
ឈ្មួញម្រេចដដែលនេះបាន បញ្ជាក់ថា ក្នុងមួយថ្ងៃគាត់បាននាំចេញម្រេចទៅកាន់ប្រទេសថៃប្រមាណពី២០ ទៅ៨០តោន ដោយអាចលក់បានក្នុងតម្លៃ២៨០០០រៀលក្នុងមួយគីឡូក្រាម។ ដោយគាត់ជឿជាក់ថា តម្លៃម្រេចអាចនឹងកើនដល់១០ដុល្លារក្នុងមួយគីឡូក្រាមចាប់ពីខែ កញ្ញា ដល់ខែវិច្ឆិកាឆ្នាំនេះ ព្រោះតែមិនមានម្រេចច្រើនសម្រាប់នាំទៅលក់នៅប្រទេសថៃ។
បើតាមមន្រ្តីកសិកម្មខេត្ត កំពង់ចាមបាននិយាយថា ខេត្តនេះមានផ្ទៃដីប្រមាណ៩០៦ហិកតាដែលកំពុងមានសកម្មភាពដាំដំណាំ ម្រេច ហើយសកម្មភាពដាំម្រេចដ៏ច្រើននេះបានធ្វើឲ្យខេត្តកំពង់ចាមក្លាយជា ខេត្តដាំម្រេចធំបំផុតក្នុងប្រទេសកម្ពុជា ដោយអាចផ្តល់ទិន្នផល៨តោនក្នុងមួយហិកតា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមប្រធាននាយកដ្ឋានដំណាំកសិឧស្សាហកម្ម របស់ក្រសួងកសិកម្មវិញបាននិយាយថា បើទោះបីខេត្តកំពង់ចាម គឺជាខេត្តដែលមានសកម្មភាពដាំម្រេចច្រើនជាងគេក្នុងប្រទេសកម្ពុជា ក៏ដោយ ប៉ុន្តែគុណភាពម្រេចកំពង់ចាម មិនដូចគុណភាពម្រេចកំពតនោះទេ៕
0 comments