0001-(3)
ដោយ : វិសាល»
ថ្ងៃទី 19 កុម្ភៈ 2012
CEN »បន្តដោយៈknewdaily
ភ្នំពេញ: ប្រព​ភ​បន្លែ​ដែល​ធ្វើចរាចរ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​គឺ​សុទ្ធសឹងតែ ​ជា​ប្រភេទ​បន្លែ​ដែល​នាំចូល​ពី​បណ្តា​ខេត្ត​នឹង​ស្រុក​មួយចំនួន​ដែល​នៅជាប់ ​រាជធានី​ភ្នំពេញ​មួយចំនួន​មានដូចជា​ខេត្តកណ្តាល ស្រុក​ស្អាង ខេត្តតាកែវ កំពង់ចាម កៀនស្វាយ បាក់​ខែង ភូមិ​ខ្ទរ​កោះដាច់ … និង​នាំចូល​ពី​ប្រទេសជិតខាង ។​ ការ​នាំចូល​បន្លែ​មកពី​ប្រទេសជិតខាង​ដោយសារ​ទីផ្សារ​បន្លែ​នៅក្នុង​ស្រុក​ ធ្វើការ​ផ្គត់ផ្គង់ មិនទាន់​ទីផ្សារ​ទើប​មាន​តម្រូវការ​នាំចូល​ពី​ប្រទេសជិតខាង ។​
​បន្លែ​ដែល​នាំមក​ខាងលើ​គឺ​យកមក​ស្តុក​នៅ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស គឺជា​ទីផ្សារ​បន្លែ​បោះ​ដុំ និង​លក់រាយ​ធំជាងគេ​នៅ​ភ្នំពេញ ។
0001-(2)
បន្លែ​ដែលមាន​ដាំ​នៅក្នុង​ស្រុក​មានដូចជា ត្រកួន កញ្ឆែត ស្ពៃ សាឡាដ ស្លឹកគ្រៃ ផ្កា​ខាត់ណា ស្ពៃចង្កឹះ ម្រះ ជាដើម រីឯ​បន្លែ​ដែល​នាំចូល​គឺ ក្រូចឆ្មា ត្រសក់ ស្ពៃក្តោប ខ្ទឹម​បាំង ការ៉ុត ត្រឡាច ល្ហុង ត្រប់វែង ប៉េង​បោះ ខ្ទឹម​ខ្យល់ ស្ពៃ​បូ​គោ និង​បន្លែ​ជា​ប្រភេទ​ទៀត ។ បើ​យោងតាម​សម្តី​របស់​បងស្រី​ធា អាយុ​៤០​ឆ្នាំ រស់នៅ​ខេត្តតាកែវ​គាត់​ប្រាប់ថា​បន្លែ​ដែល​គាត់​លក់​នេះ គឺមាន​ម៉ូយ​ដឹក​តាម​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ពី​ស្រុក​ស្អាង​មក​ឲ្យ​គាត់​ដល់​កន្លែង​លក់​តែម្តង ។
​បងស្រី​រតនា អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្តកំពង់ធំ ជា​អ្នកលក់​ត្រកួន​និង​កញ្ឆែត ដោយ​ត្រកួន​ក្នុង​១​គីឡូ តំលៃ​១៥០០​រៀល កញ្ឆែត ១​គីឡូ ២០០០​រៀល​។ អ៊ុំ​ប្រុស ទ្រី​ម៉ា​ម់ អាយុ​៥៥​ឆ្នាំ បាន​យក​គល់​ស្លឹកគ្រៃ​ពី​គីរីរម្យ មក​លក់​នៅ​ផ្សារ​ដើម​គរ លក់​ក្នុង​១​គីឡូ​តំលៃ ១៥០០ ទៅ ១៧០០​រៀល​។ បងស្រី​វ៉ាន់ អាយុ ៤០​ឆ្នាំ រស់នៅ​ម្តុំ​ផ្សារ​ដើម​គរ គាត់​មាន​លក់ ជី​វ៉ាន់ស៊ុយ ស្លឹក​ខ្ទឹម ម៉ាញ៉េ គីម​ឆាយ គឺមាន​ម៉ូយ​គេ​យក​មកពី​ស្រុក​ស្អាង​ឲ្យ​ដល់​កន្លែង ហើយ​គាត់​លក់​ជី​វ៉ាន់ស៊ុយ ១​ដុំ​២០០០​រៀល មាន​១០​ដុំ​តូចៗ ម៉ាញ៉េ ១​ដុំ ២០០០​រៀល​ដែរ គឺ​គេ​យកមក​សំរាប់​ដាក់​ក្នុង​ស៊ុប និង​មុខម្ហូប​ផ្សេងៗ​ទៀត​ដែល​គេ​ត្រូវដាក់​។
0001-(4)
បងប្រុស​ហួច អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តតាកែវ គាត់​លក់​ស្ពៃក្តោប និង​ម្ទេស​ប្លោក គឺ​គាត់​ដឹកយក​មកពី​ខេត្តតាកែវ​មក​ម៉ោង ៣​ល្ងាច ទៅ ម៉ោង​៤​ល្ងាច មកដល់​ភ្នំពេញ​នៅ​ម៉ោង​៥​ល្ងាច ទៅ​ម៉ោង​៦​ល្ងាច ។ ចំណែក​អ៊ុំ​ប្រុស​ជា អាយុ​៥០​ឆ្នាំ រស់នៅ​ខេត្តតាកែវ​គាត់​លក់​ស្ពៃចង្កឹះ គឺ​គាត់​ដឹក​តាម​ម៉ូតូ​សណ្តោង​រ៉ឺម៉ក របស់គាត់ យកមក​លក់​នៅ​ផ្សារ​ដើម​គរ ។ បន្លែ​ដែល​ពួកគាត់​យកមក​លក់​ខាងលើ​មាន​តំលៃ​ដូចជា ខាត់ណា​ដើម ១​គីឡូក្រាម តំលៃ ៦០០០​រៀល  ស្ពៃចង្កឹះ ១​គីឡូក្រាម​តំលៃ ២៥០០​រៀល ស្ពៃ​កា​ញ៉ា​ញ់​ក្តោប ១​គីឡូក្រាម​តំលៃ ២៥០០​រៀល សាឡាដ ១​គីឡូ​តំលៃ​ពី ១៨០០​រៀល ទៅ ២០០០​រៀល ។
0001-(6)
ចំពោះ​ការបង់ថ្លៃ​ភាស៊ី​ផ្សារ និង​កន្លែង​លក់​វិញ​គឺមាន​តំលៃ​ចាប់ពី​៥០០​រៀល ទៅ ៧០០០ បង់​ផាស៊ី​កន្លែង​ដែលមាន​លក់​បន្លែ​បន្តិចបន្តួច​គឺ​បង់​ផាស៊ី​៥០០​រៀល  ទៅ ១០០០​រៀល កន្លែង​ដែលមាន​លក់​ដាក់​ជា​កញ្ឆេ​រវិ​ញ​គឺ​បង់ ១​កញ្ឆេរ ៥០០០​រៀល និង​បង់ថ្លៃ​កន្លែង​លក់​៥០០០​រៀល​ដែរ ហើយ​កន្លែង​ដែល​ដាក់តាំង​លក់​បន្លែ​ដែលជា​ប្រភេទ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​វិញ​ គឺ​បង់ថ្លៃ​កន្លែង ៧០០០​រៀល និង​បង់​ផាស៊ី​ផ្សារ ៥០០០​រៀល ។​
0001-(7)
អ្នកលក់​បន្លែ​ខាងលើ​គឺមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ក្នុង​ សង្កាត់​ផ្សារ​ដើម​គរ និង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ និង​ផ្លូវ​លេខ ៣៦៤  អ្នកលក់​បន្លែ​ខាងលើ​ខាង​ផ្សារ​តម្រូវ​ឲ្យ​លក់​ចាប់ពី​ម៉ោង ៥​ល្ងាច​រហូតដល់​ម៉ោង​៦ ទៅ​ម៉ោង​៧​ព្រឹក​គឺ​ឲ្យ​ឈប់​លក់​ហើយ​៕​
0001-(8)
0001-(9)
0001-(10)
0001-(5)

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers