ថ្ងៃទី​ 11 ខែកក្កដា ឆ្នាំ2012, ម៉ោង 06:10 AM ជុន សុផល

ក្រុម​ហ៊ុ​ន​ម៉ុ​ង​ ​ប្ញ​ទ្ធី​ ​វិ​និ​យោ​គ​ទុន​ ​ដំ​ណាំ​ដូ​ង​ប្រេ​ង​ ​​ក​ម្ពុ​ជា​ ​បា​ន​ព​ង្រី​ក​ផ្ទៃ​ដី​ដាំ​ដុះដំ​ណាំ​ដូ​ង​​ប្រេ​ង​​ ​ចំ​នួ​ន​៣​.​​០​០​០​ហិ​​ក​តា​រ​ ​នៅ​​ក្នុ​ង​ឆ្នាំ​២​០​១​​២​នេះ​ ​នៅ​ឯតំ​ប​ន់​អ​ន្ល​ង់​​ក្រ​ពើ​ ​ប​ន្ថែ​​​មពី​លើ​​ច​ម្កា​រ​ដូ​ង​ប្រេ​ង​ ​​ដែ​ល​មា​ន​ស្រា​​ប់​ ​ប្រ​មា​ណ​ជា​ង​​១​១​.​០​០​០​ហិ​ក​តា​រ​ ​នៅ​​ឯ​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ​ប​​ន្ទា​ប់​ពី​ ​ស​ម្លឹ​ង​ឃើ​ញ​ប្រេ​​ង​ដូ​ង​ ​មា​នទី​ផ្សា​រ​កា​ន់​តែ​ល្អ​ ​​និ​ង​ល​ក់​បា​ន​ ​ថ្លៃ​កា​ន់​តែ​​ខ្ព​ស់​.​.​.។​​
​ ​ក្នុ​​ង​រ​យៈ​ពេ​ល​ប៉ុ​ន្នា​​ន​ឆ្នាំ​ក​ន្ល​ង​ម​ក​នេះ​ ​ត​ម្លៃ​ប្រេ​ង​ដូ​ង​ ​ដែ​ល​​ធ្វើ​ពា​ណិ​ជ្ជ​ក​ម្ម​នៅ​​លើ​ទី​ផ្សា​រ​អ​ន្ត​រ​​ជា​តិ​ ​មា​ន​ស្ថិ​រ​​ភា​ពត​ម្លៃ​​ល្អ​ណា​ស់​ ​ពោ​ល​គឺ​ ​១​តោ​ន​ ​អា​ច​ល​​ក់​បា​ន​ត​​ម្លៃ​ជា​ម​​ធ្យ​ម​ ​រ​ហូ​ត​ដ​ល់​ទៅ​​ជា​ង​១​.​០ ​០​០​ដុ​ល្លា​រ​អា​មេ​រិ​ក​ ​ ​ហើ​យ​តា​ម​កា​​រ​ ​រំ​ពឹ​ង​​ទុ​ក​ ​ត​ម្លៃ​នេះ​​ ​ទំ​ន​ង​ជា​នៅ​​តែ​ល្អ​ស​ម្រា​ប់​ឆ្នាំ​​នេះ​ ​និ​ង​ប​ណ្តា​​ឆ្នាំ​ខា​ង​មុ​ខ​ ​ព្រោះ​​ថា​ ​ប្រេ​ងដូង មានតម្រូវការកាន់តែ ច្រើនឡើងៗ ដោយសារថា គេអាចយកវា​ទៅ​ធ្វើការ​កែច្នៃ ផលិតជាប្រេងឆា និង​អាហារផ្សេងៗ បានច្រើនមុខ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនម៉ុង ប្ញទ្ធីគ្រុប បានមានប្រសាសន៍ ប្រាប់ “តារា” នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ២០១២ ថា សព្វថ្ងៃនេះ ដំណាំដូងប្រេង មានសក្តានុពល សេដ្ឋកិច្ចកាន់តែខ្ពស់ទៅៗ ដោយសារថា ផលិតផលប្រេងដូង មានតម្លៃល្អ ព្រមទាំងមានតម្រូវការច្រើន ពីសំណាក់ទីផ្សារអន្តរជាតិ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានមានប្រសាសន៍បន្ត ថា ក្រោមការសម្លឹងឃើញប្រសិទ្ធភាពសេដ្ឋកិច្ចដ៏ខ្ពស់ នៃដំណាំ នេះ នៅឆ្នាំ២០១២នេះ ក្រុមហ៊ុនបានដាំដូង​ប្រេងថ្មី នៅលើផ្ទៃដីសរុបចំនួន៣.០០០ហិកតារ នៅក្នុងតំបន់អន្លង់ក្រពើ ជាប់ជាមួយនឹងមូលដ្ឋានចម្ការដូងប្រេងចាស់ ដែលក្រុមហ៊ុន បានដាំ ចាប់តាំងពីឆ្នាំ១៩៩៦មក ហើយនៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុននឹងដាំបន្ថែមចំនួន ជាង១.០០០ហិកតារទៀត។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានគូសបញ្ជាក់ថា “យើងត្រូវពង្រីកការដាំដំណាំនេះច្រើន នៅក្នុងអំឡុងពេល ប៉ុន្មានឆ្នាំខាងមុខទៀតនេះ ប៉ុន្តែ បញ្ហាសំខាន់ គឺយើង​គ្មានដីគ្រប់គ្រាន់ សម្រាប់ធ្វើការពង្រីក”។
ក្រុមហ៊ុនម៉ុង ប្ញទ្ធីគ្រុប ដែលទទួលបានសិទ្ធិលើដីសម្បទានសេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុ ពីរាជរដ្ឋាភិបាល កម្ពុជា នាអំឡុងទសវត្សឆ្នាំ១៩៩០ បានចាប់ផ្តើមដាំដូងប្រេង លើកដំបូង តែប្រមាណ៥០០ហិកតារ ប៉ុណ្ណោះ នៅក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែ រហូតមកដល់ឆ្នាំ២០១១ តាមការឱ្យដឹងរបស់ ក្រុមហ៊ុន បានពង្រីកផ្ទៃដីដាំដុះ កើនឡើងដល់ទៅ​ចំនួន​ជាង ១១.០០០ហិកតារហើយ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានមានប្រសាសន៍ថា កាលពីឆ្នាំមុន ក្រុមហ៊ុនបានធ្វើការលក់ប្រេងដូង ដែលខ្លួន ចម្រាញ់រួច ទៅកាន់ទីផ្សារអន្តរជាតិ ដែលរួមមានដូចជា ប្រទេសម៉ាឡេស៊ី ឥណ្ឌា និងអ៊ីតាលី ជាដើម បានប្រមាណ ២០.០០០តោន ក្នុងនោះ ១តោន បានថ្លៃជាមធ្យមប្រមាណ ជាង១.០០០ដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ​២០១២ នេះ ក្រុមហ៊ុននឹងលក់ប្រេងដូង ចេញក្នុងបរិមាណ និងតម្លៃប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ គ្រាន់តែបន្ថែមទីផ្សារថ្មី មួយទៀតតែប៉ុណ្ណោះ គឺទីផ្សារនៅក្នុង​ប្រទេស​ថៃ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានមានប្រសាសន៍ បន្តទៀតថា “កាលពីមុន ប្រេងដូងរបស់ក្រុមហ៊ុន នាំទៅ បានតែប្រទេសម៉ាឡេស៊ី ឥណ្ឌា និងអ៊ីតាលី ប៉ុណ្ណោះ ប៉ុន្តែ សម្រាប់ពេលនេះ យើងអាចនាំទៅប្រទេសថៃ ដែលនៅក្បែរខាងបាន មិនមានឧបសគ្គដូចជាពេលមុនទៀតទេ ព្រោះ ថៃ ក៏ត្រូវការផលិតផលប្រេងដូង របស់យើងដែរ”។
ដូងប្រេង គឺជាដំណាំកសិ-ឧស្សាហកម្ម ដែលឱ្យផល រយៈពេលវែង ដូចដំណាំកៅស៊ូដែរ ពោលគឺ ប្រហែលជា ២៥ ទៅ៣៥ឆ្នាំ ដោយក្នុងនោះ ១ហិកតារ ផ្តល់ផលជា- មធ្យម​ប្រមាណ១៨ ទៅ២០តោន។ ក្នុងផ្ទៃដី១ ហិកតារ អាចដាំដូងប្រេង បានចំនួន១៤២ ដើម ហើយដើមទាំងនេះ ចាប់ផ្តើមឱ្យផលនៅពេលវាមានអាយុ៣៨ ខែ បន្ទាប់​ពី​ការ​ដាំ​រួច។
នៅប្រទេសកម្ពុជា ខេត្តដែលសម្បូរដីមានសក្តានុពលខ្ពស់ សម្រាប់ដំណាំនេះ គឺមានខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុង ព្រោះបណ្តាខេត្តទាំង៤នេះ ស្ថិតនៅជាប់ តំបន់ឆ្នេរសមុទ្រ ដែលមានកម្រិតទឹកភ្លៀងស្រក់ខ្ពស់ ច្រើនជាង ២.០០០មិលីម៉ែត្រ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានឱ្យដឹងថា ដំណាំ ដូងប្រេង មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយប្រើកម្លាំងពលកម្ម ក៏តិចជាងដំណាំកៅស៊ូដែរ ពោលគឺ តែប្រមាណ ៦០​នាក់​ប៉ុណ្ណោះ តិចជាងដំណាំកៅស៊ូ ដែលមានតម្រូវការក្នុងការប្រើមនុស្សច្រើនជាង រហូតដល់ទៅចំនួន១០០នាក់ ប៉ុន្តែ ច្រើនឆ្នាំមកនេះ ពុំសូវឃើញមានអ្នកដាំ​ដំណាំ​នេះ​ច្រើនទេ។
ឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ប្ញទ្ធី បានឱ្យដឹងបន្តទៀតថា “ខ្ញុំគិតថា សម្រាប់ដំណាំដូងប្រេង បើសិនជាយើងដាំបាន កាន់តែច្រើននោះ វាកាន់តែល្អ ព្រោះប្រេងដូង នៅពេល សព្វថ្ងៃនេះ មានតម្រូវការពីទីផ្សារច្រើនណាស់ ហើយតម្លៃ ទៀតសោត ក៏មានស្ថិរភាពល្អដែរ”។
បច្ចុប្បន្ន មានតែក្រុមហ៊ុនម៉ុង ប្ញទ្ធី មួយប៉ុណ្ណោះ ដែលដាំដំណាំដូងប្រេង នៅក្នុងប្រទេសកម្ពុជា ពុំទាន់ឃើញមានក្រុមហ៊ុនផ្សេងទៀត ដាំដំណាំនេះនៅឡើយទេ ទោះបីជា ច្រើនឆ្នាំមកនេះ មានក្រុមហ៊ុនជាច្រើន បានដាក់ពាក្យស្នើសុំគោលការណ៍វិនិយោគ ពីរាជរដ្ឋាភិបាល ដើម្បីធ្វើការដាំដុះដំណាំនេះរួចហើយក៏ដោយ៕Agkor thom

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers