ថ្ងៃទី​ 21 ខែមករា ឆ្នាំ2012,
ការ​រី​កច​ម្រើ​ន​យ៉ាង​លឿ​ន​ផ្នែ​ក​សេ​ដ្ឋ​កិ​ច្ច​ ​បា​ន​ ​ជម្រុ​​ញ​ឱ្យមា​ន​កា​រ​រំ​ពឹ​ង​ទុ​ក​ស្តី​ពី​កំ​ណើ​ន​ ​នៃកា​រ​ដឹ​ក​ជ​ញ្ជូ​នទំ​​និ​ញ​ឆ្ល​ងកា​ត់​កំ​ព​ង់ផែ​​ស្វ​យ័​ត​ភ្នំ​ពេញ ​នៅ​​ក្នុ​ង​ ​ឆ្នាំ​២០​​១​២​ ​នេះ ​នឹ​ង​មា​នកា​រ​កើ​ន​ឡើង​​យ៉ា​ងខ្លាំ​ង​ ​បើ​ ​ប្រៀ​ប​ធៀ​ប​ជា​មួ​យ​នឹ​ង​ប​ណ្តាឆ្នាំ​មុ​ន​ៗ​។​
យោងតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ឆ្នាំនេះ ការដឹកជញ្ជូន​ទំនិញ​​ឆ្លងកាត់កំពង់ផែនេះ ប្រហែល ជាអាចទទួលបានដល់ទៅចំនួន១០០.០០០ ធីអ៊ីយូ ច្រើនជាងផែនការកំណត់​ដែល​​បានដាក់ឱ្យអនុវត្ត...
បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ត្រូវបានគេព្យាករ ថា អាចនឹងមានការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ក្នុងអត្រាកំណើន​ដល់​ទៅ​ប្រមាណជា៧,៥ភាគរយ ដែលជាអត្រាកំណើនមួយដ៏ខ្ពស់ ចាប់តាំងពីក្រោយពេល កើតមានវិបត្តិហិរញ្ញវត្ថុ​ពិភព​លោក នៅក្នុងឆ្នាំ២០០៨ មក។ ជាមួយនឹងការរំពឹងទុក នៃការហក់ឡើង នៃកំណើនសេដ្ឋកិច្ចដ៏ខ្ពស់នេះ ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញ ក៏ត្រូវបានគេវាយតម្លៃដែរថា អាចនឹងទទួលបានក្នុងចំនួនដ៏ច្រើនលើសលប់ ព្រោះថា កំពង់ផែស្វយ័តភ្នំពេញ មានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ ដែលជាមូលដ្ឋាន នៃផលិតកម្ម និងអ្នក ប្រើ​​​ប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់់។
ឯកឧត្តម ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័ត ភ្នំពេញ មានប្រសាសន៍ប្រាប់ “អង្គរធំ” នៅក្នុងបទសម្ភាសន៍ផ្ទាល់ កាល​ពីថ្ងៃ​ទី៦ ខែមករា ថា កំពង់ផែស្វយ័តភ្នំពេញ នឹងទទួលបានការដឹកជញ្ជូនទំនិញនៅ ក្នុងឆ្នាំនេះ ដល់ទៅចំនួន​ប្រមាណ​​​ជាង១០០.០០០ធីអ៊ីយូ ច្រើនជាងផែនការកំណត់ ដែលបានគ្រោងដាក់ឱ្យអនុវត្ត ដែលមានចំនួនប្រមាណ​៩០.០០០ធីអ៊ីយូ នោះ។
ឯកឧត្តម ហ៊ី បាវី បានមានប្រសាសន៍បន្តថា ការរំពឹងទុកនៃការកើនឡើងស្តីពីការដឹកជញ្ជូនលើស ចំនួនកំណត់នេះ គឺដោយសារកំពង់ផែមើលឃើញ ពីនិន្នាការនៃការទិញ និងការប្រើប្រាស់សម្ភារៈផ្សេងៗ ដែលជាបច្ច័យបានមកពីកំណើនដ៏ខ្ពស់នៃការរីកលូត- លាស់ផ្នែ់កសេដ្ឋកិច្ចទាំងនៅក្នុងប្រទេស ក៏ដូចជា ពិភពលោក មានភាពប្រសើរជាងពីបណ្តាឆ្នាំកន្លងទៅ។
ឯកឧត្តម ហ៊ី បាវី បានគូសបញ្ជាក់ថា “យើង សង្ឃឹមថា ឆ្នាំ២០១២នេះ កំពង់ផែស្វយ័តភ្នំពេញ នឹងទទួលបាន​កំណើន នៃការដឹកជញ្ជូនទំនិញឆ្លងកាត់ កាន់តែច្រើនថែមទៀត លើសពីផែនការដែលបានកំណត់ ពីព្រោះថា ឆ្នាំនេះ ប្រទេស​កម្ពុជា ដែលមានសេដ្ឋកិច្ច ស្ទុះងើបខ្លាំង អាចមានតម្រូវការផលិតផល និងការផលិតច្រើនជាងមុន”។
កាលពីឆ្នាំមុន យោងតាមស្ថិតិដែលបានរាយការណ៍ដោយអង្គភាពកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ការដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់កំពង់ផែនេះទទួល បានលទ្ធផលសរុបចំនួន៨១.៦៣១ធីអ៊ីយូ កើនឡើង ប្រមាណ៣១ភាគរយ ធៀបនឹងឆ្នាំ២០១០ ដែល ពេលនោះ ការដឹកជញ្ជូនទំនិញសរុបទទួលបានតែ ប្រមាណ៦២.២៥៦ធីអ៊ីយូប៉ុណ្ណោះ ពោលគឺ ប្រមាណ ជា១.៤៣៦.៨៧៨តោន នៅឆ្នាំ២០១១ ទល់នឹង ប្រមាណ១.២៩៥.៨០០តោន នៅឆ្នាំ២០១០។
ឯកឧត្តម ហ៊ី បាវី បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០៨ មក កំពង់ផែស្វយ័តភ្នំពេញ បានទទួល កំណើននៃ​ការដឹកជញ្ជូនទំនិញឆ្លងកាត់ជារៀងរាល់ឆ្នាំ ព្រោះថា កំពង់ផែនេះមានចំណុចខ្លាំងសំខាន់ របស់ ខ្លួន៣យ៉ាង គឺទី១ ផែមានទីតាំងនៅចំកន្លែងអ្នកប្រើប្រាស់ផង និងអ្នកផលិតផង ដែលជាការងាយស្រួល ដល់ការនាំទំនិញចូល និង​ចេញ​។ ទី២ គឺកំពង់ផែទទួលដឹកទំនិញរាយ ដែលមានថ្លៃសេវាថោក ជាងការដឹកទំនិញជាកុងតឺន័រ ដែលជាការចង់​បានមួយ របស់អ្នកនាំចេញទាំងឡាយ ក្នុងការកាត់បន្ថយថ្លៃចំណាយ លើការដឹកជញ្ជូនរបស់ពួកគេ និងទី៣ គឺកំពង់​ផែ​មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយ នឹងកំពង់ផែនានារបស់ប្រទេសវៀតណាម ជាពិសេស កំពង់​ផែ​ទឹកជ្រៅកៃមេប ដែលជាកំពង់ផែមួយអាចភ្ជាប់ការដឹកជញ្ជូនត្រង់ទៅកាន់កំពង់ផែនានា នៅក្នុងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក កាត់បន្ថយពេលវេលា នៃការដឹកជញ្ជូនបានចំនួនពី២ ទៅ៣ថ្ងៃ ធៀបនឹងពេលមុន។
ឯកឧត្តម ហ៊ី បាវី បានសង្កត់ធ្ងន់ថា “យើងសង្ឃឹមថា ជាមួយនឹងចំណុចខ្លាំងទាំងនេះ ព្រមទាំង ការដាក់ឱ្យដំណើរការ​នូវប្រព័ន្ធIT និងចំណតផែថ្មី ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របានប្រមាណ១២០.០០០ ធីអ៊ីយូ ក្នុង១ឆ្នាំនោះ ការដឹកជញ្ជូនទំនិញ ឆ្លងកាត់កំពង់ផែរបស់យើង នឹងទទួលបានកំណើន កាន់តែខ្ពស់ថែមទៀត”។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ ដែល ជាកំពង់ផែធំលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ ពីកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ នោះ មានផែនការ នឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធ IT ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ទំនើប ព្រមទាំង​ចំណតផែថ្មី នៅក្នុងខែកក្កដា ឆ្នាំ២០១២នេះ។
កាលពីខែមីនា ឆ្នាំ២០១០ កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបានឥណទានពីប្រទេសចិន ក្នុងទឹកប្រាក់ ប្រមាណ​ជាង​២៨លានដុល្លារអាមេរិក សម្រាប់សាងសង់ចំណតផែកុងតឺន័រថ្មីមួយ នៅក្នុងឃុំលើកដែក ស្រុកកៀនស្វាយ ខេត្ត​កណ្តាល ចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ភាគខាងកើតរាជធានីភ្នំពេញ ដើម្បីបម្រើដល់សកម្មភាព នៃការដឹក​ជញ្ជូន​ទំនិញឆ្លងកាត់ ដែលចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។
យោងតាមផែនការដែលបានព្រាងឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ចំណតផែកុងតឺន័រថ្មី ដែល បច្ចុប្បន្នកំពុងត្រូវ​បាន​ដំណើរការសាងសង់ ដោយក្រុមហ៊ុនសៀង ហៃ ខុនស្ត្រាក់សិន ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន នៅលើ​ផ្ទៃ​ក្រឡា​សរុបប្រមាណ ១២ហិកតារនោះ អាចមានសមត្ថភាពធ្វើការផ្ទុកកុងតឺន័រ សរុបបានចំនួន១២០.០០០ធីអ៊ីយូ ក្នុងមួយឆ្នាំ។
ឯកឧត្តម ហ៊ី បាវី បានមានប្រសាសន៍ថា “យើងគិតថា កំពង់ផែស្វយ័តភ្នំពេញ អាចកើនសមត្ថភាព ក្នុងការផ្ទុក​កុងតឺន័រ​ បម្រើឱ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញកើនឡើងដល់ទៅចំនួន៣០០.០០០ ធីអ៊ីយូ ក្នុង មួយឆ្នាំ នៅត្រឹម​ឆ្នាំ២០១៥ខាងមុខ”។
ឯកឧត្តម ហ៊ី បាវី បានមានប្រសាសន៍បន្តទៀត ថា ដើម្បីបង្កើនសមត្ថភាពលើកដាក់ទំនិញឱ្យបានដល់ ទៅចំនួន​ច្រើន​បែបនេះ កំពង់ផែគ្រោងនឹងពង្រីកចំណតផែកុងតឺន័រថ្មីបន្ថែមទៀតនៅក្នុងឆ្នាំ២០១៣ ខាងមុខ។
បច្ចុប្បន្ន កំពង់ផែស្វយ័តភ្នំពេញ កំពុងតែរៀបចំធ្វើការស្តារទន្លេ ដែលមានសភាពគោករាក់នៅកន្លែង មួយចំនួន ដើម្បីបើកផ្លូវឱ្យនាវាធំៗ អាចធ្វើដំណើរបានដោយងាយស្រួល។
សព្វថ្ងៃ ទន្លេមេគង្គ ដែលលាតសន្ធឹងប្រវែង៦០០ គីឡូម៉ែត្រ ពីព្រំដែនឡាវ ចុះមកដល់ព្រំដែនវៀតណាម នោះអាច​មាន​លទ្ធភាពឱ្យនាវាដឹកជញ្ជូនទំនិញ ដែលមានចំណុះត្រឹមតែប្រមាណ១២០ ធីអ៊ីយូ ស្មើនឹង ប្រមាណ​៣.០០០តោន​ប៉ុណ្ណោះ បើកឆ្លងកាត់បាន។
ឯកឧត្តម ហ៊ី បាវី បានមានប្រសាសន៍ថា ក្រោយការស្តារទន្លេហើយ នៅឆ្នាំ២០១៥ នាវាដែលមាន ចំនួនផ្ទុកត្រឹម​១០.០០០តោន អាចធ្វើដំណើរចូលមកកំពង់ផែ ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញបាន ដោយងាយស្រួល គ្មាន​ឧបសគ្គអ្វីដូចមុនឡើយ។
ឯកឧត្តម ហ៊ី បាវី បានគូសបញ្ជាក់ថា “យើងសង្ឃឹមថា កំពង់ផែស្វយ័តភ្នំពេញ នឹងបម្រើសេវាកម្មនៃ ការដឹកជញ្ជូន​បាន​យ៉ាង​ល្អនៅពេលអនាគត ដើម្បី បញ្ជៀសនូវការកកស្ទះទំនិញដែលកំពុងតែមាននិន្នាការកើនឡើង​ពីមូយឆ្នាំ​ទៅ​ មួយឆ្នាំ”។
គួររំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានចំណូលពីការបម្រើសេវាកម្មក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញឆ្លងកាត់ សរុបចំនួន ប្រមាណ៧លានដុល្លារអាមេរិក ច្រើនជាងចំណូល ឆ្នាំ២០១០ ដែលទទួល​បាន​សរុប​តែប្រមាណ៥,៥ លានដុល្លារអាមេរិក៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers