ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១២ ម៉ោង១៤:១៥

ភ្នំពេញៈCellcardនឹងសហការ​ផ្នែក​សេវា​ជាមួយ​ទូរស័ព្ទ​ម៉ូដែល​Samsung S3និង​ទូរ
ស័ព្ទ​ផ្សេង​ៗ​ទៀត មក​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េដែល​នេះ​ជា​យុទ្ធសាស្ត្រ​មួយត្រូវ​បាន
​អ្នក​វិភាគ​អះអាង​ថា មិន​សូវ​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ Cellcard ឲ្យ​ដឹង​ថា ការ​ទូរស័ព្ទ Samsung និង​ឧបករណ៍ tablet ដែល​មាន​នៅ​ក្នុង
​កិច្ចព្រមព្រៀង​នោះ​នឹង​ផ្តល់​កញ្ចប់​សេវា​បញ្ចុះ តម្លៃ​មួយ រាប់​បញ្ចូល​ទាំង​សេវា​អ៊ីនធឺណិត និង​ការ​ផ្ញើ​សារ​ដោយ​ឥត
​គិតថ្លៃ ។

កញ្ចប់​សេវា​នេះ ឆ្លុះ​បញ្ចាំង​អំពី AT &T និង iPhone នៅ​សហរដ្ឋ​អាមេរិក លើក​លែង​តែ Samsung ដែល​នឹង​មិន​
អាច​លក់​ដោយ​បញ្ចុះ​តម្លៃ​បាន។ ក្រុមហ៊ុន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ជាច្រើន ត្រូវ​បង់​រំលស់។

អ្នក​ស្រី Rozy Laxana នាយក​ទីផ្សារ​របស់​ក្រុមហ៊ុន Hello បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក បាន​ផ្តល់​កញ្ចប់​
សេវា រួម​មាន Blackberry និង​ទូរស័ព្ទ​ជា​ភាសា​ខ្មែរ។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថាក្រុមហ៊ុន​នេះបាន​ទិញ​ទូរស័ព្ទនិង​លក់
​បន្ត​ក្នុង​គម្រោង​ចំណាយ​ជា​ក្រោយ ព្រម​ទាំង​ផ្តល់​ស៊ីម​កាត​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

អ្នក​ស្រី​បាន​លើក​ឡើង​ថា៖ «តាម​រយៈ​បទពិសោធ​កាល​ពី​មុន យើង​បាន​រក​ឃើញ​ថា ការ​ទិញ​ទូរស័ព្ទ​ទាំង​នេះកាន់
​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​អាជីវកម្ម​របស់​យើងដោយ​សារ​វា​បង្កើន​បរិមាណ​ទិញ​ប្រកប​ដោយ​ភាព​វិជ្ជមាននិង​ជំរុញ
​ឲ្យ​មាន​ការ​ប្រើប្រាស់​កាន់​តែ​ច្រើន​»។ ប៉ុន្តែ​ ការ​ប្រកួត​ប្រជែង​កាន់​តែ​ច្រើន និង​ទូរស័ព្ទ​នៅ​លើ​ទីផ្សារ​ងងឹត​បាន​ធ្វើ​
ឲ្យ​គម្រោង​នេះ​មិន​មាន​ការ​ពេញ និយម​។

លោក Shiv Putcha ប្រធាន​អ្នក​វិភាគ​ទីផ្សារ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្រុមហ៊ុន ស្រាវជ្រាវ Ovum នៅ​ទីក្រុង
​ឡុងដ៍​ឲ្យ​ដឹង​ថាការ​ផ្តល់​សេវា​ជា​កញ្ចប់​នៅ​លើ​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​ដូច​ជាកម្ពុជាមិន​សូវ​ពេញ​និយម​ទេដោយ
​សារ​ប្រតិបត្តិករ​មិន​ចង់​ផ្តល់​ការ​ឧបត្ថម្ភធន​លើ​តម្លៃ​ទូរស័ព្ទ ឬ​ទាក់ទាញ​អតិថិជន​តាម​ការ​បង់​រំលស់។លោក​ថ្លែង​ថា៖
«ខ្ញុំ​សង្កេត​ឃើញ​ថា នេះ​ជា​វិធីសាស្ត្រ​កូន​កាត់។ គម្រោង​នេះ មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​កង្វះ​អត្រា​ឥណ
ទាន ការ​វាយ​លុក​តិច​តួច​លើ​កាត​ឥណទាន និង​ឥណពន្ធ ដូច្នេះ​វា​បង្ក​ការ​លំបាក​ដល់​ការ​ប្រមូល​ប្រាក់​នា​ពេល​អនា
គត»។

លោក Putcha បាន​លើក​ឡើង​ថា សេវា​បង់​ប្រាក់​ជា​មុន នឹង​លេច​រូប​រាង​ឡើង​នៅ​លើ​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន
ដោយ​មាន​កំណើន​សេវា​ជា​កញ្ចប់​កាន់​តែ​ច្រើន។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រតិបត្តិករ ចូល​ចិត្ត​លំហូរ​សាច់​ប្រាក់​
ដែល​អាច​ព្យាករ​បាន​ទាក់​ទង​ការ​បង់​ប្រាក់ ​មុន​។

មិន​មាន​កាល​បរិច្ឆេទ សម្រាប់​ការ​ចេញ​លក់​ S3 ត្រូវ​បាន​ប្រកាស​ឡើយ ទោះ​បី​ជា​នាយក ​ប្រចាំ​តំបន់​របស់
Samsung បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ដើម​ខែ​នេះ​ថា ទូរស័ព្ទ​នេះអាច​នឹង​រក​ទិញ​បាន​នៅ​មុន​ខែ​កក្កដា៕

(អត្ថបទដកស្រង់ពីភ្នំពេញប៉ុស្តិ៍)

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers