Chevron បានបញ្ចប់ការវាយតម្លៃ

Posted by Email:knewdaynews@yahoo.com Sunday, July 1, 2012


Everyday news photo
ភ្នំពេញៈCHEVRONបានបញ្ចប់ការវាយតម្លៃផលប៉ះពាល់លើ​បរិស្ថាន​សម្រាប់​ផលិត
កម្ម​ប្រេង​នៅ​ប្លុក​A ក្នុង​សមុទ្រ​កម្ពុជា​ហើយ​។

ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន (EIA) បាន​បញ្ចប់​កាល​ពី​ខែ​មីនា ហើយ​ភ្នំ
ពេញប៉ុស្តិ៍បាន​ទទួល​កាល​ម្សិលមិញ។នេះ​ជា​ការ​វាយ​តម្លៃ​ចេញ​ផ្សាយ​ជា​សាធារណៈ​លើក​ដំបូងបន្ទាប់​ពីChevron
ដំណើរ​ការ​នៅ​កម្ពុ​ជា​រយៈ​ពេល​១០​ឆ្នាំ​មក​។

EIA ដែល​ជា​ផែន​ការ​មាន​បី​ដំណាក់​កាល បង្ហាញ​ថា Chevron នឹង​បង្កើត​កម្មវិធី​១០​សម្រាប់​រយៈ​ពេល​៩​ឆ្នាំ​។

កាល​ពី​ខែ​តុលា CNOOC ជា​ក្រុមហ៊ុន​រុក​រក​ប្រេង​ដំបូង​បំផុត​របស់​ចិន ​ដែល​បាន​ចេញ​ផ្សាយ EIA សម្រាប់​ការ​ខួង
​រក​ប្រេង​នៅ​កម្ពុជា​។ ក្រុម​ហ៊ុន JOGMEC របស់​ជប៉ុន ​បាន​អនុវត្ត​តាម​គោលការណ៍​នេះ​កាល​ពី​ខែ​ធ្នូសម្រាប់​ការ​រុក
រក​ប្រេង​នៅ​ក្នុង​សមុទ្រ។

ទោះ​បី​យ៉ាង​នេះក្តី ការ​ចោទ​សួរ​ទាក់​ទង​ការ​បង្កើត EIA សម្រាប់​ការ​រុក​រក​ប្រេង​របស់​Chevron មិន​ទទួល​បាន​
ចម្លើយ​ទេ។

លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សា​ថា តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នឹង
​ធ្លាក់​មក​នៅ​ថ្ងៃទី ១២ ខែ​១២ ឆ្នាំ ១០១២ ហើយ​ថា នឹង​លុប​ចោល​កិច្ច​សន្យា​ជាមួយ​ Chevron បើ​មិន​អាច​យក
​ប្រេង​តាម​កាល​បរិច្ឆេទ​កំណត់។

តំណាង​ Chevron មិន​បាន​ឆ្លើយ​តប​តាម​អ៊ីមែល​ទេ​កាល​ពី​ម្សិលមិញ។ អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​ក៏​បាន​បដិ
សេធ​ផ្តល់​យោបល់​ដែរ។

លោក ម៉ម សម្បត្តិ ប្រធាន DPA​ឲ្យ​ដឹង​ថា ការ​បញ្ចប់ EIA ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ធំ​នៅ​កម្ពុជា។
ប៉ុន្តែ​សំណួរ​ទាក់​ទង​នឹង​ការ​វាយ​តម្លៃ​លើ​ការ​រុករក​ប្រេង​របស់​ក្រុម​ ហ៊ុន​នេះ នៅ​តែ​មិន​អាច​ដោះស្រាយ​បាន។

EIA របស់ Chevron នឹង​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រសួង​បរិស្ថាន​ថ្ងៃ​សុក្រ។ ទោះ​បី​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន
​ការ​វាយ​តម្លៃ​ក្តី តែ​ក្រុម​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា គេ​គ្មាន​ពេល​គ្រប់គ្រាន់​​ពិនិត្យ​វាយ​តម្លៃ​របាយការណ៍​ដែល​មាន​រាប់
​រយ​ទំព័រ​ទេ។

លោក ម៉ម សម្បត្តិ ឲ្យ​ដឹង​ថា អង្គការ​លោក​ទទួល EIA កាល​ពី​ថ្ងៃ​សុក្រ ដោយ​ផ្តល់​ឲ្យ​ក្រុម​របស់​លោក​តែ​មួយ​
សប្តាហ៍​ប៉ុណ្ណោះ​សម្រាប់​ពិនិត្យ​វាយ ​តម្លៃ​ និង​ផ្ទៀង​ផ្ទាត់​លទ្ធផល​រកឃើញ៕

(អត្ថបទដកស្រង់ពីភ្នំពេញប៉ុស្តិ៍

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers