សៅរ៍ 17 មិនា 2012 - 12:21 pm | 237 views  

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហក់​ឡើង​ ខ្លាំង នោះ​គឺ​ដោយ​សារ​តែ​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ដែល​ជា​ប្រទេស​ផលិត​ប្រេង​កំពុង​ ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ។
បុគ្គលិកស្ថានីយ៍ប្រេងមួយកន្លែងក្នុងទីក្រុងភ្នំពេញកំពុងចាក់ប្រេង ឲ្យអតិថិជន។ ពេលនេះតម្លៃប្រេងនៅកម្ពុជាកំពុងហក់ឡើង គួរឲ្យព្រួយបារម្ភ
ការ​ថ្លែង​បែប​នេះ​របស់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គាត ឈន់ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​បញ្ចប់​សុន្ទរកថា​នៅ​ពិធី​មួយ​ឯ​សណ្ឋាគារ​សូហ្វីតែល​ ភូគីត្រា នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។
រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់ ​ថា ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​នេះ គឺ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​សូម្បី​តែ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំៗ ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ។ ហើយ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​លោក តម្លៃ​ប្រេង​សាំង​នឹង​អាច​កើន​ឡើង​ថែម​ទៀត។
គួរ​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១២​នេះ តម្លៃ​ប្រេង​សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ដោយ​ក្នុង​នោះ​តម្លៃ​ប្រេង​សាំង​ស៊ុបពែរ បាន​កើន​រហូត​ដល់​៥៩៥០​រៀល​ក្នុង​មួយ​លីត្រ ប្រេង​សាំង​ធម្មតា​កើន​ដល់ ៥៦៥០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេង​ម៉ាស៊ូត​កើន​ដល់​៥៣០០​រៀល​ក្នុង​មួយ​លីត្រ៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers