​កើត និង​ខាង​លិច»។
លោក គឹម សាវុធ ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ដំណើរ​ទស្សនកិច្ច​របស់​ UAE ​នឹង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​វិស័យ​ឯកជន​មក​ពី​ប្រទេស​ទាំង​ពីរ ផ្លាស់​ប្តូរ​យោបល់ និង​កិច្ច​សន្យា​រវាង​គ្នា នឹង​គ្នា។

លោក ​ថ្លែង​ ថា៖ «​នេះ​ជា​ពេល​ដ៏​ត្រឹមត្រូវ​សម្រាប់​អារ៉ាប់ ក្នុង​ការ​សហការ​ជាមួយ​កម្ពុជា ដែល​មាន​សក្តានុពល​ក្នុង​ឧស្សាហកម្ម​អង្ករ ខណៈ​អារ៉ាប់​មាន​លុយ​ដ៏​ច្រើន។ អ្វី​ដែល​យើង​ចង់​បាន​ពី​ពួក​គេ គឺ​គោល​នយោបាយ ឬ​ឯកសារ ក៏​ដូច​ជា​គុណភាព​អង្ករ​ដែល​ពួក​គេ​ត្រូវ​ការ​»។
លោក ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​ថា កម្ពុជា ត្រូវ​ការ​ដើម​ទុន​ពី ៧០០​លាន ទៅ ១​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ស្រូវ​មក​កែច្នៃ​សម្រាប់​នាំ​ចេញ​ក្នុង​មួយ​ឆ្នាំៗ។

លោក បន្ថែម​ថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​កាល​ពី​ឆ្នាំ​២០១១ កើន​ឡើង​ជិត​ទ្វេ​ដង បើ​ធៀប​ឆ្នាំ​២០១០ គឺ​ពី ១៦​លាន​ដល់ ៣០​លាន​ដុល្លារ។

លោក​បន្ត​ថា លោក​បាន​សិក្សា​អំពី​ទីផ្សារ​អារ៉ាប់​រួច​ហើយ ពី​ឆ្នាំ​មុន​ ហើយ​ថា ប្រទេស​នេះ​មិន​សូវ​តឹងរ៉ឹង​លើ​គុណភាព​អង្ករ​ឡើយ។
ការ ​នាំ​ចេញ​អង្ករ​ សរុប​ បាន​ធ្លាក់​ចុះ​ប្រហែល​៣៥​ភាគរយ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១២ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ​២០១១ គឺ​ធ្លាក់​ចុះ​១២០ ០០០​តោន មក​នៅ​ត្រឹម ៧៨ ០០០​តោន។ នេះ​បើ​តាម​ទិន្នន័យ​ក្រសួង​កសិកម្ម៕

ប្រភព៖ ភ្នំពេញ​ប៉ុស្តិ

កសិករកំពុងកៀរស្រូវ
ភ្នំពេញៈ​ក្រសួង​ពាណិជ្ជកម្ម​នឹង​កំណត់​ពូជ​ស្រូវ​សម្រាប់​ការ​នាំ​​ចេញនិង​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ដល់​ប្រជា​កសិករ​ខ្មែរ​ដើម្បី
​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​បង្កើន​ការ​ដំាដុះ​បំពេញ​ទៅ​តាម​តម្រូវ​ការ ទីផ្សារ​អន្តរជាតិ​។

លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​វេទិកា​ស្រូវ​អង្ករ​លើក​ទី២ ​ដែល​រៀប​ចំ​ឡើង​
ដោយ​សម្ព័ន្ធ​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ ក្រសួង​ពាណិជ្ជកម្ម​នឹង​ធ្វើ​បញ្ជី​ពូជ​ស្រូវ​ដែល
​លក់​បាន​តែ​ទីផ្សារ​ ក្នុង​ស្រុក និង ​ពូជ​ស្រូវ​ដែល​អាច​លក់​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​ រួច​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា
កសិករ​ទូទាំង​ប្រទេស​។ លោក​បាន​បន្ត​ទៀត​ថា៖​ «ធ្វើ​ដូច​នេះ​កសិករ​នឹង​ទៅ​រក​ពូជ​ណា​ដែល​មាន​​ក្នុង​បញ្ជី​។ ធ្វើ​យូរ​ៗ
​យើង​​មាន​ពូជ​ផ្លូវ​ការ មាន​តម្លៃ​ទីផ្សារ​ខ្ពស់ ហើយ​យើង​អាច​ដើរ​ទៅ​មុខ»​។

ទោះ​បី​យ៉ាង​នេះ​ក្តី លោក​រដ្ឋ​មន្ត្រី ចម ​ប្រសិទ្ធ បាន​លើក​ឡើង​ថា ​វា​មិន​ទាន់​ជា​ផែន​ការ​បន្ទាន់​នោះ​ទេ​ ប៉ុន្តែ​វា​នឹង​កា្លយ
​ជា​កម្មវត្ថុ​សម្រាប់​ក្រុម​ការ​ងារ​ទី៩ ​ផ្នែក​កសិករ​យក​ទៅ​ពិភាក្សា​។

លោក​បន្ត​ថា ​ផែនការ​នេះ​នឹង​មិន​ចាប់​បង្ខំ​ប្រជា​ជន​ឲ្យ​អនុ​វត្ត​នៅ​ជំហាន​ដំបូង​នោះ ​ទេ ​តែ​កសិករ​ដែល​បង្ក​បង្កើន​ផល​
ពូជ​ក្រៅ​ពីការ​កំណត់​គឺ​អាច​លក់​តែ​ ទីផ្សារ​ក្នុង​ស្រុក​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖​ «បើ​ប្រជាជន​មិន​ធ្វើ​តាម​ គាត់​នៅ​តែ​លក់​បាន​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ដដែល​ យើង​មិន​ចាប់​បង្ខំ​គាត់​ទេ
ហើយ​ពេល​នេះ​ យើង​ប្រើ​មធ្យោបាយ​អប់រំ​សិន​។ ​នយោបាយ​អប់រំ​គឺ​យើង​លើក​ទឹក​ចិត្ត​ដោយ​បង្រៀន​ប្រជាជន​។
យើង​អត់​បង្ខំ​ទេយើង​ទុក​មួយ​រយៈ​ពេល​រហូត​ដល់​គាត់​ស៊ាំរហូត​គាត់​ដឹង​ថា​មាន​អ្នក​រក​ស៊ី​ពិត​ប្រាកដ​និង​មាន​ទីផ្សារ
​មែន​»។

អ្នក ​ជំនួញ​ផ្នែក​ស្រូវ​អង្ករ​បាន​លើក​ឡើង​នូវ​ការ​ងារ​លំបាក​ មួយ​ក្នុង​ចំណោម​ការងារ​លំបាក​ជា​ច្រើន នោះ​គឺ ការ​ខ្វះ
ខាត​ប្រភេទ​ស្រូវ​ដូច​គ្នា​ ក្នុង​បរិមាណ​ច្រើន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទ្រង់ទ្រាយ​ធំ។

លោក លឹម ប៊ុនហេង ប្រធាន​ក្រុម​ការងារ​ទី៩ ផ្នែក​ឯកជន​នៃ​វេទិកា​រដ្ឋាភិបាល និង​ផ្នែក​ឯក​ជន​ បាន​និយាយ​ថា
ការ​ប្តូរ​ទម្លាប់​គឺជា​រឿង​លំបាក​មួយ​ ព្រោះ​ប្រជាជន​ខ្លាច​បាត់​ពូជ​ប្រពៃណី។

បើ​ទោះបី​យ៉ាង​នេះ​ក្តី លោក​យល់​ថា៖​« គំនិត​នេះ​នឹង​មិន​នាំ​មក​នូវ​ការ​ខាត​បង់​ប្រយោជន៍​នោះ​ទេ ​ព្រោះ​កាល​ណា
​ក្រសួង​ពាណិជ្ជកម្ម​កំណត់​ ការ​ផ្សព្វផ្សាយ​នឹង​មាន​ប្រសិទ្ធភាព​»។

លោក ​អ៊ុត​ រ៉េន ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ មេហ្គា្រហ្គីន Imex Cambodia បាន​លើក​ឡើង​នៅ​ក្នុង​បទ​បង្ហាញ​ក្នុង​
វេទិកា​នោះ​ថា ​ទីផ្សារ​ធំៗ​របស់​កម្ពុជា ​រួម​មាន​ ហ្វីលីពីន ឥណ្ឌូនេស៊ី ​សហគមន៍​អឺរ៉ុប ចិន អាហ្វ្រិក និង អារ៉ាប់​។

ក្នុង​រយៈ​ពេល​៩ ​ខែ​កម្ពុជា​បាន​នាំ​ចេញ​ជា​ផ្លូវ​ការ​នូវ​អង្ករ​ចំនួន ​១២៣ ០០០​តោន​ និង ​ស្រូវ​ ១៦៧ ០០០​តោន​។

ចំណែក ​តួលេខ​នាំ​ចេញ​ក្រៅ​ផ្លូវ​ការ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ប្រមូល​បាន គឺ​ការ​នាំ​ចេញ​អង្ករ​​៥២០០០​តោននិងស្រូវ
​១២២ ០០០​តោន​។ ​នេះ​បើ​តាម​លោក ចម ប្រសិទ្ធ​។

លោក​បន្ថែម​ថាស្រូវ​ដែល​ហូរ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ក្រៅ​ផ្លូវការដែល​វៀតណាម​ស្រូប​យក​ចំនួន​៧០​ភាគរយ​ហើយ​
ទីផ្សារ​ថៃ​បាន​ស្រូប​យក​៣០​ភាគរយ​ ។

លោក​បន្ត​ថា កម្ពុជា​ត្រូវ​ការ​ទុន​សរុប​សម្រាប់​ការ​ទិញ​ស្រូវ​ស្តុក​មិន​ឲ្យ​ហូរ​ចេញ​ ទៅ​ប្រទេស​ជិត​ខាង​រហូត​ដល់​១​ពាន់​
លាន​ដុល្លារ ខណៈ​លទ្ធភាព​ជាក់​ស្តែង​ដែល​កំពុង​ប្រតិបត្តិ​នៅ​កម្ពុជា​មាន​តែ​៣០០​លាន ​ដុល្លារ​ប៉ុណ្ណោះ​។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «​លុះ​ត្រា​គេ​ [ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា​] មាន​លទ្ធ​​ភាព​កិន​អង្ករ​បាន​រហូត​
ដល់​៨០​ភាគរយ​ ទើប​យើង​អាច​បិទ​ការ​ហូរ​ចេញ​ស្រូវ​បាន​»៕

(អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍)

អាកាសធាតុ

Phnom Penh
Day Min Max Wind Weather
Thu
04th
25°C 34°C
WSW
6 mph
Fri
05th
24°C 33°C
ESE
2 mph
Sat
06th
25°C 33°C
NW
6 mph


ថ្ងៃទី​ 11 ខែកក្កដា ឆ្នាំ2012, ម៉ោង 06:10 AM ជុន សុផល

ក្រុម​ហ៊ុ​ន​ម៉ុ​ង​ ​ប្ញ​ទ្ធី​ ​វិ​និ​យោ​គ​ទុន​ ​ដំ​ណាំ​ដូ​ង​ប្រេ​ង​ ​​ក​ម្ពុ​ជា​ ​បា​ន​ព​ង្រី​ក​ផ្ទៃ​ដី​ដាំ​ដុះដំ​ណាំ​ដូ​ង​​ប្រេ​ង​​ ​ចំ​នួ​ន​៣​.​​០​០​០​ហិ​​ក​តា​រ​ ​នៅ​​ក្នុ​ង​ឆ្នាំ​២​០​១​​២​នេះ​ ​នៅ​ឯតំ​ប​ន់​អ​ន្ល​ង់​​ក្រ​ពើ​ ​ប​ន្ថែ​​​មពី​លើ​​ច​ម្កា​រ​ដូ​ង​ប្រេ​ង​ ​​ដែ​ល​មា​ន​ស្រា​​ប់​ ​ប្រ​មា​ណ​ជា​ង​​១​១​.​០​០​០​ហិ​ក​តា​រ​ ​នៅ​​ឯ​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ​ប​​ន្ទា​ប់​ពី​ ​ស​ម្លឹ​ង​ឃើ​ញ​ប្រេ​​ង​ដូ​ង​ ​មា​នទី​ផ្សា​រ​កា​ន់​តែ​ល្អ​ ​​និ​ង​ល​ក់​បា​ន​ ​ថ្លៃ​កា​ន់​តែ​​ខ្ព​ស់​.​.​.។​​
​ ​ក្នុ​​ង​រ​យៈ​ពេ​ល​ប៉ុ​ន្នា​​ន​ឆ្នាំ​ក​ន្ល​ង​ម​ក​នេះ​ ​ត​ម្លៃ​ប្រេ​ង​ដូ​ង​ ​ដែ​ល​​ធ្វើ​ពា​ណិ​ជ្ជ​ក​ម្ម​នៅ​​លើ​ទី​ផ្សា​រ​អ​ន្ត​រ​​ជា​តិ​ ​មា​ន​ស្ថិ​រ​​ភា​ពត​ម្លៃ​​ល្អ​ណា​ស់​ ​ពោ​ល​គឺ​ ​១​តោ​ន​ ​អា​ច​ល​​ក់​បា​ន​ត​​ម្លៃ​ជា​ម​​ធ្យ​ម​ ​រ​ហូ​ត​ដ​ល់​ទៅ​​ជា​ង​១​.​០ ​០​០​ដុ​ល្លា​រ​អា​មេ​រិ​ក​ ​ ​ហើ​យ​តា​ម​កា​​រ​ ​រំ​ពឹ​ង​​ទុ​ក​ ​ត​ម្លៃ​នេះ​​ ​ទំ​ន​ង​ជា​នៅ​​តែ​ល្អ​ស​ម្រា​ប់​ឆ្នាំ​​នេះ​ ​និ​ង​ប​ណ្តា​​ឆ្នាំ​ខា​ង​មុ​ខ​ ​ព្រោះ​​ថា​ ​ប្រេ​ងដូង មានតម្រូវការកាន់តែ ច្រើនឡើងៗ ដោយសារថា គេអាចយកវា​ទៅ​ធ្វើការ​កែច្នៃ ផលិតជាប្រេងឆា និង​អាហារផ្សេងៗ បានច្រើនមុខ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនម៉ុង ប្ញទ្ធីគ្រុប បានមានប្រសាសន៍ ប្រាប់ “តារា” នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ២០១២ ថា សព្វថ្ងៃនេះ ដំណាំដូងប្រេង មានសក្តានុពល សេដ្ឋកិច្ចកាន់តែខ្ពស់ទៅៗ ដោយសារថា ផលិតផលប្រេងដូង មានតម្លៃល្អ ព្រមទាំងមានតម្រូវការច្រើន ពីសំណាក់ទីផ្សារអន្តរជាតិ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានមានប្រសាសន៍បន្ត ថា ក្រោមការសម្លឹងឃើញប្រសិទ្ធភាពសេដ្ឋកិច្ចដ៏ខ្ពស់ នៃដំណាំ នេះ នៅឆ្នាំ២០១២នេះ ក្រុមហ៊ុនបានដាំដូង​ប្រេងថ្មី នៅលើផ្ទៃដីសរុបចំនួន៣.០០០ហិកតារ នៅក្នុងតំបន់អន្លង់ក្រពើ ជាប់ជាមួយនឹងមូលដ្ឋានចម្ការដូងប្រេងចាស់ ដែលក្រុមហ៊ុន បានដាំ ចាប់តាំងពីឆ្នាំ១៩៩៦មក ហើយនៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុននឹងដាំបន្ថែមចំនួន ជាង១.០០០ហិកតារទៀត។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានគូសបញ្ជាក់ថា “យើងត្រូវពង្រីកការដាំដំណាំនេះច្រើន នៅក្នុងអំឡុងពេល ប៉ុន្មានឆ្នាំខាងមុខទៀតនេះ ប៉ុន្តែ បញ្ហាសំខាន់ គឺយើង​គ្មានដីគ្រប់គ្រាន់ សម្រាប់ធ្វើការពង្រីក”។
ក្រុមហ៊ុនម៉ុង ប្ញទ្ធីគ្រុប ដែលទទួលបានសិទ្ធិលើដីសម្បទានសេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុ ពីរាជរដ្ឋាភិបាល កម្ពុជា នាអំឡុងទសវត្សឆ្នាំ១៩៩០ បានចាប់ផ្តើមដាំដូងប្រេង លើកដំបូង តែប្រមាណ៥០០ហិកតារ ប៉ុណ្ណោះ នៅក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែ រហូតមកដល់ឆ្នាំ២០១១ តាមការឱ្យដឹងរបស់ ក្រុមហ៊ុន បានពង្រីកផ្ទៃដីដាំដុះ កើនឡើងដល់ទៅ​ចំនួន​ជាង ១១.០០០ហិកតារហើយ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានមានប្រសាសន៍ថា កាលពីឆ្នាំមុន ក្រុមហ៊ុនបានធ្វើការលក់ប្រេងដូង ដែលខ្លួន ចម្រាញ់រួច ទៅកាន់ទីផ្សារអន្តរជាតិ ដែលរួមមានដូចជា ប្រទេសម៉ាឡេស៊ី ឥណ្ឌា និងអ៊ីតាលី ជាដើម បានប្រមាណ ២០.០០០តោន ក្នុងនោះ ១តោន បានថ្លៃជាមធ្យមប្រមាណ ជាង១.០០០ដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ​២០១២ នេះ ក្រុមហ៊ុននឹងលក់ប្រេងដូង ចេញក្នុងបរិមាណ និងតម្លៃប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ គ្រាន់តែបន្ថែមទីផ្សារថ្មី មួយទៀតតែប៉ុណ្ណោះ គឺទីផ្សារនៅក្នុង​ប្រទេស​ថៃ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានមានប្រសាសន៍ បន្តទៀតថា “កាលពីមុន ប្រេងដូងរបស់ក្រុមហ៊ុន នាំទៅ បានតែប្រទេសម៉ាឡេស៊ី ឥណ្ឌា និងអ៊ីតាលី ប៉ុណ្ណោះ ប៉ុន្តែ សម្រាប់ពេលនេះ យើងអាចនាំទៅប្រទេសថៃ ដែលនៅក្បែរខាងបាន មិនមានឧបសគ្គដូចជាពេលមុនទៀតទេ ព្រោះ ថៃ ក៏ត្រូវការផលិតផលប្រេងដូង របស់យើងដែរ”។
ដូងប្រេង គឺជាដំណាំកសិ-ឧស្សាហកម្ម ដែលឱ្យផល រយៈពេលវែង ដូចដំណាំកៅស៊ូដែរ ពោលគឺ ប្រហែលជា ២៥ ទៅ៣៥ឆ្នាំ ដោយក្នុងនោះ ១ហិកតារ ផ្តល់ផលជា- មធ្យម​ប្រមាណ១៨ ទៅ២០តោន។ ក្នុងផ្ទៃដី១ ហិកតារ អាចដាំដូងប្រេង បានចំនួន១៤២ ដើម ហើយដើមទាំងនេះ ចាប់ផ្តើមឱ្យផលនៅពេលវាមានអាយុ៣៨ ខែ បន្ទាប់​ពី​ការ​ដាំ​រួច។
នៅប្រទេសកម្ពុជា ខេត្តដែលសម្បូរដីមានសក្តានុពលខ្ពស់ សម្រាប់ដំណាំនេះ គឺមានខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុង ព្រោះបណ្តាខេត្តទាំង៤នេះ ស្ថិតនៅជាប់ តំបន់ឆ្នេរសមុទ្រ ដែលមានកម្រិតទឹកភ្លៀងស្រក់ខ្ពស់ ច្រើនជាង ២.០០០មិលីម៉ែត្រ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានឱ្យដឹងថា ដំណាំ ដូងប្រេង មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយប្រើកម្លាំងពលកម្ម ក៏តិចជាងដំណាំកៅស៊ូដែរ ពោលគឺ តែប្រមាណ ៦០​នាក់​ប៉ុណ្ណោះ តិចជាងដំណាំកៅស៊ូ ដែលមានតម្រូវការក្នុងការប្រើមនុស្សច្រើនជាង រហូតដល់ទៅចំនួន១០០នាក់ ប៉ុន្តែ ច្រើនឆ្នាំមកនេះ ពុំសូវឃើញមានអ្នកដាំ​ដំណាំ​នេះ​ច្រើនទេ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានឱ្យដឹងបន្តទៀតថា “ខ្ញុំគិតថា សម្រាប់ដំណាំដូងប្រេង បើសិនជាយើងដាំបាន កាន់តែច្រើននោះ វាកាន់តែល្អ ព្រោះប្រេងដូង នៅពេល សព្វថ្ងៃនេះ មានតម្រូវការពីទីផ្សារច្រើនណាស់ ហើយតម្លៃ ទៀតសោត ក៏មានស្ថិរភាពល្អដែរ”។
បច្ចុប្បន្ន មានតែក្រុមហ៊ុនម៉ុង ប្ញទ្ធី មួយប៉ុណ្ណោះ ដែលដាំដំណាំដូងប្រេង នៅក្នុងប្រទេសកម្ពុជា ពុំទាន់ឃើញមានក្រុមហ៊ុនផ្សេងទៀត ដាំដំណាំនេះនៅឡើយទេ ទោះបីជា ច្រើនឆ្នាំមកនេះ មានក្រុមហ៊ុនជាច្រើន បានដាក់ពាក្យស្នើសុំគោលការណ៍វិនិយោគ ពីរាជរដ្ឋាភិបាល ដើម្បីធ្វើការដាំដុះដំណាំនេះរួចហើយក៏ដោយ៕Agkor thom

ថ្ងៃទី​ 11 ខែកក្កដា ឆ្នាំ2012, ម៉ោង 02:14 PM ឈ ភ
1


 ភ្នំពេញ៖ ​ ​នៅ​ឆមាស​ទី១​ឆ្នាំ២០១២​នេះ ​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ ​កើន​ឡើង ​សរុប​ចំនួន​ ​៦.៣០៧​នាក់ ​ ​បើ​ប្រៀប​ធៀបនឹង​ ឆ្នាំ​២០១១​ ដែល​មាន​តែ​៤.៩៥៧​នាក់​ប៉ុណ្ណោះ​។
មន្ត្រី​ក្រសួង​ការ​ងារ​បាន​ឲ្យ​ដឹងពីមូលហេតុនៃការកើនឡើងនេះ​ថា ​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កូរ៉េ ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ មាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​កាន់​តែ​ច្រើនឡើងៗ ​ដើម្បី​បម្រើ​ការងារ​ក្នុង​វិស័យ​កសិកម្ម ​។ ជាមួយគ្នានេះ ​ការ​ផ្អាក​ឈប់​ទទួល​យក​ពល​ករ​ពី​វៀតណាម​របស់​កូរ៉េ​ ក៏​បាន​រួម​ចំណែក​ ធ្វើ​ឲ្យ​ពលករ​ពី​កម្ពុជា​កើន​ឡើង​ផង​ដែរ​។
គួរ​បញ្ជាក់​ថា ទោះ​បី​ជា​រដ្ឋាភិបាល​​ប្រទេសកម្ពុជា​ ចាប់​ផ្តើម​បញ្ជូន​ពលករ​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង តាំង​ពី​ឆ្នាំ​២០០២ ក៏ពិតមែន ​តែ​រដ្ឋាភិបាល​ទាំង​ពីរ ​ទើប​តែ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​ស្តី​ពី​ការ​នាំ​ចេញ​ពលករ​ទៅ​កាន់​ ប្រទេស​នេះ នៅឆ្នាំ​២០០៧​ ​ ហើយ​ការ​បញ្ជូន​ពលករ​ទៅ​កាន់​ប្រទេស​កូរ៉េ​នេះ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជ្រើស​រើស​តាម​ទី​ភ្នាក់​ងារ​ឯក​ជន​ឡើយ​។ ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុងវិស័យ​ការងារ​កសិកម្ម ​និង​ឧស្សាហកម្ម ​ដោយទទួលប្រាក់​ខែ​ពី៩០០ ​ទៅ​ ១​២០០​ដល្លារ​។
​ធនាគារ​អេស៊ីលីដា​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​៦ ​ខែ ​នៃ​ឆ្នាំ​ ២០១២​នេះ ​ការ​ផ្ញើ​លុយ​ពី​ក្រៅ​ប្រទេស​តាម​ប្រព័ន្ធ ​SWIFT​ របស់​ធនាគារ​ មាន​ចំនួន​​ជាង ​៧៣២​លាន​ដុល្លារ​អាមេរិក​ ក្នុងចំនួន​ដែល​ការ​ផ្ទេរ​ពី​ក្នុង​ប្រទេស​ទៅ​ក្រៅ​ប្រទេស​ មាន​ជាង​៤២៣​ លាន​ដុល្លារ​៕agkor thom

   

ព្រហស្បតិ៍ 05 កក្តដា 2012 - 6:59 am |
ប្រទេស​កម្ពុជា​​ពេលនេះ​បាន ​​បង្ហាញ​ក្ដី​ខ្វាយខ្វល់​​ចំពោះការ​នាំ​​អង្ករចេញ​​ទៅ​មកាន់​ទី​ផ្សា​​ អន្តរជាតិ​​ដែល​​ថម​ថយ​ ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ហើយ​ថា អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែន​ការ​​នាំ​អង្ករ​ចេញ​នាឆ្នាំ​២០១៥​ខាងមុខ ។

អង្ករ ដែលគេដាក់តាំងលក់ លើទីផ្សាកម្ពុជា
លោក​ ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម​​បានលើកឡើង​​ក្នុង​​កិច្ច​ប្រជុំ​មួយ​​ កាលពីម្សិលមិញ​​ថា​ “​ឆ្នាំ​នេះ​ជា​​ឆ្នាំទីពីរ​​ហើយ​​នៃ​​ការ​អនុវត្តន៏​​នយោ​បាយ​​នាំអង្ករ​​ ចេញ​ទៅកាន់​ទី​ផ្សា​អន្តរជាតិ​​ ដែល​កម្ពុជា​បាន​កំណត់​ឆ្នាំ​២០១៥ ត្រូវ​នាំ​អង្ករ​ចេញ​​យ៉ាង​ហោចណាស់​​១លាន​តោន​ ។ ​ប៉ុន្តែ​ខ្ញុំ​មានការ​​ព្រួយ​បារម្ភ​​ថា​ក្រែង​​ដាច់​ត្រីមាស​​ទី​៤ ​កម្រិត​​នៃការនាំ​​អង្ករចេញ​​មាន​ការ​លំបាក​..” ។
​យោង​តាម​តួរលេខ​របស់​ក្រសួង​ កសិកម្ម​បាន​ឲ្យ​ដឹង​ថា​ ការនាំ​អង្ករ​ចេញ​នៅក្នុង​ឆមាសទី​១​ឆ្នាំ​​នេះ​បាន​ធ្លាក់​​ចុះ​ប្រមាណ​ ៤ម៉ឺនតោន​​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ​មាសទី​១​ឆ្នាំ​២០១០ ​គឺ​ធ្លាក់​ចុះ​១២​តោន​មក​នៅ​​ជាង​​៧៨ ​ពាន់​តោន​។
ការ​ធ្លាក់​ចុះ​នេះ ត្រូវបានក្រុម​ហ៊ុន​នាំអង្ករ​ចេញ​​មួយ​ចំនួន​​ធ្វើការ​ស្ដី​បន្ទោស​​ទៅលើ​​ តម្លៃអង្ករនៅកម្ពុជា​​​ដែល​ខ្ពស់​​ជាងប្រទេសជិត​ខាង​ តម្លៃថ្លៃ​ដើម​ខ្ពស់ ការផ្គត់​ផ្គង់​នៅមាន​កម្រិត​​និង​ការ​ខ្វះ​ខាតទុន​សម្រាប់​​ទិញ​​ស្រូវ​ ស្តុក​ទុក ៕free press



​លោក ថោង​ ខុន
ភ្នំពេញៈក្រសួងទេសចរណ៍ចេញអនុក្រឹត្យដើម្បីគ្រប់គ្រងអា​ជីវកម្មមណ្ឌល​កម្សាន្ត
​ក្នុងការ​ធានា​នូវ​ការ​ផ្តល់​សេវា​ទេសចរណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព ​។ ​សេចក្តី​ព្រាង​
អនុក្រឹត្យ​ធ្វើ​ឡើង​ដោយ​ក្រសួង​ទេសចរណ៍។​

សេចក្តី​ព្រាង​អនុក្រឹត្យ​ដែល​មាន​៧​ជំពូក​២៥​មាត្រា​នេះ​ ត្រូវ​បាន​ក្រសួង​ទេសចរណ៍​យក​មក​ពិគ្រោះ​យោបល់​ជា​មួយ​
មន្ត្រី​ ពាក់ព័ន្ធ​មក​ពី​ក្រសួង​មហាផ្ទៃ ក្រសួង​ការងារ និង ប្រតិបត្តិករ​អាជីវកម្ម​សេវា​កម្សាន្ត​ទេសចរណ៍ នៅ​ក្នុង​សិក្ខា
​សាលា​កាល​ពី​ថ្ងៃ​ម្សិលមិញ។

តាម​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​មណ្ឌល​កម្សាន្ត​នោះ​សំដៅ​ដល់ ​រង្គសាល ​ឌីស្កូ ខារ៉ាអូខេ ហាង​ម៉ាស្សា​សុខភាពបៀរ
ហ្គាឌិន និង មណ្ឌល​កម្សាន្ត​ផ្សេង​ទៀត។

លោក សូ ម៉ារ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ហាង​ខារ៉ាអូខេ​៣៦៧​កន្លែង ឌីស្កូតេក
រង្គសាល​៧៩​កន្លែង ហាង​ម៉ាស្សា​១៨៧​កន្លែង និង​ បៀរហ្កាឌិន​៩៧​កន្លែង និង​ហាង​ដែល​គ្មាន​ច្បាប់​២៦​កន្លែង​។

ក្រសួង​ទេសចរណ៍​នឹង​ទទួល​សិទ្ធិ​គ្រប់គ្រង​ស្ទើរ​ទាំង​ស្រុង​សម្រាប់ ការ​ពិនិត្យ​ផ្តល់​អាជ្ញាប័ណ្ណ និង​ការ​ផ្អាក​អាជីវកម្ម
​ក្នុង​ករណី​ក្លិប​អាជីវកម្ម​ណា​ដែល​ល្មើស​ទៅ​នឹង​អនុក្រឹត្យ​។ ​នេះ​បើ​តាម​សេចក្តី​ព្រាង​អនុក្រឹត្យ​។

តាម​សេចក្តី​ព្រាង​អនុក្រឹត្យ​មណ្ឌល​កម្សាន្ត​ទាំង​នោះ​ត្រូវ​មាន​ទីតាំង​សមរម្យ​ឆ្ងាយ​ពី​ក្រសួង​ស្ថាប័ន​គ្រឹះស្ថាន​រដ្ឋបាល
​សាធារណៈ​ ស្ថាន​ទូត មន្ទីរ​ពេទ្យ សាលារៀន វត្ត​អារាម​។

ក្រសួង​នឹង​ពិន័យ​ដល់​ប្រតិបត្តិករ​សេវា​មណ្ឌល​កម្សាន្ត​ទេសចរណ៍ ដែល​ល្មើស​រួម​មាន ការ​លុប​ចោល​ ឬ​ព្យួរ​អាជ្ញា
ប័ណ្ណ​។ ​ការ​បើក​អាជីវ​កម្ម​មិន​មាន​ច្បាប់​ ត្រូវ​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី​១​លាន​រៀល​ដល់​១០​លាន​រៀល​។

គោល​បំណង​សំខាន់​នៃ​ការ​ចេញ​អនុក្រឹត្យ​ គឺ​ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿង​ញៀនហាម​អនីតិជន​អាយុ​ក្រោម​១៨​ឆ្នាំទប់
ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ផ្តោត​លើ​ការ​កំណត់​ទីតាំង​អាជីវកម្ម ម៉ោង​បិទ ​និង​បើក​អាជីវកម្ម​។​នេះ​បើ​តាម​លោក
ថោង​ ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍។

លោក ទៀង ​សាមុត ​តំណាង​ក្លិប​កម្សាន្ត ​អេហ្ស៊ីប​នៅ​ក្រុង​ភ្នំពេញ ដែល​បាន​ចូល​រួម​សិក្ខា​សាលា​នេះ​បាន​ឲ្យ​ដឹង​ថា
អនុក្រឹត្យ​នេះ​ហាក់​នៅ​មាន​ភាព​ចង្អៀត​នៅ​ឡើយ​ ព្រោះ​នៅ​ភ្នំពេញគេ​ពិបាក​នឹង​កំណត់​ទីតាំង​ដែល​នៅ​ឆ្ងាយ​ពី​ស្ថាន
ប័ន​ទំាង​នោះ​ណាស់​។

លោក​បន្ត​ថា៖ ​«ខាង​ឯក​ជន​យើង​ចង់​បាន​ត្រឹម​១០០​ម៉ែត្រ ឬ ក៏ អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​មុន​នឹង​ផ្តល់​អាជ្ញា​
ប័ណ្ណ ព្រោះ​នៅ​ភ្នំពេញ​ផ្ទះ​នៅ​ជាប់ៗ​គ្នា យើង​ពិបាក​ណាស់​»។

បច្ចុប្បន្ន​នៅ​តាម​ក្លិប​កម្សាន្ត​ តែង​តែ​បង្កភាព​អនាធិបតេយ្យ ដូច​ជា​ការ​បាញ់​បោះ ការ​ជួញ​ដូរ​គ្រឿង​ញៀង រំខាន​
ដល់​អ្នក​ជិត​ខាង​និង​អំពើ​អនាចារ​ ក៏​ដូចជា​ការ​ជួញដូរ​មនុស្ស​ជា​ដើម​។

លោក​ សុខ​ រស្មី អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​
ឲ្យ​ដឹង​ថា គោលដៅ​សំខាន់ៗ​របស់​អ្នក​ទេសចរ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា​ រួម​មាន​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប
និង ខេត្ត​ព្រះសីហនុ ហើយ ក៏​មាន​នៅ​តាម​តំបន់​ជន​បទ​ដាច់​ស្រយាល​ខ្លះៗ​ផង​ដែរ​។

លោក​បន្ត​ថា ​កាល​ពី ២០១១ សមត្ថកិច្ច​បាន​បង្ក្រាប​១៩៤​ករណី​ ចាប់​ជន​សង្ស័យ​បាន​២៥៥​នាក់ ក្នុង​នោះ​២១​
នាក់​ជា​ជន​បរទេស និង​សង្គ្រោះ​ជនរងគ្រោះ​បាន​១០ ៣៤​នាក់​៕

(អត្ថបទដកស្រង់ពីភ្នំពេញប៉ុស្តិ៍)


Everyday news photo
ភ្នំពេញៈCHEVRONបានបញ្ចប់ការវាយតម្លៃផលប៉ះពាល់លើ​បរិស្ថាន​សម្រាប់​ផលិត
កម្ម​ប្រេង​នៅ​ប្លុក​A ក្នុង​សមុទ្រ​កម្ពុជា​ហើយ​។

ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន (EIA) បាន​បញ្ចប់​កាល​ពី​ខែ​មីនា ហើយ​ភ្នំ
ពេញប៉ុស្តិ៍បាន​ទទួល​កាល​ម្សិលមិញ។នេះ​ជា​ការ​វាយ​តម្លៃ​ចេញ​ផ្សាយ​ជា​សាធារណៈ​លើក​ដំបូងបន្ទាប់​ពីChevron
ដំណើរ​ការ​នៅ​កម្ពុ​ជា​រយៈ​ពេល​១០​ឆ្នាំ​មក​។

EIA ដែល​ជា​ផែន​ការ​មាន​បី​ដំណាក់​កាល បង្ហាញ​ថា Chevron នឹង​បង្កើត​កម្មវិធី​១០​សម្រាប់​រយៈ​ពេល​៩​ឆ្នាំ​។

កាល​ពី​ខែ​តុលា CNOOC ជា​ក្រុមហ៊ុន​រុក​រក​ប្រេង​ដំបូង​បំផុត​របស់​ចិន ​ដែល​បាន​ចេញ​ផ្សាយ EIA សម្រាប់​ការ​ខួង
​រក​ប្រេង​នៅ​កម្ពុជា​។ ក្រុម​ហ៊ុន JOGMEC របស់​ជប៉ុន ​បាន​អនុវត្ត​តាម​គោលការណ៍​នេះ​កាល​ពី​ខែ​ធ្នូសម្រាប់​ការ​រុក
រក​ប្រេង​នៅ​ក្នុង​សមុទ្រ។

ទោះ​បី​យ៉ាង​នេះក្តី ការ​ចោទ​សួរ​ទាក់​ទង​ការ​បង្កើត EIA សម្រាប់​ការ​រុក​រក​ប្រេង​របស់​Chevron មិន​ទទួល​បាន​
ចម្លើយ​ទេ។

លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សា​ថា តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នឹង
​ធ្លាក់​មក​នៅ​ថ្ងៃទី ១២ ខែ​១២ ឆ្នាំ ១០១២ ហើយ​ថា នឹង​លុប​ចោល​កិច្ច​សន្យា​ជាមួយ​ Chevron បើ​មិន​អាច​យក
​ប្រេង​តាម​កាល​បរិច្ឆេទ​កំណត់។

តំណាង​ Chevron មិន​បាន​ឆ្លើយ​តប​តាម​អ៊ីមែល​ទេ​កាល​ពី​ម្សិលមិញ។ អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​ក៏​បាន​បដិ
សេធ​ផ្តល់​យោបល់​ដែរ។

លោក ម៉ម សម្បត្តិ ប្រធាន DPA​ឲ្យ​ដឹង​ថា ការ​បញ្ចប់ EIA ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ធំ​នៅ​កម្ពុជា។
ប៉ុន្តែ​សំណួរ​ទាក់​ទង​នឹង​ការ​វាយ​តម្លៃ​លើ​ការ​រុករក​ប្រេង​របស់​ក្រុម​ ហ៊ុន​នេះ នៅ​តែ​មិន​អាច​ដោះស្រាយ​បាន។

EIA របស់ Chevron នឹង​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រសួង​បរិស្ថាន​ថ្ងៃ​សុក្រ។ ទោះ​បី​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន
​ការ​វាយ​តម្លៃ​ក្តី តែ​ក្រុម​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា គេ​គ្មាន​ពេល​គ្រប់គ្រាន់​​ពិនិត្យ​វាយ​តម្លៃ​របាយការណ៍​ដែល​មាន​រាប់
​រយ​ទំព័រ​ទេ។

លោក ម៉ម សម្បត្តិ ឲ្យ​ដឹង​ថា អង្គការ​លោក​ទទួល EIA កាល​ពី​ថ្ងៃ​សុក្រ ដោយ​ផ្តល់​ឲ្យ​ក្រុម​របស់​លោក​តែ​មួយ​
សប្តាហ៍​ប៉ុណ្ណោះ​សម្រាប់​ពិនិត្យ​វាយ ​តម្លៃ​ និង​ផ្ទៀង​ផ្ទាត់​លទ្ធផល​រកឃើញ៕

(អត្ថបទដកស្រង់ពីភ្នំពេញប៉ុស្តិ៍



ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១២ ម៉ោង០៨:៥៩

ភ្នំពេញៈក្រុមហ៊ុនមូលបត្របានឲ្យដឹងថាគេមិនបារម្ភអំពីការ​ផ្លាស់ប្តូរអគ្គនាយក​រដ្ឋា
ករ​ទឹក​ស្វ័យ​ភ្នំពេញ​(PPWSA)ឡើយ​តែ​អះអាង​ថា​អាច​នឹង​បង្ក​ ផលប៉ះពាល់​តិច​តួច
​រយៈ​ពេល​ខ្លី​។

លោក ឯក សុន​ចាន់ ដែល​បម្រើ​ការ​ជា​អគ្គនាយក​ PPWSA ប្រហែល​២០​ឆ្នាំ​មក​ហើយ​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និ
វត្តន៍​នៅ​ថ្ងៃ​ ត្រឹម​ថ្ងៃ​ទី១ ខែ​កក្កដា។

លោក​ ស្វាយ ហៃ នាយក​ក្រុមហ៊ុន​ឈ្មួញ​ជើង​សា​របស់​ធនាគារ​អេស៊ីលី​ដា​បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់ប្តូរ​អគ្គនាយក​
ថ្មី នឹង​ធ្វើ​ឲ្យ​លទ្ធផល​របស់​ក្រុមហ៊ុន​នេះ​កាន់​តែ​ប្រសើរ។ លោក​ថ្លែង​ថា៖ «ការ​ផ្លាស់​ប្តូរ​នេះ មិន​បង្ក​ឲ្យ​មាន​បញ្ហា
ឬ​វិបត្តិ​ណា​មួយ​ឡើយ។ វា​ទាក់ទង​នឹង​អាយុ​ចាស់​របស់​អគ្គនាយក​ដែល​ត្រូវ​ចូល​និវត្តន៍។ បញ្ហា​នេះ​មិន​មែន​កើត​
មាន​តែ​នៅ​ក្នុង​ស្ថាប័ន​របស់​រដ្ឋាភិបាល​នោះ​ទេវា​ក៏​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​ផង​ដែរគឺ​ពួក​គេ​ត្រូវ​តែ​កំណត់​
អាយុ​ចូល​និវត្តន៍»។

លោក ស្វាយ ហៃ បាន​បន្ថែម​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា ស្ថាប័ន​ធំ​របស់ PPWSA និង​រដ្ឋាភិបាល​បាន​ព្យាករ​ច្បាស់​លាស់
​រួច​ហើយ​អំពី​សារៈ​សំខាន់​នៃ​ការ ​ផ្លាស់​ប្តូរ​ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​មាន​ភាព​​រីក​ចម្រើន ពីព្រោះ​ពួក​គេ​ឃើញ​អគ្គ​នាយក​
ចាស់​ធ្វើ​ការ​បាន​ល្អ​ ដូច្នេះ​ពួក​គេ​ចង់​ដាក់​អ្នក​ថ្មី ដើម្បី​ឲ្យ​តម្លៃ​ភាគហ៊ុន​នៅ​ថេរ ឬ​ឡើង​ថ្លៃ»។

លោក តាន សុខ​ជា មន្ត្រី​បម្រើ​ការ​នៅ​នាយក​ដ្ឋាន​ទឹក​ស្អាត​នៅ​ក្រសួង​ឧស្សាហកម្មរ៉ែនិង​ថាមពល​អះអាង​ថាមិន
​មាន​ជម្លោះ​ផ្ទៃ​ក្នុង​កើត​ឡើង​ជុំវិញ​ការ​ផ្លាស់​ប្តូរ​នេះ​ឡើយ។ លោក​​បន្ត​ថា៖ «វា​ជា​ការ​ផ្លាស់​ប្តូរ​ធម្មតា​ដោយ​សារ​តែ​
លោក​ចូល​និវត្តន៍ ដូច​នេះ​អ្នក​ថ្មី គួរ​មក​ជំនួស​តំណែង​លោក»។

លោក​ តាន សុខជា ក៏បាន​ទទួល​ស្គាល់និង​ស្ងើច​សរសើរ​លទ្ធផល​ការងារ​របស់​លោកឯក​សុនចាន់ក្នុង​អាណត្តិ
​ការងារ​របស់​លោក​ផង​ដែរ៖​«លោក​បាន​សម្រេច​លទ្ធផល​ជាច្រើន សម្រាប់​ស្ថាប័ន​របស់​លោកហើយ​លោក​បាន
​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គលិក​របស់​លោក ​ស្មើ​ៗ​គ្នា ​តាម​ច្បាប់។ តាម​ដែល​ខ្ញុំ​ដឹង បុគ្គលិក​ទាំង​អស់ ស្រឡាញ់
​លោក​ណាស់។ និយាយ​ដោយ​ស្មោះ​ទៅ លោក​ជា​មេដឹកនាំ​ដ៏​ល្អ និង​ប្រសើរ​ណាស់​»។

លោក​សង្ឃឹម​ថា អ្នក​ថ្មី​មាន​ជំនាញ និង​មាន​សមត្ថភាព​គ្រប់គ្រាន់ដើម្បី​បន្ត​ការងារ​ពី​លោកឯក សុនចាន់។លោក​
បន្ថែម​ថា ការ​ចាក​ចេញ​នេះ​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ឡើយ។លោកសុខជាបាន​លើក​ឡើង​ទៀត​ថា៖«​យើង
​ពិត​ជា​អាណិត​គាត់​ណាស់ប៉ុន្តែ​នេះ​ជា​វដ្ត​ជីវិត​ដែល​មិន​មែន​កើត​ឡើង​តែ​ចំពោះ​គាត់​ប៉ុណ្ណោះ​ទេគឺ​កើត​ឡើង​ចំពោះ
​យើង​គ្រប់ៗ​គ្នា។ ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល ព្យាយាម​បណ្តុះ​បណ្តាល និង​អប់រំ​យុវជន​ឲ្យ​មក​ជំនួស​តំណែង​​អ្នក​
ចូល​និវត្តន៍»។

លោក Min Kyoung Hoon អគ្គ​នាយក​រង​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចូល​និវត្តន៍​របស់​អគ្គ​នា
យក​រដ្ឋាករ​ទឹក​អាច​នឹង​ប៉ះ​ពាល់ ឬ​មិន​ប៉ះពាល់​អាស្រ័យ​លើ​អ្នក​ដែល​ត្រូវ​មក​គ្រប់គ្រង​បន្ត​។ លោក​បន្ថែម​ថា៖ «ខ្ញុំ
​ជឿជាក់​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ចាត់​តាំង​អគ្គនាយក​ដែល​ល្អ និង​អស្ចារ្យ​សម្រាប់ PPWSA។ ដូច្នេះ ខ្ញុំ​គិត​ថា វា​
អាច​នឹង​មិន​ប៉ះ​ពាល់​ដល់​តម្លៃ​ភាគ​ហ៊ុន​ឡើយ»​។

លោក Min Kyoung Hoon បាន​លើក​ឡើង​ថា៖ «គ្រប់​ប្រទេស និង​ទីផ្សារ​ទាំង​អស់​ដែល​មាន​ការ​ផ្លាស់ប្តូរ​ដូច​នៅ
​ទី​នេះ ​អាច​នឹង​មាន​ផល​ប៉ះពាល់​តិច​តួច​ដល់​តម្លៃ​ភាគហ៊ុន​របស់​ក្រុម​ហ៊ុន ដូច​ដែល​អ្នក​ដឹង​ហើយ​ថា នៅ​ពេល
Steve Job ស្លាប់ ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន ដល់​តម្លៃ​ភាគហ៊ុន​របស់​ Apple។

លោក ស៊ីម ស៊ីថា អគ្គ​នាយក​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ បាន​អះ​អាង​កាល​ពី​ម្សិលមិញ​ថា លោក​នឹង​គ្រប់គ្រង​ក្រុម
ហ៊ុន​រដ្ឋ​មួយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។

តម្លៃ​ភាគហ៊ុន​របស់​រដ្ឋាករ​ទឹក បាន​បិទ​ឈប់​លក់​ក្នុង​តម្លៃ ៦ ៣៥០​រៀល កាល​ពី​ម្សិល​មិញ ពោល​គឺ​នៅ​ពីលើ​តម្លៃ​
IPO​តែ​៥០​រៀល​ប៉ុណ្ណោះ។

លោក ស្វាយ ហៃ ឲ្យ​ដឹង​ថា ដោយ​សារ​ការ​ចាប់​ផ្តើម​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ជាច្រើន ដូច​ជា​ឡាវ និង​ប្រទេស​
អភិវឌ្ឍន៍​មួយ​ចំនួន ភាគ​ហ៊ុន​អាច​នឹង​ឡើង​ចុះ​ខ្ពស់ ឬ​ទាប​ជាង​តម្លៃ IPO ដូច​ជា​ភាគហ៊ុន​facebook ជា​ដើម។

លោក​បន្ត​ថា៖«ខ្ញុំ​សង្ឃឹម​ថាក្រុមហ៊ុន​ចេញ​លក់​ភាគ​ហ៊ុន​នឹង​ចេញ​របាយការណ៍​ចំណូល​របស់​គេ​ឲ្យ​បាន​ឆាប់​រហ័ស
នោះ​វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​របស់​វា​ប្រែប្រួល ប៉ុន្តែ​ពេល​នេះ​តម្រូវ​ការ​និង​ការ​ផ្គង់ផ្គង់អាច​ប្រើ​ប្រៀប​បាន​ដូច្នេះ​ វា​
នឹង​ឡើង​ចុះ​តិចតួច»​។

លោក Min Kyoung Hoon បាន​ឲ្យ​ដឹង​ថា មាន​ហេតុ​ផល​ជា​ច្រើន​នៅ​ពី​ក្រោយ​នោះ។ លោក​បន្ត​ថា៖«យើង​កំពុង
​ព្យាយាម​រក​ឲ្យ​បាន​ច្បាស់​លាស់​ហេតុ​អ្វី​បាន​ជា​តម្លៃ​របស់ វា​ធ្លាក់​ចុះ »​៕

(អត្ថបទដកស្រង់ពីភ្នំពេញប៉ុស្តិ៍)


ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១២ ម៉ោង១៤:១៥

ភ្នំពេញៈCellcardនឹងសហការ​ផ្នែក​សេវា​ជាមួយ​ទូរស័ព្ទ​ម៉ូដែល​Samsung S3និង​ទូរ
ស័ព្ទ​ផ្សេង​ៗ​ទៀត មក​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េដែល​នេះ​ជា​យុទ្ធសាស្ត្រ​មួយត្រូវ​បាន
​អ្នក​វិភាគ​អះអាង​ថា មិន​សូវ​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ Cellcard ឲ្យ​ដឹង​ថា ការ​ទូរស័ព្ទ Samsung និង​ឧបករណ៍ tablet ដែល​មាន​នៅ​ក្នុង
​កិច្ចព្រមព្រៀង​នោះ​នឹង​ផ្តល់​កញ្ចប់​សេវា​បញ្ចុះ តម្លៃ​មួយ រាប់​បញ្ចូល​ទាំង​សេវា​អ៊ីនធឺណិត និង​ការ​ផ្ញើ​សារ​ដោយ​ឥត
​គិតថ្លៃ ។

កញ្ចប់​សេវា​នេះ ឆ្លុះ​បញ្ចាំង​អំពី AT &T និង iPhone នៅ​សហរដ្ឋ​អាមេរិក លើក​លែង​តែ Samsung ដែល​នឹង​មិន​
អាច​លក់​ដោយ​បញ្ចុះ​តម្លៃ​បាន។ ក្រុមហ៊ុន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ជាច្រើន ត្រូវ​បង់​រំលស់។

អ្នក​ស្រី Rozy Laxana នាយក​ទីផ្សារ​របស់​ក្រុមហ៊ុន Hello បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក បាន​ផ្តល់​កញ្ចប់​
សេវា រួម​មាន Blackberry និង​ទូរស័ព្ទ​ជា​ភាសា​ខ្មែរ។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថាក្រុមហ៊ុន​នេះបាន​ទិញ​ទូរស័ព្ទនិង​លក់
​បន្ត​ក្នុង​គម្រោង​ចំណាយ​ជា​ក្រោយ ព្រម​ទាំង​ផ្តល់​ស៊ីម​កាត​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

អ្នក​ស្រី​បាន​លើក​ឡើង​ថា៖ «តាម​រយៈ​បទពិសោធ​កាល​ពី​មុន យើង​បាន​រក​ឃើញ​ថា ការ​ទិញ​ទូរស័ព្ទ​ទាំង​នេះកាន់
​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​អាជីវកម្ម​របស់​យើងដោយ​សារ​វា​បង្កើន​បរិមាណ​ទិញ​ប្រកប​ដោយ​ភាព​វិជ្ជមាននិង​ជំរុញ
​ឲ្យ​មាន​ការ​ប្រើប្រាស់​កាន់​តែ​ច្រើន​»។ ប៉ុន្តែ​ ការ​ប្រកួត​ប្រជែង​កាន់​តែ​ច្រើន និង​ទូរស័ព្ទ​នៅ​លើ​ទីផ្សារ​ងងឹត​បាន​ធ្វើ​
ឲ្យ​គម្រោង​នេះ​មិន​មាន​ការ​ពេញ និយម​។

លោក Shiv Putcha ប្រធាន​អ្នក​វិភាគ​ទីផ្សារ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្រុមហ៊ុន ស្រាវជ្រាវ Ovum នៅ​ទីក្រុង
​ឡុងដ៍​ឲ្យ​ដឹង​ថាការ​ផ្តល់​សេវា​ជា​កញ្ចប់​នៅ​លើ​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​ដូច​ជាកម្ពុជាមិន​សូវ​ពេញ​និយម​ទេដោយ
​សារ​ប្រតិបត្តិករ​មិន​ចង់​ផ្តល់​ការ​ឧបត្ថម្ភធន​លើ​តម្លៃ​ទូរស័ព្ទ ឬ​ទាក់ទាញ​អតិថិជន​តាម​ការ​បង់​រំលស់។លោក​ថ្លែង​ថា៖
«ខ្ញុំ​សង្កេត​ឃើញ​ថា នេះ​ជា​វិធីសាស្ត្រ​កូន​កាត់។ គម្រោង​នេះ មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​កង្វះ​អត្រា​ឥណ
ទាន ការ​វាយ​លុក​តិច​តួច​លើ​កាត​ឥណទាន និង​ឥណពន្ធ ដូច្នេះ​វា​បង្ក​ការ​លំបាក​ដល់​ការ​ប្រមូល​ប្រាក់​នា​ពេល​អនា
គត»។

លោក Putcha បាន​លើក​ឡើង​ថា សេវា​បង់​ប្រាក់​ជា​មុន នឹង​លេច​រូប​រាង​ឡើង​នៅ​លើ​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន
ដោយ​មាន​កំណើន​សេវា​ជា​កញ្ចប់​កាន់​តែ​ច្រើន។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រតិបត្តិករ ចូល​ចិត្ត​លំហូរ​សាច់​ប្រាក់​
ដែល​អាច​ព្យាករ​បាន​ទាក់​ទង​ការ​បង់​ប្រាក់ ​មុន​។

មិន​មាន​កាល​បរិច្ឆេទ សម្រាប់​ការ​ចេញ​លក់​ S3 ត្រូវ​បាន​ប្រកាស​ឡើយ ទោះ​បី​ជា​នាយក ​ប្រចាំ​តំបន់​របស់
Samsung បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ដើម​ខែ​នេះ​ថា ទូរស័ព្ទ​នេះអាច​នឹង​រក​ទិញ​បាន​នៅ​មុន​ខែ​កក្កដា៕

(អត្ថបទដកស្រង់ពីភ្នំពេញប៉ុស្តិ៍)


Thursday, 26 April 2012 01:31
កាលពីពេលថ្មីៗកន្លងទៅនេះគម្រោង ស្ថាបនាផ្លូវក្រោមដីមួយខ្សែត្រូវបានគេ បង្ហាញនៅក្នុងកិច្ចប្រជុំមួយរបស់ សាលា រាជធានីភ្នំពេញ ប្រសិនបើគម្រោងនេះ សម្រេចបានជោគជ័យមែននោះ វាគឺជាផ្លូវរូងក្រោមដីមុនដំបូងគេនៅ ក្នុង ប្រទេសកម្ពុជា ។ តាមគម្រោងប្លង់ដែលបានផ្សាយដោយគេហទំព័ររបស់សាលារាជធានីភ្នំពេញ គឺគេគ្រោងធ្វើដោយ តភ្ជាប់ផ្លូវសហព័ន្ធ រុស្ស៊ីកាត់ខាងក្រោមផ្លូវព្រះមុនីវង្សឆ្ពោះទៅផ្លូវក្រមួនស និង ផ្លូវព្រះអង្គដួង ក្បែរវិមានកាណាឌីយ៉ា ដែលប្រព័ន្ធចរាចរ នៅត្រង់ចំណុចនេះជាចំណុចប្រសព្វដ៏សំខាន់មួយដែលមានការកកស្ទះស្ទើរតែរាល់ថ្ងៃ ជាពិសេសនៅ ពេលដែលបុគ្គលិក មន្ត្រីរាជការ ចេញពីធ្វើការតាមមន្ទីរ ក្រសួងនានាក្នុងទីក្រុងភ្នំពេញ ។


      គំរូប្លង់ស្ថាបនាផ្លូវរូងក្រោមដីដែលគេបានបង្ហាញនៅក្នុងកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញកាលពីកំលុងខែមីនា កន្លងមកទៅនេះ គឺគេគ្រោងធ្វើការសាងសង់នោះមានបណ្តោយ ប្រវែង ២៧២ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវសហព័ន្ធ រុស្ស៊ីកាត់ផ្លូវព្រះមុនីវង្ស ដោយឆ្ពោះទៅផ្លូវក្រមួនស និង ផ្លូវព្រះ អង្គដួង ជាប់វិមានកាណាឌីយ៉ា ហើយផ្លូវរូងក្រោមដីនេះត្រូវបាន គេបែងចែកជាបួនគន្លងផ្លូវ ដោយពីរគន្លងគឺផ្លូវទៅ និង ពីរគន្លង ទៀតជាផ្លូវមក ដែលមានជម្រេស្ពានចំនួន ៥,៥ ភាគរយ ដែល អាចអនុញ្ញាតឱ្យរថយន្តកម្ពស់ ៣,៥ ម៉ែត្រឆ្លងកាត់បាន ។ លទ្ធភាព មួយទៀតនឹងត្រូវសិក្សាលើផ្លូវព្រះមុនីវង្ស ត្រង់ចំណុចណាមួយនៅក្បែរព្រះសក្យមុនីចេតិយ ឬ អគារកាណាឌីយ៉ា ។ ចំពោះការសាងសង់ គឺត្រៀម ជាពីរដំណាក់កាលក្នុងរយៈពេលតែប្រាំមួយខែប៉ុណ្ណោះ និង តាមគម្រោងគេនឹងត្រូវ ចំណាយថវិកាអស់ចំនួនពីរលានដុល្លារ ។

      នេះគ្រាន់តែជាគំរូប្លង់ដែលក្រុមស្ថាបត្យកររបស់ក្រុមហ៊ុនអនិកជន (OCIC) ដាក់បង្ហាញក្រុមមន្ត្រីជំនាញរបស់ សាលារាជធានីភ្នំពេញដើម្បីធ្វើការសិក្សា ។ មន្ត្រី ជំនាញរបស់សាលារាជធានីភ្នំពេញម្នាក់បាននិយាយថា គម្រោងប្លង់ផ្លូវរូងក្រោមដី ដែលក្រុមហ៊ុនបានបង្ហាញនោះ វាមិនទាន់មានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ នៅឡើយទេ ។ អ្វីដែលយើងត្រូវគិតជាចម្បងនោះគឺបញ្ហានៃ ការលំហូរចរាចរនៅ ទីតាំងនោះ និង បញ្ហាសោភណភាពជាដើម ហើយយើងបានតម្រូវឱ្យក្រុមហ៊ុនធ្វើ ការសិក្សាជាថ្មី ដោយផ្តល់នូវជម្រើសលើសពីពីរ ដែលការសិក្សានោះគឺត្រូវពិចារណា ឱ្យបានល្អិតល្អន់លើបញ្ហាចរាចរ ។

      ជាមួយគ្នានេះឯកឧត្តម កែប ជុតិមា អភិបាលក្រុងភ្នំពេញ បានមានប្រសាសន៍ថា “នេះគឺពិតជាគម្រោងថ្មី និង ជា ដំណោះ ស្រាយថ្មីមួយទៀតដើម្បីជួយសង្គ្រោះ និង រំដោះនូវបញ្ហាកកស្ទះ ចរាចរក្នុងរាជធានីភ្នំពេញ ។ ដោយសារតំបន់នេះមានចរាចរ មមាញឹកដែលជាឧបសគ្គមួយ ហើយឥឡូវនេះសាលារាជធានី ភ្នំពេញបានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានឆាប់រហ័ស ហើយ សាលារាជធានីភ្នំពេញនឹងរង់ចាំសហការផ្តល់នូវប្រឹក្សាបច្ចេកទេសចរាចរក៏ដូចជាបញ្ហាផ្សេងៗទៀតដែលក្រុមហ៊ុនត្រូវការ ។ ដើម្បីជួយសម្រួលចរាចរណ៍ឱ្យបានកាន់តែប្រសើរថែមទៀត ហើយ ស្ថាប័នញក់ព័ន្ធត្រូវបង្កើតក្រុមការងារបច្ចេកទេសសិក្សាជាបន្ទាន់ មួយនៅតំបន់ជុំវិញនោះលើបញ្ហាលំហូរចរាចរដែលកើតមានជា រៀងរាល់ថ្ងៃនៅទីនោះដើម្បីបានជាមូលដ្ឋានរួម ហើយកសាង ឯកសារសិក្សាមួយយ៉ាងលម្អិតដើម្បីស្នើសុំការសម្រេចជាគោល ការពីរាជរដ្ឋាភិបាល ”។

      ជារៀងរាល់ថ្ងៃនេះការកកស្ទះចរាចរនៅក្នុងទីក្រុងភ្នំពេញត្រូវបានគេមើលឃើញថាមានសភាពស្មុគស្មាញយ៉ាងខ្លាំង ដោយ សារតែកំណើននៃការហូរចូលរបស់ប្រជាពលរដ្ឋមករស់នៅក្នុង ទីក្រុងកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ។ បើទោះបីជា អាជ្ញាធរក្រុងខិតខំធ្វើផ្លូវ ពង្រីកផ្លូវ និង ស្ថាបនាស្ពានអាកាស នៅតាមភ្លើងស្តុបសំខាន់ៗដើម្បីបញ្ចៀសការកកស្ទះចរាចរយ៉ាង ណាក្តី ប៉ុន្តែបញ្ហាចរាចរនៅក្នុងទីក្រុងដែលកំពុងតែមានការអភិវឌ្ឍរីកចម្រើនមួយនេះនៅតែប្រឈមមុខក្នុងការដោះស្រាយ ដដែល ។ ទាក់ទងនឹងការស្ថាបនាផ្លូវក្រោមដីដែលគេមាន គម្រោងស្ថាបនានៅតាមផ្លូវសហព័ន្ធរុស្ស៊ីឆ្លងកាត់ផ្លូវព្រះមុនីវង្ស នៅក្បែរវិមានកាណាឌីយ៉ានេះ លោក ស៊ឹម រដ្ឋា ជាមន្ត្រីរាជការ ម្នាក់នៅក្នុងទីក្រុងភ្នំពេញបានមានប្រសាសន៍ថា “ប្រសិនបើ សាលារាជធានីភ្នំពេញធ្វើផ្លូវរូងក្រោមដីនៅត្រង់ចំណុចភ្លើងស្តុបផ្លូវសហព័ន្ធរុស្ស៊ីកាត់ផ្លូវព្រះមុនីវង្សនោះ វាជាការប្រសើរហើយ ព្រោះនៅត្រង់ចំណុចភ្លើងស្តុបនេះមានការកកស្ទះចរាចរខ្លាំង ណាស់រាល់ថ្ងៃនេះ ។ ក្រុមហ៊ុនដែលបានទទួល សិទ្ធិក្នុងការ ស្ថាបនានោះត្រូវតែធ្វើការសិក្សាឱ្យបានល្អិតល្អន់អំពីការកកស្ទះ ចរាចរ និង ការរៀបចំប្រព័ន្ធលូនៅទីនោះឱ្យ បានច្បាស់លាស់ បើ ពុំដូច្នោះទេផ្លូវរូងក្រោមដីនោះនឹងក្លាយទៅជាលូ ឬ ទីកន្លែង ស្តុកទឹកដ៏ធំមួយ ។ ខ្ញុំជឿថា មុននឹងគេធ្វើអ្វីមួយ គេមានវិស្វករ របស់គេសិក្សាច្បាស់ហើយ ”។
      មានទស្សនៈខ្លះនិយាយថា ការធ្វើផ្លូវអាកាសជាមធ្យោបាយមួយល្អជាងការធ្វើផ្លូវនៅក្រោមដី ។ កំណើនមធ្យោបាយ ធ្វើដំណើរជារៀងរាល់ឆ្នាំនៅក្រុងភ្នំពេញកើនឡើងរហ័សហួសពីការស្មាន ។ មានទស្សនៈខ្លះនិយាយថា គេគួរងាកមកចាប់ អារម្មណ៍ចំពោះការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនរួម ឬ ជាសាធារណៈឱ្យបានច្រើន ទើបជួយសម្រួលការចរាចរនៅក្នុងទីក្រុង  ផ្ទុយទៅវិញនៅភ្នំពេញការដឹកជញ្ជូនសាធារណៈមិនទាន់មាននៅឡើយ ។ កាលពីដប់ឆ្នាំមុនមានអង្គការក្រៅ រដ្ឋាភិបាលជប៉ុនមួយ បានសាកល្បងសិក្សា ហើយដំណើរការរថយន្តក្រុងភ្នំពេញទៅ ក្បាលថ្នល់ ប៉ុន្តែត្រូវបរាជ័យបិទទៅវិញរហូតដល់ពេលឥឡូវនេះ ៕


សុក្រ 23 មិនា 2012 - 8:54 am | 314 views

អ្នក ​រក​ស៊ី​នាំ​ចេញ​ម្រេច​ទៅ​លក់​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ​ម្រេច​មក​ពី​ខេត្ត​កំពង់ចាម​របស់​កម្ពុជា​កំពុង​តែ​មាន​ តម្រូវ​ការ​ខ្លាំង​នៅ​លើ​ទីផ្សារ​ម្ហូប​អាហារ​ប្រទេស​ថៃ ដែល​នាំ​ឲ្យ​តម្លៃ​មាន​ការ​កើន​ឡើង។
ឈ្មួញ​ម្រេច​ដដែល​នេះ​បាន​ បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​គាត់​បាន​នាំ​ចេញ​ម្រេច​ទៅ​កាន់​ប្រទេស​ថៃ​ប្រមាណ​ពី​២០ ទៅ​៨០​តោន ដោយ​អាច​លក់​បាន​ក្នុង​តម្លៃ​២៨០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។ ដោយ​គាត់​ជឿ​ជាក់​ថា តម្លៃ​ម្រេច​អាច​នឹង​កើន​ដល់​១០​ដុល្លារ​ក្នុង​មួយ​គីឡូ​ក្រាម​ចាប់​ពី​ខែ​ កញ្ញា ដល់​ខែ​វិច្ឆិកា​ឆ្នាំ​នេះ ព្រោះ​តែ​មិន​មាន​ម្រេច​ច្រើន​សម្រាប់​នាំ​ទៅ​លក់​នៅ​ប្រទេស​ថៃ។
បើ​តាម​មន្រ្តី​កសិកម្ម​ខេត្ត​ កំពង់ចាម​បាន​និយាយ​ថា ខេត្ត​នេះ​មាន​ផ្ទៃ​ដី​ប្រមាណ​៩០៦​ហិកតា​ដែល​កំពុង​មាន​សកម្មភាព​ដាំ​ដំណាំ​ ម្រេច ហើយ​សកម្មភាព​ដាំ​ម្រេច​ដ៏​ច្រើន​នេះ​បាន​ធ្វើ​ឲ្យ​ខេត្ត​កំពង់ចាម​ក្លាយ​ជា ​ខេត្ត​ដាំ​ម្រេច​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដោយ​អាច​ផ្តល់​ទិន្នផល​៨តោន​ក្នុង​មួយ​ហិកតា។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​ប្រធាន​នាយក​ដ្ឋាន​ដំណាំ​កសិឧស្សាហកម្ម របស់​ក្រសួង​កសិកម្ម​វិញ​បាន​និយាយ​ថា បើ​ទោះ​បី​ខេត្ត​កំពង់ចាម គឺ​ជា​ខេត្ត​ដែល​មាន​សកម្មភាព​ដាំ​ម្រេច​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ​ក៏​ដោយ ប៉ុន្តែ​គុណភាព​ម្រេច​កំពង់ចាម មិន​ដូច​គុណភាព​ម្រេច​កំពត​នោះ​ទេ៕

ច័ន្ទ 26 មិនា 2012 - 3:37 pm | 372 views  

ចាប់​ពី​ថ្ងៃទី​២៨ ខែ​មីនា ដល់​ថ្ងៃទី​១ ខែ​មេសា​ខាងមុខ​ ពិព័រណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា «ពិព័រណ៍​ទីក្រុង​ហូជីមិញ» នឹង​ត្រូវ​គេ​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​ក្នុង​ទីក្រុង​ភ្នំពេញ។ ពិព័រណ៍​ដែល​ផ្សព្វផ្សាយ​ផលិត​ផល​របស់​ប្រទេស​យួន​នេះ​ត្រូវ​គេ​ធ្វើ​អស់​ រយៈ​ពេល​៣ឆ្នាំ​មក​ហើយ និង​មួយ​ឆ្នាំ​គេ​ធ្វើ​ពីរ​លើក ដែល​វា​បញ្ជាក់​ថា ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​កំពុង​តែ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ទំនិញ​ របស់​ខ្លួន ខណៈ​ដែល​ការ​ផ្សព្វផ្សាយ​ទំនិញ​កម្ពុជា​នៅ​ប្រទេស​ជិតខាង​ពុំ​មាន​សកម្មភាព​ នោះ។
ទំនិញយួនដាក់បង្ហាញក្នុងពិព័រណ៍នៅកម្ពុជាកន្លងមក
បើ​តាម​ក្រុមហ៊ុន​ដែល​ទទួល​ រៀបចំ​ពិព័រណ៍​ទីក្រុង​ហូជីមិញ​នេះ​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​យួន​ចំនួន​១៥០ នឹង​ចូល​រួម​ដាក់​បង្ហាញ​ផលិតផល​របស់​គេ​ក្នុង​ស្តង់​ប្រមាណ​២៥០។
ផលិតផល​ដែល​ក្រុមហ៊ុន​យួន​ទាំង​ នោះ​គ្រោង​នឹង​យក​មក​តាំង​លក់​រួម​មាន សំលៀកបំពាក់​ សម្ភារៈ​ផ្លាស់​ស្ទីក ចំណី​អាហារ សម្ភារៈ​ផ្ទះបាយ គ្រឿង​សម្អាង គ្រឿង​អគ្គិសនី និង​ផ្នែក​ទេសចរណ៍​ជា​ដើម។
តាម​របាយ​ការណ៍​របស់​ការិយាល័យ​ ពាណិជ្ជ​កម្ម​យួន​ក្នុង​ប្រទេស​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​បាន​ បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​យួន​និង​កម្ពុជា​ក្នុង​ឆ្នាំ​២០១១​មាន​ តម្លៃ​សរុប​ប្រមាណ​ជាង ២.៨០០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ប្រទេស​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​យួន​មាន​តម្លៃ​តែ​ ប្រមាណ​៤២៩​លាន​ដុល្លារ​ប៉ុណ្ណោះ៕


ព្រហស្បតិ៍ 19 មេសា 2012 - 6:33 pm | 196 views
របាយ​ការណ៍​មួយ​របស់​ អង្គការ​មូលនិធិ​រូបិយប័ណ្ណ​ពិភពលោក (IMF) ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០១២​នេះ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ត្រឹម​តែ​៦,២​ភាគ​រយ​ ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០១១​ទទួល​បាន​៦,៨​ភាគរយ។
វិស័យកាត់ដេរត្រូវគេគិតថាគឺជាចលករដ៏សំខាន់សម្រាប់កំណើន សេដ្ឋកិច្ចរបស់កម្ពុជា
របាយការណ៍​របស់ IMF ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៧ មេសា ឆ្នាំ​២០១២​បាន​បង្ហាញ​ថា កម្ពុជា​ក្នុង​ឆ្នាំ​២០១២​នេះ​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ត្រឹម​៦,២​ភាគ ​រយ ទាប​ជាង​ប្រទេស​ឡាវ​ក្បែរ​ខាង​គ្នា​ដែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​រហូត​ដល់ ​៨,៤​ភាគរយ។ ប៉ុន្តែ​ប្រទេស​កម្ពុជា​ខ្ពស់​ជាង​ប្រទេស​សៀម​ដែល​មាន​កំណើន​៥,៥​ភាគ​រយ និង​យួន​៥,៦​ភាគ​រយ។
របាយ​ការណ៍​ IMF ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នេះ គឺ​ដោយ​សារ​តែ​កំណើន​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​សំខាន់​របស់​កម្ពុជា​មាន​ការ ​កើន​ឡើង​យឺត៕


ច័ន្ទ 23 មេសា 2012 - 8:04 am | 181 views

របាយ​ការណ៍​មួយ​របស់​ក្រសួង ​ពាណិជ្ជកម្ម​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា នៅ​ត្រីមាស​ទី១​ឆ្នាំ​​នេះ ពោល​គឺ​៣ខែ​ដើម​ឆ្នាំ​២០១២ ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​របស់​កម្ពុជា បាន​កើន​ជិត​៥០ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។
អង្ករនៅរោងម៉ាស៊ីនមួយកន្លែង។ ក្រសួងពាណិជ្ជកម្មអះអាងថាការ នាំចេញអង្កររបស់កម្ពុជានៅដើមឆ្នាំនេះបានកើនជិត៥០ភាគរយ
តាម​របាយ​ការណ៍​ដដែល តួលេខ​នៃ​ការ​នាំ​ចេញ​អង្ករ​នៅ​ត្រីមាស​ទី១​ដើម​ឆ្នាំ​២០១២​នេះ​គឺ​កើន ៤៨,៩៦​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១១​ដែល​មាន​ត្រឹម ២៥៧៨៥​តោន។ ហើយ​តម្លៃ​នៃ​ការ​នាំ​ចេញ​ក៏​កើន ៨២,៣៨​ភាគ​រយ​ផង​ដែរ គឺ​ពី ១៤,៨៧​លាន​ដុល្លារ រហូត​ដល់ ២៧,១២​លាន​ដុល្លារ។
ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​ អង្ករ​កម្ពុជា​ទៅ​កាន់​បរទេស​នេះ ត្រូវ​លោក ម៉ៅ ថូរ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា គឺ​មក​ពី​មាន​ការ​កើន​ឡើង នៃ​រោង​ម៉ាស៊ីន​កិន​ស្រូវ ព្រម​ទាំង​ការ​វិនិយោគ​លើ​វិស័យ​ស្រូវ-អង្ករ។ ហើយ​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នឹង​បន្ត​កើន​ឡើង​ទៀត ព្រោះ​វិនិយោគិន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​កំពុង​តែ​ចាប់​អារម្មណ៍​លើ​វិស័យ​នេះ៕

សៅរ៍ 24 មិនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

កម្ពុជា​នឹង​អាច​សម្រេច​បាន​ចំពោះ​គោល​នយោបាយ​នាំ​អង្ករ​ចេញ​ទៅ​បរទេស​ ចំនួន​១លាន​តោន​នៅ​ឆ្នាំ​២០១៥​ខាង​មុខ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ម៉ៅ ថូរា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ម្សិលមិញ ឯ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ។
រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​អង្ករ​របស់​កម្ពុជា​អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​ទីផ្សា​ជាមួយ​ អង្ករ​របស់​ប្រទេស​នានា ដែល​សម្គាល់​បាន​តាម​រយៈ​ការ​កើន​ឡើង​នៃ​ការ​នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​ បរទេស។ ហើយ​តាម​រយៈ​កំណើន​នេះ លោក​រំពឹង​ថា នៅ​ឆ្នាំ​២០១៥​ខាង​មុខ ប្រទេស​កម្ពុជា​នឹង​អាច​សម្រេច​បាន​នូវ​គោល​នយោបាយ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​ ១លាន​តោន​ជាក់​ជា​មិន​ខាន៕


ពុធ 15 កុម្ភៈ 2012 - 3:13 pm | 295 views

មន្រ្តី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​បង្កើន​នូវ​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ ក្នុង​ស្រុក ដើម្បី​ធ្វើ​ការ​កែច្នៃ​អង្ករ រដ្ឋាភិបាល​បាន​ត្រៀម​បញ្ចេញ​រួច​ហើយ​នូវ​ទឹក​ប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ ​ដល់​ធនាគារ​ពាណិជ្ជ​ទាំង​អស់​នៅ​ខែ​មីនា​ ឬ​ខែ​មេសា​ខាង​មុខ​នេះ។
អង្ករស្ថិតនៅក្នុងរោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្នុងប្រទេសកម្ពុជា
លោក ម៉ី កល្យាណ ទីប្រឹក្សា នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​បាន​និយាយ​ឲ្យ​បណ្តាញ​ព័ត៌មាន​ ក្នុង​ស្រុក​ដឹង​ថា ដើម្បី​ពង្រឹង​សមត្ថភាព​ផលិតផល​ឧស្សាហកម្ម​កែច្នៃ និង​ការ​នាំ​ចេញ​អង្ករ រដ្ឋាភិបាល​កំពុង​ត្រៀម​បញ្ចេញ​នូវ​ថវិកា​ប្រមាណ​២៥លាន​ដុល្លារ​ សហរដ្ឋអាមេរិក សម្រាប់​ជួយ​ធានា​លើ​ហានិភ័យ​ដល់​ធនាគារ​ពាណិជ្ជ ដើម្បី​ឲ្យ​ធនាគារ​ទាំង​នោះ​អាច​ផ្តល់​កម្ចី​បាន​កាន់​តែ​ច្រើន​ឲ្យ​ដល់​ ផលិតកម្ម​កែច្នៃ​អង្ករ​ក្នុង​ស្រុក។
ទីប្រឹក្សា នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា គម្រោង​នេះ​អាច​នឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​ខែ​មីនា ឬ​ខែ​មេសា​ខាង​មុខ ដែល​ជា​រដូវ​ប្រមូល​ស្រូវ​ប្រាំង។ ហើយ​តាម​គម្រោង រដ្ឋាភិបាល​នឹង​ជួយ​ធានា​៥០​ភាគរយ នៃ​បរិមាណ​ថវិកា​ដែល​រោង​ម៉ាស៊ីន​កិនស្រូវ​បាន​ខ្ចី​ពី​ធនាគារ​ពាណិជ្ជ៕


សៅរ៍ 25 កុម្ភៈ 2012 - 10:30 am | 621 views

កាល​ពី​ពេល​ថ្មីៗ​នេះ នាយក​រដ្ឋមន្រ្តី​ខ្មែរ​ ហ៊ុន សែន បាន​ធ្វើ​ការ​ព្យាករណ៍​ថា ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណូល​ជាង​១០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ​២០១៣​ខាង​មុខ។ ការ​ព្យាករណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នក​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​បន្ទរ​តាម ដោយ​ថា នេះ​អាច​ជា​ការ​ពិត។
វិស័យកាត់ដេរត្រូវគេចាត់ទុកថាជាវិស័យចំបងដែលធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច (រូប៖RFI)
លោក ច័ន្ទ សុផល ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​ ថា នៅ​ឆ្នាំ​២០១៣​ខាង​មុខ យើង​ពិត​ជា​អាច​សម្រេច​បាន​តាម​ការ​ព្យាករណ៍​នេះ ព្រោះ​ឆ្នាំ​២០១១​កន្លង​មក​នេះ ផល​ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ​បាន​កើន​ឡើង​ជិត​៩០០​ដុល្លារ​ រួច​ទៅ​ហើយ ដោយ​សារ​សេដ្ឋកិច្ច​របស់​យើង​រីក​លូតលាស់​ក្នុង​រង្វង់​៧ភាគរយ​គិត​ជា​មធ្យម ​ប្រចាំ​ឆ្នាំ ហើយ​កំណើន​៧ភាគរយ យើង​គួរ​តែ​សម្រេច​បាន ព្រោះ​ប្រទេស​រីក​ចំរើន​មួយ​ចំនួន មាន​កំណើន​រហូត​ដល់​ជាង​១០ភាគ​រយ។
ជាមួយ​គ្នា​លោក អ៊ិន ចាន់នី នាយក​ធនាគារ​អេស៊ីលីដា បាន​និយាយ​ថា ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្រ្តី​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ការ​រីក​ចំរើន​ផ្នែក​ កសិកម្ម ផ្នែក​ឧស្សាហកម្ម​កាត់ដេរ និង​ការ​រីក​ចំរើន​ផ្នែក​សេវាកម្ម​ទេសចរណ៍ ដែល​ផ្នែក​នីមួយៗ​បាន​រួម​ចំណែក​មួយ​ភាគ​បី នៃ​ផល​ចំណូល​ជាតិ​សរុប។ ដោយ​បន្ត​ថា កាល​ពី​ឆ្នាំ​២០១០ ផល​ចំណូល​ជាតិ​សរុប​របស់​កម្ពុជា​មាន​ចំនួន​១១.៦០៨​ពាន់​លាន​ដុល្លារ ហើយ​កើន​ដល់​១២.៥៦៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១ និង​អាច​បន្ត​កើន​ដល់​១៣.៧៩៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២​នេះ៕


សៅរ៍ 17 មិនា 2012 - 12:21 pm | 237 views  

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហក់​ឡើង​ ខ្លាំង នោះ​គឺ​ដោយ​សារ​តែ​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ដែល​ជា​ប្រទេស​ផលិត​ប្រេង​កំពុង​ ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ។
បុគ្គលិកស្ថានីយ៍ប្រេងមួយកន្លែងក្នុងទីក្រុងភ្នំពេញកំពុងចាក់ប្រេង ឲ្យអតិថិជន។ ពេលនេះតម្លៃប្រេងនៅកម្ពុជាកំពុងហក់ឡើង គួរឲ្យព្រួយបារម្ភ
ការ​ថ្លែង​បែប​នេះ​របស់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គាត ឈន់ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​បញ្ចប់​សុន្ទរកថា​នៅ​ពិធី​មួយ​ឯ​សណ្ឋាគារ​សូហ្វីតែល​ ភូគីត្រា នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។
រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់ ​ថា ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​នេះ គឺ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​សូម្បី​តែ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំៗ ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ។ ហើយ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​លោក តម្លៃ​ប្រេង​សាំង​នឹង​អាច​កើន​ឡើង​ថែម​ទៀត។
គួរ​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១២​នេះ តម្លៃ​ប្រេង​សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ដោយ​ក្នុង​នោះ​តម្លៃ​ប្រេង​សាំង​ស៊ុបពែរ បាន​កើន​រហូត​ដល់​៥៩៥០​រៀល​ក្នុង​មួយ​លីត្រ ប្រេង​សាំង​ធម្មតា​កើន​ដល់ ៥៦៥០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេង​ម៉ាស៊ូត​កើន​ដល់​៥៣០០​រៀល​ក្នុង​មួយ​លីត្រ៕


អង្គារ 24 កុម្ភះ 2012 - 2:30 pm | 48 views

ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ ដោយ​អះអាង​ថា ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​បាន​រហូត​ដល់​ទៅ​ ជាង​១៧ម៉ឺន​តោន។
ស្រូវនៅក្នុង រោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្នុងប្រទេសកម្ពុជា សម្រាប់ការនាំអង្ករចេញទៅក្រៅប្រទេស
របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​នេះ​បាន​បង្ហាញ​ថា ការ​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ​២០១១​បាន​កើន​ជាង​២១​ភាគ​រយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១០ ដែល​មាន​ត្រឹម​ជាង​១៤​ម៉ឺន​តោន​នោះ។ ចំណែក​ចំណូល​នៃ​ការ​នាំ​ចេញ​អង្ករ​វិញ របាយ​ការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បាន​កើន​ពី ៣៥,២៦​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០ ទៅ​ដល់ ១០៣,៨៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១។
គួរ​បញ្ជាក់​ថា អង្ករ​របស់​ប្រទេស​កម្ពុជា​ភាគ​ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​នាំ​ចេញ​ទៅ​ កាន់​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​ចិន។ ហើយ​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ទិសដៅ​ថា នឹង​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​១លាន​តោន​ក្នុង​មួយ​ឆ្នាំ៕


អង្គារ 31 មករា 2012 - 1:03 pm | 118 views

ក្រុមហ៊ុន​រុក​រក​រ៉ែ​របស់​ប្រទេស​ជប៉ុន​ចំនួន​២ បាន​ប្រកាស​ចាប់​ផ្តើម​ប្រតិបត្តិការ​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ដើម្បី​រុករក​រ៉ែ​ប្រេង​កាត​នៅ​ប្លុក​១៧​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៣​ជុំ​វិញ ​បឹងទន្លេសាប។
លោក ផៃ ស៊ីផាន បង្ហាញទីតាំងប្លុក១៧
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ជប៉ុន​ចំនួន២ គឺ​ក្រុមហ៊ុន JOGMEC និង​ក្រុមហ៊ុន MOECO រួម​ជាមួយ​នឹង​អាជ្ញាធរ​ប្រេង​កាត់​កម្ពុជា នា​ព្រឹក​ថ្ងៃ​នេះ​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​តាម​ប្រពៃណី​សាសនា ឯ​ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ ដើម្បី​ចាប់​ផ្តើម​រុករក​ប្រេង​កាត​នៅ​ប្លុក​១៧ ​ស្ថិត​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ ព្រះវិហារ និង​សៀមរាប។
បើ​តាម​ការ​ពន្យល់​របស់​លោក ផៃ ស៊ីផាន ការ​រុករក​ប្រេង​ដំណាក់​កាល​ដំបូង​នេះ នឹង​មាន​ការ​ថត​រលក​រំញ័រ ការ​ខួង​រន្ធតូចៗ ដើម្បី​ទទួល​បាន​នូវ​ទិន្នន័យ​មួយ​សម្រាប់​យក​ទៅ​ធ្វើ​ការ​វិភាគ​ពី​លក្ខណៈ​ ស្រទាប់​ដី​នៅ​ខាង​ក្រោម។ ដោយ​បាន​បញ្ជាក់​ថា ប្រតិបត្តិ​ការ​នេះ នឹង​មិន​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ប្រេងកាត​កម្ពុជា នៅ​ឆ្នាំ​១៩៩៦ ក្រុមហ៊ុន JOGMEC ដែល​ពី​មុន​មាន​ឈ្មោះ​ថា សាជីវកម្ម​ប្រេងកាត​ជាតិ​ជប៉ុន ធ្លាប់​បាន​ធ្វើ​សិក្សា​វាស់​ស្ទង់​ម៉ាញ៉េទិក និង​ក្រាវីតេ​តាម​អាកាស។ ហើយ​នៅ​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១០ ក្រុមហ៊ុន JOGMEC បាន​ចុះ​ហត្ថលេខា​ជាមួយ​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​លើ​អនុស្សរណៈ និង​កិច្ច​ព្រមព្រៀង​គោល​លើ​ប្លុក​១៧ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ធំ សៀមរាប និង​ព្រះវិហារ ដើម្បី​សិក្សា​អង្កេត​ទិន្នន័យ​ប្រេង​កាត។ បន្ទាប់​មក​ក្រុមហ៊ុន JOGMEC បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន MOECO ក្នុង​ការ​អនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ​ប្រេង​កាត​ក្នុង​ប្លុក​១៧​នេះ៕


ពុធ 08 កុម្ភៈ 2012 - 6:33 pm | 87 views

តាម ​គេហទំព័រ​របស់​សមាគម​ស្បៀង​វៀតណាម​បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​មករា ដើម​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​បរទេស​រហូត​ដល់ ២៧៩២៦៦​តោន ដែល​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​កម្ពុជា​មួយនេះ​ជាប់​លំដាប់​ទី​ពីរ នៃ​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ។
ជាមួយ​គ្នា​ តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​វៀតណាម​ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​ សប្តាហ៍​នេះ ប្រទេស​វៀតណាម​រំពឹង​ថា នឹង​អាច​នាំ​អង្ករ​ចេញ​ចាប់​ពី ៦,៥៨​លាន​តោន រហូត​ដល់​៧,៣៤​លាន​តោន នៅ​ឆ្នាំ​២០១២​នេះ៕

|
ពុធ 15 កុម្ភៈ 2012 - 2:31 pm | 360 views

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​បាន​ប្រកាស​ហើយ​កាល​ពី​ថ្ងៃម្សិលមិញ អំពី​ការ​ចាប់​ផ្តើម​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១២​នេះ។

ស្លាក់សម្គាល់ភ្នាក់ងារពន្ធដារប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន
តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២។ ហើយ​ការ​ត្រួត​ពិនិត្យ​ការ​បង់ពន្ធ​ផ្លូវ នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២​តទៅ។
ចំពោះ​ការ​ប្រកាស​ប្រមូល​ពន្ធ​របស់​ក្រសួង​សេដ្ឋកិច្ច​​នៅ​ឆ្នាំ​នេះ បណ្តាញ​ប្រជាពលរដ្ឋ​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា (CASA) ក៏​បាន​ចេញ​ផ្សាយ​នូវ​អនុសាសន៍​របស់​ខ្លួន​ចំនួន​៥​ចំណុច​ដល់​ក្រសួង​ សេដ្ឋកិច្ច ដើម្បី​ជម្រុញ​ឲ្យ​ការ​ប្រមូល​ពន្ធ​ប្រព្រឹត្តិ​ទៅ​កាន់​តែ​ល្អ​ប្រសើរ។
អនុសាសន៍​ទាំង​៥​ចំណុច​របស់ បណ្តាញ​ប្រជាពលរដ្ឋ​ដើម្បី​គណនេយ្យ​ភាព​សង្គម​កម្ពុជា រួម​មាន ៖
១-ក្រ​សួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ គួរ​ចេញ​គោល​ការណ៍​ណែ​នាំ​ដែល​មានខ្លឹម​សារ​ដូច​ចែងក្នុង​ប្រកាស​​លេខ​ ០១១ សហវ ចុះថៃ្ងទី​​​២៥​ ខែកក្កដា ឆ្នាំ២០១១ ឲ្យបាន​មុនកាល​បរិច្ឆេទ​នៃការ​ប្រមូល​ពន្ធ​ចាប់​ផ្តើម។
២-ក្រសួង​សេដ្ឋកិ​ច្ច និង​ហិរញ្ញ​វត្ថុ គួរ​ពិចារ​ណា​ក្នុងការ​ពង្រីក​ការិយា​ល័យ​បង់​ពន្ធ​ឲ្យ​គៀក​​នឹង​​មូល​​ ដ្ឋាន​​ប្រជា​ពល​រដ្ឋ ដូច​ជាស​ហការ​ជា​មួយ​សាលា​ឃុំ សង្កាត់ ជា​ប្រ​​យោជន៏ ដើម្បី​ឲ្យប្រ​ជាពល​រដ្ឋ​​ងាយ​​ស្វែង​​រក។
៣-ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ គួរ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ពីកាល​បរិច្ឆេទ និង​ទី​កន្លែង បង់ពន្ធ ជា​ពិសេស​អំពី​របៀប​នៃការ​បំពេញ​បែប​បទ​សម្រាប់​រថយន្ត ដើម្បី​ជៀស​វាងការ​បំពេញ​ទម្រង់​បែប​បទ​ ដោយ​ភ្នាក់​ងារ​ពន្ធ​ដារជាថ្នូរ​នឹង​ទឹក​ប្រាក់។
៤-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរ​ជម្រុញ​ឲ្យមាន​ប្រអប់​សំបុត្រ​ទទួល​ពាក្យ​បណ្តឹង​នៅ​គ្រប់​សា​ខាពន្ធ​ ដារ និង​កន្លែង​បង់​ពន្ធ​ទាំង​អស់។ ជន​​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ក្រសួង គួរ​តែ​បំពេញ​​តួនាទី​​ជា​អ្នក​ដោះស្រាយ រាល់​ពាក្យ​​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ។
និង ៥-ក្រសួង​សេដ្ឋ​កិច្ច និង​​ហិរញ្ញ​វត្ថុ គួរ​ផ្សព្វ​ផ្សាយ​អំពី​ចំនូល​ពន្ធ​នេះ​ប្រចាំឆ្នាំ និង​បញ្ជាក់​អំពី​​វិស័យ​​ដែល​ថវិកា​ពន្ធ​នេះប្រើ​ប្រាស់៕


ពុធ 15 កុម្ភៈ 2012 - 3:13 pm | 232 views
មន្រ្តី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​បង្កើន​នូវ​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ ក្នុង​ស្រុក ដើម្បី​ធ្វើ​ការ​កែច្នៃ​អង្ករ រដ្ឋាភិបាល​បាន​ត្រៀម​បញ្ចេញ​រួច​ហើយ​នូវ​ទឹក​ប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ ​ដល់​ធនាគារ​ពាណិជ្ជ​ទាំង​អស់​នៅ​ខែ​មីនា​ ឬ​ខែ​មេសា​ខាង​មុខ​នេះ។
អង្ករស្ថិតនៅក្នុងរោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្នុងប្រទេសកម្ពុជា
លោក ម៉ី កល្យាណ ទីប្រឹក្សា នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​បាន​និយាយ​ឲ្យ​បណ្តាញ​ព័ត៌មាន​ ក្នុង​ស្រុក​ដឹង​ថា ដើម្បី​ពង្រឹង​សមត្ថភាព​ផលិតផល​ឧស្សាហកម្ម​កែច្នៃ និង​ការ​នាំ​ចេញ​អង្ករ រដ្ឋាភិបាល​កំពុង​ត្រៀម​បញ្ចេញ​នូវ​ថវិកា​ប្រមាណ​២៥លាន​ដុល្លារ​ សហរដ្ឋអាមេរិក សម្រាប់​ជួយ​ធានា​លើ​ហានិភ័យ​ដល់​ធនាគារ​ពាណិជ្ជ ដើម្បី​ឲ្យ​ធនាគារ​ទាំង​នោះ​អាច​ផ្តល់​កម្ចី​បាន​កាន់​តែ​ច្រើន​ឲ្យ​ដល់​ ផលិតកម្ម​កែច្នៃ​អង្ករ​ក្នុង​ស្រុក។
ទីប្រឹក្សា នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា គម្រោង​នេះ​អាច​នឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​ខែ​មីនា ឬ​ខែ​មេសា​ខាង​មុខ ដែល​ជា​រដូវ​ប្រមូល​ស្រូវ​ប្រាំង។ ហើយ​តាម​គម្រោង រដ្ឋាភិបាល​នឹង​ជួយ​ធានា​៥០​ភាគរយ នៃ​បរិមាណ​ថវិកា​ដែល​រោង​ម៉ាស៊ីន​កិនស្រូវ​បាន​ខ្ចី​ពី​ធនាគារ​ពាណិជ្ជ៕


សៅរ៍ 25 កុម្ភៈ 2012 - 10:30 am | 398 views

កាល​ពី​ពេល​ថ្មីៗ​នេះ នាយក​រដ្ឋមន្រ្តី​ខ្មែរ​ ហ៊ុន សែន បាន​ធ្វើ​ការ​ព្យាករណ៍​ថា ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណូល​ជាង​១០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ​២០១៣​ខាង​មុខ។ ការ​ព្យាករណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នក​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​បន្ទរ​តាម ដោយ​ថា នេះ​អាច​ជា​ការ​ពិត។
វិស័យកាត់ដេរត្រូវគេចាត់ទុកថាជាវិស័យចំបងដែលធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច (រូប៖RFI)
លោក ច័ន្ទ សុផល ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​ ថា នៅ​ឆ្នាំ​២០១៣​ខាង​មុខ យើង​ពិត​ជា​អាច​សម្រេច​បាន​តាម​ការ​ព្យាករណ៍​នេះ ព្រោះ​ឆ្នាំ​២០១១​កន្លង​មក​នេះ ផល​ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ​បាន​កើន​ឡើង​ជិត​៩០០​ដុល្លារ​ រួច​ទៅ​ហើយ ដោយ​សារ​សេដ្ឋកិច្ច​របស់​យើង​រីក​លូតលាស់​ក្នុង​រង្វង់​៧ភាគរយ​គិត​ជា​មធ្យម ​ប្រចាំ​ឆ្នាំ ហើយ​កំណើន​៧ភាគរយ យើង​គួរ​តែ​សម្រេច​បាន ព្រោះ​ប្រទេស​រីក​ចំរើន​មួយ​ចំនួន មាន​កំណើន​រហូត​ដល់​ជាង​១០ភាគ​រយ។
ជាមួយ​គ្នា​លោក អ៊ិន ចាន់នី នាយក​ធនាគារ​អេស៊ីលីដា បាន​និយាយ​ថា ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្រ្តី​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ការ​រីក​ចំរើន​ផ្នែក​ កសិកម្ម ផ្នែក​ឧស្សាហកម្ម​កាត់ដេរ និង​ការ​រីក​ចំរើន​ផ្នែក​សេវាកម្ម​ទេសចរណ៍ ដែល​ផ្នែក​នីមួយៗ​បាន​រួម​ចំណែក​មួយ​ភាគ​បី នៃ​ផល​ចំណូល​ជាតិ​សរុប។ ដោយ​បន្ត​ថា កាល​ពី​ឆ្នាំ​២០១០ ផល​ចំណូល​ជាតិ​សរុប​របស់​កម្ពុជា​មាន​ចំនួន​១១.៦០៨​ពាន់​លាន​ដុល្លារ ហើយ​កើន​ដល់​១២.៥៦៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១ និង​អាច​បន្ត​កើន​ដល់​១៣.៧៩៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២​នេះ៕


0001-(3)
ដោយ : វិសាល»
ថ្ងៃទី 19 កុម្ភៈ 2012
CEN »បន្តដោយៈknewdaily
ភ្នំពេញ: ប្រព​ភ​បន្លែ​ដែល​ធ្វើចរាចរ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​គឺ​សុទ្ធសឹងតែ ​ជា​ប្រភេទ​បន្លែ​ដែល​នាំចូល​ពី​បណ្តា​ខេត្ត​នឹង​ស្រុក​មួយចំនួន​ដែល​នៅជាប់ ​រាជធានី​ភ្នំពេញ​មួយចំនួន​មានដូចជា​ខេត្តកណ្តាល ស្រុក​ស្អាង ខេត្តតាកែវ កំពង់ចាម កៀនស្វាយ បាក់​ខែង ភូមិ​ខ្ទរ​កោះដាច់ … និង​នាំចូល​ពី​ប្រទេសជិតខាង ។​ ការ​នាំចូល​បន្លែ​មកពី​ប្រទេសជិតខាង​ដោយសារ​ទីផ្សារ​បន្លែ​នៅក្នុង​ស្រុក​ ធ្វើការ​ផ្គត់ផ្គង់ មិនទាន់​ទីផ្សារ​ទើប​មាន​តម្រូវការ​នាំចូល​ពី​ប្រទេសជិតខាង ។​
​បន្លែ​ដែល​នាំមក​ខាងលើ​គឺ​យកមក​ស្តុក​នៅ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស គឺជា​ទីផ្សារ​បន្លែ​បោះ​ដុំ និង​លក់រាយ​ធំជាងគេ​នៅ​ភ្នំពេញ ។
0001-(2)
បន្លែ​ដែលមាន​ដាំ​នៅក្នុង​ស្រុក​មានដូចជា ត្រកួន កញ្ឆែត ស្ពៃ សាឡាដ ស្លឹកគ្រៃ ផ្កា​ខាត់ណា ស្ពៃចង្កឹះ ម្រះ ជាដើម រីឯ​បន្លែ​ដែល​នាំចូល​គឺ ក្រូចឆ្មា ត្រសក់ ស្ពៃក្តោប ខ្ទឹម​បាំង ការ៉ុត ត្រឡាច ល្ហុង ត្រប់វែង ប៉េង​បោះ ខ្ទឹម​ខ្យល់ ស្ពៃ​បូ​គោ និង​បន្លែ​ជា​ប្រភេទ​ទៀត ។ បើ​យោងតាម​សម្តី​របស់​បងស្រី​ធា អាយុ​៤០​ឆ្នាំ រស់នៅ​ខេត្តតាកែវ​គាត់​ប្រាប់ថា​បន្លែ​ដែល​គាត់​លក់​នេះ គឺមាន​ម៉ូយ​ដឹក​តាម​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ពី​ស្រុក​ស្អាង​មក​ឲ្យ​គាត់​ដល់​កន្លែង​លក់​តែម្តង ។
​បងស្រី​រតនា អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្តកំពង់ធំ ជា​អ្នកលក់​ត្រកួន​និង​កញ្ឆែត ដោយ​ត្រកួន​ក្នុង​១​គីឡូ តំលៃ​១៥០០​រៀល កញ្ឆែត ១​គីឡូ ២០០០​រៀល​។ អ៊ុំ​ប្រុស ទ្រី​ម៉ា​ម់ អាយុ​៥៥​ឆ្នាំ បាន​យក​គល់​ស្លឹកគ្រៃ​ពី​គីរីរម្យ មក​លក់​នៅ​ផ្សារ​ដើម​គរ លក់​ក្នុង​១​គីឡូ​តំលៃ ១៥០០ ទៅ ១៧០០​រៀល​។ បងស្រី​វ៉ាន់ អាយុ ៤០​ឆ្នាំ រស់នៅ​ម្តុំ​ផ្សារ​ដើម​គរ គាត់​មាន​លក់ ជី​វ៉ាន់ស៊ុយ ស្លឹក​ខ្ទឹម ម៉ាញ៉េ គីម​ឆាយ គឺមាន​ម៉ូយ​គេ​យក​មកពី​ស្រុក​ស្អាង​ឲ្យ​ដល់​កន្លែង ហើយ​គាត់​លក់​ជី​វ៉ាន់ស៊ុយ ១​ដុំ​២០០០​រៀល មាន​១០​ដុំ​តូចៗ ម៉ាញ៉េ ១​ដុំ ២០០០​រៀល​ដែរ គឺ​គេ​យកមក​សំរាប់​ដាក់​ក្នុង​ស៊ុប និង​មុខម្ហូប​ផ្សេងៗ​ទៀត​ដែល​គេ​ត្រូវដាក់​។
0001-(4)
បងប្រុស​ហួច អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តតាកែវ គាត់​លក់​ស្ពៃក្តោប និង​ម្ទេស​ប្លោក គឺ​គាត់​ដឹកយក​មកពី​ខេត្តតាកែវ​មក​ម៉ោង ៣​ល្ងាច ទៅ ម៉ោង​៤​ល្ងាច មកដល់​ភ្នំពេញ​នៅ​ម៉ោង​៥​ល្ងាច ទៅ​ម៉ោង​៦​ល្ងាច ។ ចំណែក​អ៊ុំ​ប្រុស​ជា អាយុ​៥០​ឆ្នាំ រស់នៅ​ខេត្តតាកែវ​គាត់​លក់​ស្ពៃចង្កឹះ គឺ​គាត់​ដឹក​តាម​ម៉ូតូ​សណ្តោង​រ៉ឺម៉ក របស់គាត់ យកមក​លក់​នៅ​ផ្សារ​ដើម​គរ ។ បន្លែ​ដែល​ពួកគាត់​យកមក​លក់​ខាងលើ​មាន​តំលៃ​ដូចជា ខាត់ណា​ដើម ១​គីឡូក្រាម តំលៃ ៦០០០​រៀល  ស្ពៃចង្កឹះ ១​គីឡូក្រាម​តំលៃ ២៥០០​រៀល ស្ពៃ​កា​ញ៉ា​ញ់​ក្តោប ១​គីឡូក្រាម​តំលៃ ២៥០០​រៀល សាឡាដ ១​គីឡូ​តំលៃ​ពី ១៨០០​រៀល ទៅ ២០០០​រៀល ។
0001-(6)
ចំពោះ​ការបង់ថ្លៃ​ភាស៊ី​ផ្សារ និង​កន្លែង​លក់​វិញ​គឺមាន​តំលៃ​ចាប់ពី​៥០០​រៀល ទៅ ៧០០០ បង់​ផាស៊ី​កន្លែង​ដែលមាន​លក់​បន្លែ​បន្តិចបន្តួច​គឺ​បង់​ផាស៊ី​៥០០​រៀល  ទៅ ១០០០​រៀល កន្លែង​ដែលមាន​លក់​ដាក់​ជា​កញ្ឆេ​រវិ​ញ​គឺ​បង់ ១​កញ្ឆេរ ៥០០០​រៀល និង​បង់ថ្លៃ​កន្លែង​លក់​៥០០០​រៀល​ដែរ ហើយ​កន្លែង​ដែល​ដាក់តាំង​លក់​បន្លែ​ដែលជា​ប្រភេទ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​វិញ​ គឺ​បង់ថ្លៃ​កន្លែង ៧០០០​រៀល និង​បង់​ផាស៊ី​ផ្សារ ៥០០០​រៀល ។​
0001-(7)
អ្នកលក់​បន្លែ​ខាងលើ​គឺមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ក្នុង​ សង្កាត់​ផ្សារ​ដើម​គរ និង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ និង​ផ្លូវ​លេខ ៣៦៤  អ្នកលក់​បន្លែ​ខាងលើ​ខាង​ផ្សារ​តម្រូវ​ឲ្យ​លក់​ចាប់ពី​ម៉ោង ៥​ល្ងាច​រហូតដល់​ម៉ោង​៦ ទៅ​ម៉ោង​៧​ព្រឹក​គឺ​ឲ្យ​ឈប់​លក់​ហើយ​៕​
0001-(8)
0001-(9)
0001-(10)
0001-(5)

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers