• Written by 
លោក សុខ​អាន​ រដ្ឋមន្ត្រីទី​ស្តីការគណៈរដ្ឋមន្ត្រី​ ដែល​បានផ្តល់បទ​សំភាសន៍ជាមួយអ្នកសារព័ត៌មានកន្លងមក។ លោក សុខ​អាន​ រដ្ឋមន្ត្រីទី​ស្តីការគណៈរដ្ឋមន្ត្រី​ ដែល​បានផ្តល់បទ​សំភាសន៍ជាមួយអ្នកសារព័ត៌មានកន្លងមក។
រដ្ឋាភិបាល ​បាន​ប្រា​កាស​ថា ថវិកា​ដែលជា​ចំណូល​មកពី​ប្រាសាទអង្គរវត្ត មានតែ៣០លាន​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ។ ហើយ​ថវិកា​នេះ មិនអាច​យកទៅ​តំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​បាន​នោះទេ។ការប្រកាស​បែបនេះ គឺធ្វើឡើង ដោយ​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក្នុង​ទិវា​រំលឹក​ខួប​ទី៥ឆ្នាំ​នៃ​ការដាក់បញ្ចូល​ព្រះវិហារ​ជា​សម្បត្តិ​ បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ តែ​គណបក្សប្រឆាំង​វិញ​បាន​អះអាងថា ថវិកា​ដែលជា​ចំនូល​ពី​អង្គរ​នោះ​មាន​ដល់​រាប់រយ​លាន។
រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរ​អប្សរា បាន​ច្រានចោល​ការអះអាង របស់​បក្សប្រឆាំង​ដែលថា​ចំណូល​ពី​ប្រសាទ​អង្គ​វត្ត មាន​តម្លៃ​រាប់រយ​លាន​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

ក្នុង​ពិធី​អបអរសាទរ​ខួប​ទី៥ស្តីពី​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ចូល​ជាស ​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា ចំណូល​​ដែល​​កម្ពុជា​​បានទទួល​ពី​ប្រាសាទ​អង្គ​វត្ត នោះ មានតម្លៃ​​តែ​ប្រមាណ​ជា៣០លាន​ដុល្លារ​​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយឆ្នាំ​​ដែល ​ផ្ទុយ​ពី​ការលើកឡើង​របស់​គណ​បក្សប្រឆាំង។ គណបក្សប្រឆាំង​ដែល​តែង​និយាយថា ចំណូល​ពី​ប្រសាទ​អង្គរ​វត្តមាន​ចំនួន ប្រមាណ​ជា១៥០លាន​ដុល្លារ។
ហើយ​ថា រដ្ឋាភិបាល អាច​យកទៅ​ដំឡើងប្រាក់ខែ​ដល់​មន្ត្រីរាជការ ក៏ដូចជា​ការផ្តល់​ដល់ ប្រាក់​ឧបត្ថម​ចំនួន៤ម៉ឺន​រៀល​ក្នុង​រយៈពេលខែៗដល់​ចាស់ជរា​អាយុ៦៥ ឆ្នាំ​ឡើងទៅ ដែលជា​នេះ​ជា​គោលនយោបាយ​របស់​បក្ស​សង្គ្រោះ​ជាតិ។

ត្រង់ចំនុច​នេះ លោក ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ប្រាក់​ដែលជា​ចំណូល​ទាំង៣០លាន​ដុល្លារ​នេះ រដ្ឋាភិបាល​មិនអាច​ដកយក​មក​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​បានទេ ។

លោក សុខ​អាន​បញ្ជាក់ថា ប្រាក់ចំណូល​ទាំងនេះ ត្រូវ​ប្រើ​ជា​ជា​វិភាគទាន សម្រាប់​ការអភិរក្ស​និង​ការអភិវឌ្ឍ តំបន់​អង្គរ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​ការអភិរក្ស​និង​ការអភិវឌ្ឍ តំបន់​អង្គរ ហៅ​កាត់​ថា (ICC Angkor)។

បើតាម​លោក​សុខ អាន ប្រទេស​ផ្តល់ជំនួយ សម្រាប់​ការអភិវឌ្ឍ និង​អភិរក្ស នៅ​អង្គរ​នោះ នឹង​ដកខ្លួន​វិញ បើ​រដ្ឋាភិបាល​មិន​ចូលរួមចំណែក​អភិរក្ស និង​អភិវឌ្ឍ​ន៍ទេនោះ។

ដោយឡែក លោក សុន ឆ័យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បានឱ្យដឹងថា ការ​ថ្លែង​របស់លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ជា​រឿង​មិន​ពិត និង​ខ្វះ​ការទទួលខុសត្រូវ ព្រោះ​ចំណូល​ពី​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​អង្គរវត្ត​ ប្រមាណជិត ៣លាន​នាក់​នោះ មិន​សមាមាត្រ​ទៅនឹង​ចំណូល​នោះទេ។

តែ​ទោះជា​យ៉ាងណា លោក​សុន ឆ័យ បាន​បញ្ជាក់ថា ការដែល​គណបក្សប្រឆាំង​អះអាងថា ចំនូល​ពី​អង្គរវត្ត មាន​ចំនូ​ន​ប្រមាណ​ជា១៥០លាន​ដុល្លា​ន​នោះ គឺ​មិនមែន​គ្មាន​មូលដ្ឋាន​នោះទេ។ ហើយ​គណបក្សប្រឆាំង​ក៏​មិន​យក​ចំណុច​នេះ​ធ្វើជា​នយោបាយ​ផ្ចាញ់ផ្ចាល់​ គណបក្សកាន់អំណាច​ដែរ តែ​បក្សប្រឆាំង​ស្នើឱ្យ​មានការ​វិនិយោគ​លើ​តំបន់​អង្គរ​ដោយ​តម្លាភាព និង អាច​យក​ចំណូល​មក​បម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ពិតប្រាកដ៕ ប្រភព ៖ RFI

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers