|
ពុធ 15 កុម្ភៈ 2012 - 2:31 pm | 360 views

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​បាន​ប្រកាស​ហើយ​កាល​ពី​ថ្ងៃម្សិលមិញ អំពី​ការ​ចាប់​ផ្តើម​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១២​នេះ។

ស្លាក់សម្គាល់ភ្នាក់ងារពន្ធដារប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន
តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២។ ហើយ​ការ​ត្រួត​ពិនិត្យ​ការ​បង់ពន្ធ​ផ្លូវ នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២​តទៅ។
ចំពោះ​ការ​ប្រកាស​ប្រមូល​ពន្ធ​របស់​ក្រសួង​សេដ្ឋកិច្ច​​នៅ​ឆ្នាំ​នេះ បណ្តាញ​ប្រជាពលរដ្ឋ​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា (CASA) ក៏​បាន​ចេញ​ផ្សាយ​នូវ​អនុសាសន៍​របស់​ខ្លួន​ចំនួន​៥​ចំណុច​ដល់​ក្រសួង​ សេដ្ឋកិច្ច ដើម្បី​ជម្រុញ​ឲ្យ​ការ​ប្រមូល​ពន្ធ​ប្រព្រឹត្តិ​ទៅ​កាន់​តែ​ល្អ​ប្រសើរ។
អនុសាសន៍​ទាំង​៥​ចំណុច​របស់ បណ្តាញ​ប្រជាពលរដ្ឋ​ដើម្បី​គណនេយ្យ​ភាព​សង្គម​កម្ពុជា រួម​មាន ៖
១-ក្រ​សួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ គួរ​ចេញ​គោល​ការណ៍​ណែ​នាំ​ដែល​មានខ្លឹម​សារ​ដូច​ចែងក្នុង​ប្រកាស​​លេខ​ ០១១ សហវ ចុះថៃ្ងទី​​​២៥​ ខែកក្កដា ឆ្នាំ២០១១ ឲ្យបាន​មុនកាល​បរិច្ឆេទ​នៃការ​ប្រមូល​ពន្ធ​ចាប់​ផ្តើម។
២-ក្រសួង​សេដ្ឋកិ​ច្ច និង​ហិរញ្ញ​វត្ថុ គួរ​ពិចារ​ណា​ក្នុងការ​ពង្រីក​ការិយា​ល័យ​បង់​ពន្ធ​ឲ្យ​គៀក​​នឹង​​មូល​​ ដ្ឋាន​​ប្រជា​ពល​រដ្ឋ ដូច​ជាស​ហការ​ជា​មួយ​សាលា​ឃុំ សង្កាត់ ជា​ប្រ​​យោជន៏ ដើម្បី​ឲ្យប្រ​ជាពល​រដ្ឋ​​ងាយ​​ស្វែង​​រក។
៣-ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ គួរ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ពីកាល​បរិច្ឆេទ និង​ទី​កន្លែង បង់ពន្ធ ជា​ពិសេស​អំពី​របៀប​នៃការ​បំពេញ​បែប​បទ​សម្រាប់​រថយន្ត ដើម្បី​ជៀស​វាងការ​បំពេញ​ទម្រង់​បែប​បទ​ ដោយ​ភ្នាក់​ងារ​ពន្ធ​ដារជាថ្នូរ​នឹង​ទឹក​ប្រាក់។
៤-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរ​ជម្រុញ​ឲ្យមាន​ប្រអប់​សំបុត្រ​ទទួល​ពាក្យ​បណ្តឹង​នៅ​គ្រប់​សា​ខាពន្ធ​ ដារ និង​កន្លែង​បង់​ពន្ធ​ទាំង​អស់។ ជន​​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ក្រសួង គួរ​តែ​បំពេញ​​តួនាទី​​ជា​អ្នក​ដោះស្រាយ រាល់​ពាក្យ​​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ។
និង ៥-ក្រសួង​សេដ្ឋ​កិច្ច និង​​ហិរញ្ញ​វត្ថុ គួរ​ផ្សព្វ​ផ្សាយ​អំពី​ចំនូល​ពន្ធ​នេះ​ប្រចាំឆ្នាំ និង​បញ្ជាក់​អំពី​​វិស័យ​​ដែល​ថវិកា​ពន្ធ​នេះប្រើ​ប្រាស់៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers