ភ្នំពេញៈ លោក
John C Tsang
លេខាធិការហិរញ្ញវត្ថុនៅតំបន់រដ្ឋបាលពិសេសហុងកុងបានអំពាវ
នាវឲ្យមានការនាំចូលអង្ករដោយផ្ទាល់ពីកម្ពុជា
ខណៈលោកអះអាងថា ជាធម្មតា
ការនាំចូលអង្ករពីកម្ពុជាត្រូវបានធ្វើឡើងតាមរយៈប្រទេសទី៣។
ការអំពាវនាវដែលត្រូវបានបង្ហោះនៅលើ
Blog ផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី ៣០ ខែមិថុនា លោក John C
Tsang បានលើកឡើងថា ក្រុមហ៊ុនថៃ
និងវៀតណាមនាំចូលអង្ករពីកម្ពុជានូវតម្លៃទាប
ហើយបន្ទាប់ពីកែច្នៃបន្ថែមទើបនាំចេញបន្តទៅកាន់ហុងកុង៕
ភ្នំពេញៈ
ការលក់ចេញរថយន្តថ្មីមានការកើនឡើងយ៉ាងខ្លាំងក្នុងអំឡុង
ឆមាសទី១ឆ្នាំនេះ
ដោយសារការផ្គត់ផ្គង់បានត្រឡប់មករកស្ថិរភាពឡើងវិញបន្ទាប់
ពីជួបបញ្ហាខ្វះខាតកាលពីឆ្នាំមុន។
លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា
(ខេមបូឌា) ដែលជាក្រុមហ៊ុនលក់រថយន្តថ្មីធំជាងគេនៅកម្ពុជា
បានឲ្យដឹងថា គិតមកត្រឹមរយៈពេល៦ខែឆ្នាំនេះក្រុមហ៊ុន
តូយ៉ូតា (ខេមបូឌា) បានលក់ចេញរថយន្តចំនួនជាង ៦០០ គ្រឿង
ពោលគឺកើនឡើងប្រមាណ៥០ ភាគរយពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
ព្រះវិហារៈ តួលេខពី
មន្ទីរទេសចរណ៍ខេត្តព្រះ វិហារបានឲ្យដឹងថា
ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាប្រាសាទព្រះវិហារបានកើនឡើង
៥៦ ភាគរយនៅឆមាសទី១ឆ្នាំនេះ
បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅខណៈភ្ញៀវទេសចរក្នុងស្រុក
ធ្លាក់ចុះ៣៦ភាគរយ។
តួលេខបានបង្ហាញថា
ចន្លោះពីខែមករាដល់ខែមិថុនានៅឆ្នាំនេះ
ភ្ញៀវទេសចរអន្តរជាតិប្រហែល ៥ ២៤០ នាក់ទៅទស្សនាប្រាសាទព្រះវិហារ
ហើយភ្ញៀវទេសចរក្នុងស្រុកមានប្រហែល ៣៦ ៣៤០ នាក់
ធ្លាក់ចុះ៣៦ភាគរយ៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
0 comments