អង្គារ 24 កុម្ភះ 2012 - 2:30 pm | 48 views

ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ ដោយ​អះអាង​ថា ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​បាន​រហូត​ដល់​ទៅ​ ជាង​១៧ម៉ឺន​តោន។
ស្រូវនៅក្នុង រោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្នុងប្រទេសកម្ពុជា សម្រាប់ការនាំអង្ករចេញទៅក្រៅប្រទេស
របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​នេះ​បាន​បង្ហាញ​ថា ការ​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ​២០១១​បាន​កើន​ជាង​២១​ភាគ​រយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១០ ដែល​មាន​ត្រឹម​ជាង​១៤​ម៉ឺន​តោន​នោះ។ ចំណែក​ចំណូល​នៃ​ការ​នាំ​ចេញ​អង្ករ​វិញ របាយ​ការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បាន​កើន​ពី ៣៥,២៦​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០ ទៅ​ដល់ ១០៣,៨៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១។
គួរ​បញ្ជាក់​ថា អង្ករ​របស់​ប្រទេស​កម្ពុជា​ភាគ​ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​នាំ​ចេញ​ទៅ​ កាន់​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​ចិន។ ហើយ​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ទិសដៅ​ថា នឹង​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​១លាន​តោន​ក្នុង​មួយ​ឆ្នាំ៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers