សៅរ៍ 25 កុម្ភៈ 2012 - 10:30 am | 398 views

កាល​ពី​ពេល​ថ្មីៗ​នេះ នាយក​រដ្ឋមន្រ្តី​ខ្មែរ​ ហ៊ុន សែន បាន​ធ្វើ​ការ​ព្យាករណ៍​ថា ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណូល​ជាង​១០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ​២០១៣​ខាង​មុខ។ ការ​ព្យាករណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នក​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​បន្ទរ​តាម ដោយ​ថា នេះ​អាច​ជា​ការ​ពិត។
វិស័យកាត់ដេរត្រូវគេចាត់ទុកថាជាវិស័យចំបងដែលធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច (រូប៖RFI)
លោក ច័ន្ទ សុផល ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​ ថា នៅ​ឆ្នាំ​២០១៣​ខាង​មុខ យើង​ពិត​ជា​អាច​សម្រេច​បាន​តាម​ការ​ព្យាករណ៍​នេះ ព្រោះ​ឆ្នាំ​២០១១​កន្លង​មក​នេះ ផល​ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ​បាន​កើន​ឡើង​ជិត​៩០០​ដុល្លារ​ រួច​ទៅ​ហើយ ដោយ​សារ​សេដ្ឋកិច្ច​របស់​យើង​រីក​លូតលាស់​ក្នុង​រង្វង់​៧ភាគរយ​គិត​ជា​មធ្យម ​ប្រចាំ​ឆ្នាំ ហើយ​កំណើន​៧ភាគរយ យើង​គួរ​តែ​សម្រេច​បាន ព្រោះ​ប្រទេស​រីក​ចំរើន​មួយ​ចំនួន មាន​កំណើន​រហូត​ដល់​ជាង​១០ភាគ​រយ។
ជាមួយ​គ្នា​លោក អ៊ិន ចាន់នី នាយក​ធនាគារ​អេស៊ីលីដា បាន​និយាយ​ថា ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្រ្តី​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ការ​រីក​ចំរើន​ផ្នែក​ កសិកម្ម ផ្នែក​ឧស្សាហកម្ម​កាត់ដេរ និង​ការ​រីក​ចំរើន​ផ្នែក​សេវាកម្ម​ទេសចរណ៍ ដែល​ផ្នែក​នីមួយៗ​បាន​រួម​ចំណែក​មួយ​ភាគ​បី នៃ​ផល​ចំណូល​ជាតិ​សរុប។ ដោយ​បន្ត​ថា កាល​ពី​ឆ្នាំ​២០១០ ផល​ចំណូល​ជាតិ​សរុប​របស់​កម្ពុជា​មាន​ចំនួន​១១.៦០៨​ពាន់​លាន​ដុល្លារ ហើយ​កើន​ដល់​១២.៥៦៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១ និង​អាច​បន្ត​កើន​ដល់​១៣.៧៩៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២​នេះ៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers