ច័ន្ទ 26 មិនា 2012 - 3:37 pm | 372 views  

ចាប់​ពី​ថ្ងៃទី​២៨ ខែ​មីនា ដល់​ថ្ងៃទី​១ ខែ​មេសា​ខាងមុខ​ ពិព័រណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា «ពិព័រណ៍​ទីក្រុង​ហូជីមិញ» នឹង​ត្រូវ​គេ​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​ក្នុង​ទីក្រុង​ភ្នំពេញ។ ពិព័រណ៍​ដែល​ផ្សព្វផ្សាយ​ផលិត​ផល​របស់​ប្រទេស​យួន​នេះ​ត្រូវ​គេ​ធ្វើ​អស់​ រយៈ​ពេល​៣ឆ្នាំ​មក​ហើយ និង​មួយ​ឆ្នាំ​គេ​ធ្វើ​ពីរ​លើក ដែល​វា​បញ្ជាក់​ថា ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​កំពុង​តែ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ទំនិញ​ របស់​ខ្លួន ខណៈ​ដែល​ការ​ផ្សព្វផ្សាយ​ទំនិញ​កម្ពុជា​នៅ​ប្រទេស​ជិតខាង​ពុំ​មាន​សកម្មភាព​ នោះ។
ទំនិញយួនដាក់បង្ហាញក្នុងពិព័រណ៍នៅកម្ពុជាកន្លងមក
បើ​តាម​ក្រុមហ៊ុន​ដែល​ទទួល​ រៀបចំ​ពិព័រណ៍​ទីក្រុង​ហូជីមិញ​នេះ​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​យួន​ចំនួន​១៥០ នឹង​ចូល​រួម​ដាក់​បង្ហាញ​ផលិតផល​របស់​គេ​ក្នុង​ស្តង់​ប្រមាណ​២៥០។
ផលិតផល​ដែល​ក្រុមហ៊ុន​យួន​ទាំង​ នោះ​គ្រោង​នឹង​យក​មក​តាំង​លក់​រួម​មាន សំលៀកបំពាក់​ សម្ភារៈ​ផ្លាស់​ស្ទីក ចំណី​អាហារ សម្ភារៈ​ផ្ទះបាយ គ្រឿង​សម្អាង គ្រឿង​អគ្គិសនី និង​ផ្នែក​ទេសចរណ៍​ជា​ដើម។
តាម​របាយ​ការណ៍​របស់​ការិយាល័យ​ ពាណិជ្ជ​កម្ម​យួន​ក្នុង​ប្រទេស​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​បាន​ បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​យួន​និង​កម្ពុជា​ក្នុង​ឆ្នាំ​២០១១​មាន​ តម្លៃ​សរុប​ប្រមាណ​ជាង ២.៨០០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ប្រទេស​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​យួន​មាន​តម្លៃ​តែ​ ប្រមាណ​៤២៩​លាន​ដុល្លារ​ប៉ុណ្ណោះ៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers