របាយការណ៍មួយរបស់ក្រសួង ពាណិជ្ជកម្មដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា នៅត្រីមាសទី១ឆ្នាំនេះ ពោលគឺ៣ខែដើមឆ្នាំ២០១២ ការនាំចេញអង្ករទៅក្រៅប្រទេសរបស់កម្ពុជា បានកើនជិត៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។

អង្ករនៅរោងម៉ាស៊ីនមួយកន្លែង។ ក្រសួងពាណិជ្ជកម្មអះអាងថាការ នាំចេញអង្កររបស់កម្ពុជានៅដើមឆ្នាំនេះបានកើនជិត៥០ភាគរយ
ការកើនឡើងនៃការនាំចេញ អង្ករកម្ពុជាទៅកាន់បរទេសនេះ ត្រូវលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិយាយប្រាប់កាសែតក្នុងស្រុកថា គឺមកពីមានការកើនឡើង នៃរោងម៉ាស៊ីនកិនស្រូវ ព្រមទាំងការវិនិយោគលើវិស័យស្រូវ-អង្ករ។ ហើយថា ការនាំចេញអង្កររបស់កម្ពុជានឹងបន្តកើនឡើងទៀត ព្រោះវិនិយោគិនក្នុងស្រុក និងក្រៅប្រទេសកំពុងតែចាប់អារម្មណ៍លើវិស័យនេះ៕
0 comments