ទេសចរ​បរទេស​ទៅ​សៀម​រាប​​កើន​​៣០%

Posted by Email:knewdaynews@yahoo.com Thursday, October 4, 2012

ភ្ញៀវទេសចរ
សៀមរាបៈចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ទៅ​ទស្សនា​ខេត្ត​​សៀមរាប​ក្នុង​រយៈ​ពេល​៨ខែ​បាន​កើន​ឡើង​ជាង​៣០​ភាគ
​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។ នេះ​បើ​តាម​តួលេខ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​។

តាម​រយៈ​តួលេខ​នេះ​ បង្ហាញ​ថា ​កំណើន​ភ្ញៀវ​អន្តរជាតិ​ទៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់ កម្ពុជា​នៅ​តែ​បន្ត​កើន​
ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​។

លោក ឆឺយ ឆន អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប និយាយ​ថា ក្នុង​អំឡុង​ពេល​នេះ ភ្ញៀវ​ទេសចរ​ដែល​មក​
ទស្សនា​ខេត្ត​វប្បធម៌​ និង​ធម្មជាតិ​មួយ​នេះ បាន​កើន​ឡើង​ជាង​៣០​ភាគរយ។

ស្ថិតិ​ភ្ញៀវ​ទេសចរ​របស់​មន្ទីរ​ទេសចរណ៍​ ខេត្ត​សៀមរាបបាន​បង្ហាញ​ថាភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀម
រាប​មាន​១ ៣៦៥ ៦២៣​ នាក់​ ដោយ​កើន​ឡើង​៣០,២៧​ភាគរយ​។ ក្នុង​រយៈ​ពេល​៨​ខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ចំនួន​ភ្ញៀវ
​បរទេស​មាន​ជាង១ ០៤៨​ ០០០នាក់​។តួ​លេខ​បង្ហាញ​ថាភ្ញៀវ​ទៅ​កាន់​តំបន់​ប្រាសាទ​អង្គរ​មាន​ប្រមាណ​៨៥​ភាគរយ។

ក្នុង​ចំណោម ​ភ្ញៀវ​ទាំង​នោះ ភ្ញៀវ​ជនជាតិ​កូរ៉េ​ស្ថិត​នៅ​លេខ​រៀង​ទី១ ដែល​មាន​រហូត​ដល់ ៤១,០៦​ភាគរយដោយ​កើន​
ពី​ចំនួន​ជាង​១៦០ ០០០​ ដល់​ជាង ២៣០ ០០០ នាក់​។ចំណែក​ភ្ញៀវ​ស្ថិត​នៅ​លេខ​រៀង​បន្ត​បន្ទាប់​គ្នា​គឺ វៀតណាមចិន
ជប៉ុន និង ថៃ។

រហូត​មក​ទល់​ពេល​នេះ ខេត្ត​សៀមរាប មាន​សណ្ឋាគារ​ចំនួន ១៥២​ ដែល​មាន​បន្ទប់​ជាង​១​ម៉ឺន​ និង​ ផ្ទះ​សំណាក់​មាន
​ចំនួន ២២០​ និង​មាន​បន្ទប់​ជាង​៣ ០០០ ដែល​ចំនួន​នេះ​អាច​បំពេញ​តាម​តម្រូវ​ការ​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ដែល​បន្ត
កើន​ឡើង​។

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​មក​ទស្សនា​កម្ពុជា​នៅ ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១១ គឺ​ភ្ញៀវ​វៀតណាម​ឈរ​លំ
ដាប់​ទី១​។ ​នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​ទេសចរណ៍​។

បើ​ទោះ​បី​យ៉ាង​នេះ​ ក្តី ​អ្នក​ប្រកប​អាជីវកម្ម​ផ្នែក​សេវាកម្ម​ទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា កំណើន​ភ្ញៀវ​ជន​ជាតិ​វៀតណាម​
ចូល​មក​កាន់​ទីផ្សារ​ទេសចរណ៍​កម្ពុជា ភាគ​ច្រើន​មិន​បាន​នាំ​មក​នូវ​តម្លៃ​សេវាកម្ម​ខ្ពស់​នោះ​ទេព្រោះ​ការ​ចំណាយ​របស់
​ជនជាតិ​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ​គឺ នៅ​ទាប​ណាស់ បើ​ធៀប​នឹង​ភ្ញៀវ​ប្រទេស​ផ្សេងៗ​ទៀត​។

លោក សេង ផល្គុណ ម្ចាស់​ទីភ្នាក់ងារ​ទេសចរណ៍ Travel Loops និង​ជា​ម្ចាស់​ផ្សារ​លក់​វត្ថុ​អនុស្សាវរីយ៍ Noon ​
Night ​Market​ នៅ​ខេត្ត​សៀមរាបបាន​និយាយ​ថាភ្ញៀវ​មាន​កំណើន​ច្រើន​គឺ​ជនជាតិ​វៀតណាម​ដែល​មាន​ការ​ចំណាយ
​តិច​ហើយ​ សេវាកម្ម​ផ្តល់​ជូន​ដល់​ជនជាតិ​វៀតណាម​មាន​តម្លៃ​ថោក​។

លោក​បន្ត​ ថា ​ទោះ​បី​ភ្ញៀវ​វៀតណាម​ប្រើ​សេវាកម្ម​ក្នុង​ស្រុក​រាប់​ចាប់​តាំងពី​ សេវា​ភោជនីយដ្ឋាន សេវា​ដឹក​ជញ្ជូន​មួយ​
ចំនួន សេវា​ស្នាក់​នៅ ព្រម​ទាំង​មគ្គុទេ្ទសក៍​ទេសចរ​ តែ​ការ​ចំណាយ​របស់​គាត់​នៅ​តិច​នៅ​ឡើយ​ ហើយ​គេ​ក៏​ចំណាយ​
តែ​ទៅ​លើ​របស់​ថោកៗ​ប៉ុណ្ណោះ។ លោក​បាន​ថ្លែង​ថា​៖ « និយាយ​ឲ្យ​ចំ​ទៅ ភ្ញៀវ​កើន​ឡើង​មាន​តែ​ភ្ញៀវ​វៀតណាម។
វៀតណាម​ចំពោះ​អាជីវកម្ម​មិន​ល្អ​ទេ ព្រោះ​ថវិកា​គាត់​ទាប។ កញ្ចប់​សេវាកម្ម​លក់​ឲ្យ​គាត់​គឺ​ថោក។​ឧទាហរណ៍ តម្លៃ
​សណ្ឋាគារ​ធ្លាប់​លក់​៣០​ដុល្លារ​ចំពោះ​ទីផ្សារ​វៀតណាម វា​នៅ​សល់​តែ​២២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​យប់»៕

(អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍)

អាកាសធាតុ

Phnom Penh
Day Min Max Wind Weather
Thu
04th
25°C 34°C
WSW
6 mph
Fri
05th
24°C 33°C
ESE
2 mph
Sat
06th
25°C 33°C
NW
6 mph

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers