ថ្ងៃទី​ 11 ខែកក្កដា ឆ្នាំ2012, ម៉ោង 02:14 PM ឈ ភ
1


 ភ្នំពេញ៖ ​ ​នៅ​ឆមាស​ទី១​ឆ្នាំ២០១២​នេះ ​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ ​កើន​ឡើង ​សរុប​ចំនួន​ ​៦.៣០៧​នាក់ ​ ​បើ​ប្រៀប​ធៀបនឹង​ ឆ្នាំ​២០១១​ ដែល​មាន​តែ​៤.៩៥៧​នាក់​ប៉ុណ្ណោះ​។
មន្ត្រី​ក្រសួង​ការ​ងារ​បាន​ឲ្យ​ដឹងពីមូលហេតុនៃការកើនឡើងនេះ​ថា ​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កូរ៉េ ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ មាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​កាន់​តែ​ច្រើនឡើងៗ ​ដើម្បី​បម្រើ​ការងារ​ក្នុង​វិស័យ​កសិកម្ម ​។ ជាមួយគ្នានេះ ​ការ​ផ្អាក​ឈប់​ទទួល​យក​ពល​ករ​ពី​វៀតណាម​របស់​កូរ៉េ​ ក៏​បាន​រួម​ចំណែក​ ធ្វើ​ឲ្យ​ពលករ​ពី​កម្ពុជា​កើន​ឡើង​ផង​ដែរ​។
គួរ​បញ្ជាក់​ថា ទោះ​បី​ជា​រដ្ឋាភិបាល​​ប្រទេសកម្ពុជា​ ចាប់​ផ្តើម​បញ្ជូន​ពលករ​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង តាំង​ពី​ឆ្នាំ​២០០២ ក៏ពិតមែន ​តែ​រដ្ឋាភិបាល​ទាំង​ពីរ ​ទើប​តែ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​ស្តី​ពី​ការ​នាំ​ចេញ​ពលករ​ទៅ​កាន់​ ប្រទេស​នេះ នៅឆ្នាំ​២០០៧​ ​ ហើយ​ការ​បញ្ជូន​ពលករ​ទៅ​កាន់​ប្រទេស​កូរ៉េ​នេះ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជ្រើស​រើស​តាម​ទី​ភ្នាក់​ងារ​ឯក​ជន​ឡើយ​។ ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុងវិស័យ​ការងារ​កសិកម្ម ​និង​ឧស្សាហកម្ម ​ដោយទទួលប្រាក់​ខែ​ពី៩០០ ​ទៅ​ ១​២០០​ដល្លារ​។
​ធនាគារ​អេស៊ីលីដា​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​៦ ​ខែ ​នៃ​ឆ្នាំ​ ២០១២​នេះ ​ការ​ផ្ញើ​លុយ​ពី​ក្រៅ​ប្រទេស​តាម​ប្រព័ន្ធ ​SWIFT​ របស់​ធនាគារ​ មាន​ចំនួន​​ជាង ​៧៣២​លាន​ដុល្លារ​អាមេរិក​ ក្នុងចំនួន​ដែល​ការ​ផ្ទេរ​ពី​ក្នុង​ប្រទេស​ទៅ​ក្រៅ​ប្រទេស​ មាន​ជាង​៤២៣​ លាន​ដុល្លារ​៕agkor thom

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers