កសិករកំពុងកៀរស្រូវ
ភ្នំពេញៈ​ក្រសួង​ពាណិជ្ជកម្ម​នឹង​កំណត់​ពូជ​ស្រូវ​សម្រាប់​ការ​នាំ​​ចេញនិង​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ដល់​ប្រជា​កសិករ​ខ្មែរ​ដើម្បី
​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​បង្កើន​ការ​ដំាដុះ​បំពេញ​ទៅ​តាម​តម្រូវ​ការ ទីផ្សារ​អន្តរជាតិ​។

លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​វេទិកា​ស្រូវ​អង្ករ​លើក​ទី២ ​ដែល​រៀប​ចំ​ឡើង​
ដោយ​សម្ព័ន្ធ​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ ក្រសួង​ពាណិជ្ជកម្ម​នឹង​ធ្វើ​បញ្ជី​ពូជ​ស្រូវ​ដែល
​លក់​បាន​តែ​ទីផ្សារ​ ក្នុង​ស្រុក និង ​ពូជ​ស្រូវ​ដែល​អាច​លក់​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​ រួច​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា
កសិករ​ទូទាំង​ប្រទេស​។ លោក​បាន​បន្ត​ទៀត​ថា៖​ «ធ្វើ​ដូច​នេះ​កសិករ​នឹង​ទៅ​រក​ពូជ​ណា​ដែល​មាន​​ក្នុង​បញ្ជី​។ ធ្វើ​យូរ​ៗ
​យើង​​មាន​ពូជ​ផ្លូវ​ការ មាន​តម្លៃ​ទីផ្សារ​ខ្ពស់ ហើយ​យើង​អាច​ដើរ​ទៅ​មុខ»​។

ទោះ​បី​យ៉ាង​នេះ​ក្តី លោក​រដ្ឋ​មន្ត្រី ចម ​ប្រសិទ្ធ បាន​លើក​ឡើង​ថា ​វា​មិន​ទាន់​ជា​ផែន​ការ​បន្ទាន់​នោះ​ទេ​ ប៉ុន្តែ​វា​នឹង​កា្លយ
​ជា​កម្មវត្ថុ​សម្រាប់​ក្រុម​ការ​ងារ​ទី៩ ​ផ្នែក​កសិករ​យក​ទៅ​ពិភាក្សា​។

លោក​បន្ត​ថា ​ផែនការ​នេះ​នឹង​មិន​ចាប់​បង្ខំ​ប្រជា​ជន​ឲ្យ​អនុ​វត្ត​នៅ​ជំហាន​ដំបូង​នោះ ​ទេ ​តែ​កសិករ​ដែល​បង្ក​បង្កើន​ផល​
ពូជ​ក្រៅ​ពីការ​កំណត់​គឺ​អាច​លក់​តែ​ ទីផ្សារ​ក្នុង​ស្រុក​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖​ «បើ​ប្រជាជន​មិន​ធ្វើ​តាម​ គាត់​នៅ​តែ​លក់​បាន​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ដដែល​ យើង​មិន​ចាប់​បង្ខំ​គាត់​ទេ
ហើយ​ពេល​នេះ​ យើង​ប្រើ​មធ្យោបាយ​អប់រំ​សិន​។ ​នយោបាយ​អប់រំ​គឺ​យើង​លើក​ទឹក​ចិត្ត​ដោយ​បង្រៀន​ប្រជាជន​។
យើង​អត់​បង្ខំ​ទេយើង​ទុក​មួយ​រយៈ​ពេល​រហូត​ដល់​គាត់​ស៊ាំរហូត​គាត់​ដឹង​ថា​មាន​អ្នក​រក​ស៊ី​ពិត​ប្រាកដ​និង​មាន​ទីផ្សារ
​មែន​»។

អ្នក ​ជំនួញ​ផ្នែក​ស្រូវ​អង្ករ​បាន​លើក​ឡើង​នូវ​ការ​ងារ​លំបាក​ មួយ​ក្នុង​ចំណោម​ការងារ​លំបាក​ជា​ច្រើន នោះ​គឺ ការ​ខ្វះ
ខាត​ប្រភេទ​ស្រូវ​ដូច​គ្នា​ ក្នុង​បរិមាណ​ច្រើន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទ្រង់ទ្រាយ​ធំ។

លោក លឹម ប៊ុនហេង ប្រធាន​ក្រុម​ការងារ​ទី៩ ផ្នែក​ឯកជន​នៃ​វេទិកា​រដ្ឋាភិបាល និង​ផ្នែក​ឯក​ជន​ បាន​និយាយ​ថា
ការ​ប្តូរ​ទម្លាប់​គឺជា​រឿង​លំបាក​មួយ​ ព្រោះ​ប្រជាជន​ខ្លាច​បាត់​ពូជ​ប្រពៃណី។

បើ​ទោះបី​យ៉ាង​នេះ​ក្តី លោក​យល់​ថា៖​« គំនិត​នេះ​នឹង​មិន​នាំ​មក​នូវ​ការ​ខាត​បង់​ប្រយោជន៍​នោះ​ទេ ​ព្រោះ​កាល​ណា
​ក្រសួង​ពាណិជ្ជកម្ម​កំណត់​ ការ​ផ្សព្វផ្សាយ​នឹង​មាន​ប្រសិទ្ធភាព​»។

លោក ​អ៊ុត​ រ៉េន ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ មេហ្គា្រហ្គីន Imex Cambodia បាន​លើក​ឡើង​នៅ​ក្នុង​បទ​បង្ហាញ​ក្នុង​
វេទិកា​នោះ​ថា ​ទីផ្សារ​ធំៗ​របស់​កម្ពុជា ​រួម​មាន​ ហ្វីលីពីន ឥណ្ឌូនេស៊ី ​សហគមន៍​អឺរ៉ុប ចិន អាហ្វ្រិក និង អារ៉ាប់​។

ក្នុង​រយៈ​ពេល​៩ ​ខែ​កម្ពុជា​បាន​នាំ​ចេញ​ជា​ផ្លូវ​ការ​នូវ​អង្ករ​ចំនួន ​១២៣ ០០០​តោន​ និង ​ស្រូវ​ ១៦៧ ០០០​តោន​។

ចំណែក ​តួលេខ​នាំ​ចេញ​ក្រៅ​ផ្លូវ​ការ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ប្រមូល​បាន គឺ​ការ​នាំ​ចេញ​អង្ករ​​៥២០០០​តោននិងស្រូវ
​១២២ ០០០​តោន​។ ​នេះ​បើ​តាម​លោក ចម ប្រសិទ្ធ​។

លោក​បន្ថែម​ថាស្រូវ​ដែល​ហូរ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ក្រៅ​ផ្លូវការដែល​វៀតណាម​ស្រូប​យក​ចំនួន​៧០​ភាគរយ​ហើយ​
ទីផ្សារ​ថៃ​បាន​ស្រូប​យក​៣០​ភាគរយ​ ។

លោក​បន្ត​ថា កម្ពុជា​ត្រូវ​ការ​ទុន​សរុប​សម្រាប់​ការ​ទិញ​ស្រូវ​ស្តុក​មិន​ឲ្យ​ហូរ​ចេញ​ ទៅ​ប្រទេស​ជិត​ខាង​រហូត​ដល់​១​ពាន់​
លាន​ដុល្លារ ខណៈ​លទ្ធភាព​ជាក់​ស្តែង​ដែល​កំពុង​ប្រតិបត្តិ​នៅ​កម្ពុជា​មាន​តែ​៣០០​លាន ​ដុល្លារ​ប៉ុណ្ណោះ​។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «​លុះ​ត្រា​គេ​ [ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា​] មាន​លទ្ធ​​ភាព​កិន​អង្ករ​បាន​រហូត​
ដល់​៨០​ភាគរយ​ ទើប​យើង​អាច​បិទ​ការ​ហូរ​ចេញ​ស្រូវ​បាន​»៕

(អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍)

អាកាសធាតុ

Phnom Penh
Day Min Max Wind Weather
Thu
04th
25°C 34°C
WSW
6 mph
Fri
05th
24°C 33°C
ESE
2 mph
Sat
06th
25°C 33°C
NW
6 mph

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers