ពុធ 15 កុម្ភៈ 2012 - 3:13 pm | 295 views

មន្រ្តី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​បង្កើន​នូវ​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ ក្នុង​ស្រុក ដើម្បី​ធ្វើ​ការ​កែច្នៃ​អង្ករ រដ្ឋាភិបាល​បាន​ត្រៀម​បញ្ចេញ​រួច​ហើយ​នូវ​ទឹក​ប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ ​ដល់​ធនាគារ​ពាណិជ្ជ​ទាំង​អស់​នៅ​ខែ​មីនា​ ឬ​ខែ​មេសា​ខាង​មុខ​នេះ។
អង្ករស្ថិតនៅក្នុងរោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្នុងប្រទេសកម្ពុជា
លោក ម៉ី កល្យាណ ទីប្រឹក្សា នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​បាន​និយាយ​ឲ្យ​បណ្តាញ​ព័ត៌មាន​ ក្នុង​ស្រុក​ដឹង​ថា ដើម្បី​ពង្រឹង​សមត្ថភាព​ផលិតផល​ឧស្សាហកម្ម​កែច្នៃ និង​ការ​នាំ​ចេញ​អង្ករ រដ្ឋាភិបាល​កំពុង​ត្រៀម​បញ្ចេញ​នូវ​ថវិកា​ប្រមាណ​២៥លាន​ដុល្លារ​ សហរដ្ឋអាមេរិក សម្រាប់​ជួយ​ធានា​លើ​ហានិភ័យ​ដល់​ធនាគារ​ពាណិជ្ជ ដើម្បី​ឲ្យ​ធនាគារ​ទាំង​នោះ​អាច​ផ្តល់​កម្ចី​បាន​កាន់​តែ​ច្រើន​ឲ្យ​ដល់​ ផលិតកម្ម​កែច្នៃ​អង្ករ​ក្នុង​ស្រុក។
ទីប្រឹក្សា នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា គម្រោង​នេះ​អាច​នឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​ខែ​មីនា ឬ​ខែ​មេសា​ខាង​មុខ ដែល​ជា​រដូវ​ប្រមូល​ស្រូវ​ប្រាំង។ ហើយ​តាម​គម្រោង រដ្ឋាភិបាល​នឹង​ជួយ​ធានា​៥០​ភាគរយ នៃ​បរិមាណ​ថវិកា​ដែល​រោង​ម៉ាស៊ីន​កិនស្រូវ​បាន​ខ្ចី​ពី​ធនាគារ​ពាណិជ្ជ៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers