ថ្ងៃទី​ 29 ខែមករា ឆ្នាំ2012,
បច្ចុប្ប​ន្ន​ កសិ​ដ្ឋា​នចិ​​ញ្ចឹ​ម​មា​ន់​យ​កព​ង​នានា​ ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ ​មិ​ន​អា​ច​ព​ង្រី​ក​ខ្លួ​ន​បាន​ទេ​ ​ព្រោះ​ថា​ ​ផ​លិ​ត​ផ​ល​មួ​យ​ផ្នែ​ក​ធំ​ ​ដែ​ល​ពួ​ក​គេ​ធ្វើ​បា​ន​ ​កំ​ពុ​ង​ប្រ​ឈ​ម​នឹង​កា​រ​បា​ត់​ប​ង់ចំ​ណែ​កទី​ផ្សា​រ​ ​ដោ​យ​សា​រ​តែ​មា​ន​កា​រ​ហូ​រ​ចូ​ល​យ៉ា​ង​ច្រើ​ន​ស​ន្ធឹ​ក​ស​ន្ធា​ប់​ ​នៃ​ព​ង​មា​ន់​ ​និ​ង​សា​ច់​មា​ន់​ខុ​ស​ច្បា​ប់​ពី​ក្រៅ​ប្រ​ទេ​ស​។
ម្ចាស់កសិដ្ឋាន និងសមាគមអ្នកចិញ្ចឹមមាន់ពង និងមាន់សាច់កម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះ​ការ​វាយលុកចូលទីផ្សារ នៃពងមាន់ និងសាច់មាន់ខុសច្បាប់ទាំងនេះ ហើយបាន អំពាវនាវសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរក វិធានការទប់ស្កាត់...
សព្វថ្ងៃ ការចិញ្ចឹមមាន់យកពង និងសាច់នៅក្នុង ប្រទេសកម្ពុជា មានចំនួនកាន់តែច្រើនឡើងៗ ប៉ុន្តែ លទ្ធភាព នៃការ​លក់ពងមាន់ និងសាច់មាន់ចូលទៅកាន់ទីផ្សារវិញ ហាក់ ដូចជាពុំមានសកម្មភាពល្អប្រសើរសោះ។ ម្ចាស់កសិដ្ឋាន​ចិញ្ចឹមមាន់យកពង និងសាច់នៅក្នុងស្រុក បានត្អូញត្អែរថា ពួកគេ មិនអាចលក់បានផលិតផលពង និងសាច់មាន់ចូល​ទៅកាន់ទីផ្សារ បានច្រើនឡើយ ព្រោះថា នៅលើទីផ្សារមានពង និងសាច់មាន់ ដែលនាំចូលខុស​ច្បាប់កំពុងតែ​ធ្វើ​ចរាចរ​យ៉ាង​គគ្រឹកគគ្រេង គ្មានស្ថាប័នណាជួយធ្វើអន្តរាគមន៍ ឬក៏ទប់ស្កាត់ឡើយ។
លោកតាឆាយ ឆេង អាយុ៧៦ឆ្នាំ ម្ចាស់កសិដ្ឋាន ចិញ្ចឹមមាន់យកពង ដែលមានទីតាំង នៅភូមិព្រែកតានប់ ឃុំ​កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចម្ងាយប្រមាណ២៧គីឡូម៉ែត្រ ភាគខាងកើតរាជធានីភ្នំពេញ បានប្រាប់ “អង្គរធំ” ឱ្យដឹងថា សព្វថ្ងៃ នេះ កសិដ្ឋានរបស់លោក ដែលមានមាន់ចិញ្ចឹមយក ពង សរុបប្រមាណ ១២.០០០ ក្បាល កំពុងប្រឈម នឹងបញ្ហាខ្វះទីផ្សារយ៉ាងខ្លាំង ព្រោះថា នៅលើទីផ្សារ មានពងមាន់ ដែលរត់ពន្ធចូលពីប្រទេសជិតខាង កំពុងធ្វើចរាចរលក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកតាឆាយ ឆេង បានឱ្យដឹងថា ក្នុង១ថ្ងៃ កសិដ្ឋានរបស់លោក ប្រមូលបានពងប្រមាណ៨.៥០០ គ្រាប់ ពីមាន់​ចិញ្ចឹមរបស់ខ្លួន ហើយលទ្ធភាពនេះអាច លក់បានយ៉ាងងាយស្រួលទៅកាន់ទីផ្សារ នេះបើសិន ជាគ្មានការហូរចូល​ពងមាន់​ខុសច្បាប់ពីប្រទេសជិតខាង មកដណ្តើមយកទីផ្សារទេនោះ។
លោកតាឆាយ ឆេង បានឱ្យដឹងបន្តទៀតថា សព្វថ្ងៃ កសិដ្ឋាន លក់ពងមាន់ទៅកាន់ទីផ្សារនានា នៅក្នុងទីក្រុងភ្នំពេញ តែចំនួនពីរលើកប៉ុណ្ណោះ ក្នុង ១សប្តាហ៍ ហើយក្នុងចំនួននោះ មានពេលខ្លះត្រូវបាន អ្នកទទួលទិញធ្វើការបដិសេធ​ទៀត ព្រោះថា គេលក់ មិ់នសូវដាច់ ដោយសារថា មានពងមាន់ដែលនាំចូល លក់ក្នុងតម្លៃថោកជាង។
លោកតាឆាយ ឆេង បានគូសបញ្ជាក់ថា “ទៅ មុខទៀត បើអាជ្ញាធរមិនមានវិធានការក្នុងការទប់- ស្កាត់ការលក់បង្ខូចថ្លៃនៃពងមាន់ ដែលនាំចូលដោយ ខុសច្បាប់ទាំងនេះទេ នោះកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក នានា អាចនឹងត្រូវស្លាប់ ដូចករណី នៃការចិញ្ចឹមជ្រូក ក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះដែរ”។
កាលពីឆ្នាំ២០០៨ អ្នកចិញ្ចឹមជ្រូក ជាច្រើននៅក្នុង ប្រទេស បានជួបនឹងបញ្ហាក្ស័យធន ហើយកសិដ្ឋាន ជាច្រើន ត្រូវ​បាន​បិទទ្វារលែងដំណើរការ ដោយសារតែ មានការហូរចូលយ៉ាងគំហុក នូវជ្រូកពីប្រទេសជិតខាង មកលក់នៅលើទី​ផ្សារ​ក្នុងស្រុក ក្នុងតម្លៃថោក។
លោកឆាយ សុខហួរ ប្រធានសមាគមអ្នក-ចិញ្ចឹមមាន់ពង និងមាន់សាច់កម្ពុជា បានមានប្រសាសន៍ ថា វិស័យចិញ្ចឹម​​មាន់នៅកម្ពុជា អាចរស់ ឬស្លាប់ អាស្រ័យលើអាជ្ញាធរមានសមត្ថកិច្ចជាអ្នកសម្រេច ព្រោះថា អាជ្ញាធរ គឺជាខ្នង​បង្អែក​របស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តន៍ច្បាប់ទាំងឡាយ ក្នុងនោះរួមមាន ដូចជា ច្បាប់សម្រាប់ការពារការហូរចូល​ផលិត​​ផល ដែលខូចគុណភាព ជាដើម។
លោកឆាយ សុខហួរ បានបញ្ជាក់ថា សព្វថ្ងៃនេះ មានពងមាន់ និងពងទា ប្រមាណជាកន្លះលានគ្រាប់ និងសាច់មាន់​​ប្រមាណជា២០តោន ក្នុងមួយថ្ងៃៗ ដែល ភាគច្រើនសុទ្ធសឹងតែ ជារបស់ជិតផុតកាលកំណត់ នៃការប្រើប្រាស់ ត្រូវ​បាន​​ឈ្មួញទុច្ចរិត លួចធ្វើការនាំ ចូលដោយខុសច្បាប់ តាមច្រករបៀងជាច្រើនកន្លែង នៅក្នុងខេត្តព្រៃវែង តាកែវ និងកណ្តាល មកធ្វើការ លក់ក្នុងតម្លៃថោក នៅលើទីផ្សារនៅក្នុងប្រទេស ប្រកួត​ប្រជែងជាមួយ​នឹងផលិតផល​នៅក្នុង​ស្រុក។
លោកឆាយ សុខហួរ បានមានប្រសាសន៍បន្ត ថា ប្រទេសកម្ពុជា ពិបាកនឹងមានផលិតផល ដើម្បី ធ្វើការប្រកួតប្រជែង នៅពេលអាស៊ាន បើកចំហទីផ្សារ នៅក្នុងឆ្នាំ២០១៥បានណាស់ ព្រោះថា ពួកគេគ្មាន លទ្ធភាពក្នុងការពង្រីកផលិតកម្ម​ប្រចាំគ្រួសារ ចាប់ពី ពេលនេះទៅហើយនោះ។
លោកឆាយ សុខហួរ បានមានប្រសាសន៍សង្កត់ ធ្ងន់ថា “បើសិនជាសកម្មភាពនៃការនាំចូល ស៊ុត និង សាច់ទាំងនេះ មិនត្រូវបានគេធ្វើការទប់ស្កាត់ឱ្យបាន ទាន់ពេលវេលាទេនោះ នៅពេលខាងមុខនេះ កសិករ របស់យើងមិនត្រឹម​តែមិន​អាចពង្រីកលទ្ធភាព នៃ ការចិញ្ចឹមសត្វរបស់គេឱ្យបានកាន់តែធំប៉ុណ្ណោះនោះ ទេ តែគេក៏អាចប្រឈម​នឹងការ​ក្ស័យធនផងដែរ ព្រោះ ថា ផលិតផលមួយភាគធំ ដែលគេផលិតបាន គ្មាន ទីផ្សារសម្រាប់លក់”។
បច្ចុប្បន្ន ប្រទេសកម្ពុជា ដែលមានកសិដ្ឋាន ចិញ្ចឹមមាន់សរុបប្រមាណជាង៣០០កសិដ្ឋាន បាន លក់ពងមាន់ទៅឱ្យទី​ផ្សារ​នានា ក្នុងមួយថ្ងៃៗ សរុប បានចំនួន៧០ម៉ឺនពង និងមាន់សា់ច់ចំនួនប្រមាណ៥ ម៉ឺនក្បាល ដោយក្នុងនោះ ពង១​គ្រាប់​មានតម្លៃចាប់ ពី២៦០រៀល រហូតទៅដល់៣២០រៀល តាមកម្រិត ពងតូចឬធំ។ ដោយឡែក ចំពោះមាន់សាច់វិញ ១គីឡូ- ក្រាម មានតម្លៃចាប់ពី២,៧ ទៅ៣,២ដុល្លារអាមេរិក។
លោកតាឆាយ ឆេង បានមានប្រសាសន៍ថា សព្វថ្ងៃ អ្នកចិញ្ចឹមមាន់មិនសូវទទួលបានផលចំណេញ ខ្ពស់ ដូចជាឈ្មួញ​កណ្តាលទេ ហេតុនេះ បើសិនជា គ្មានការទិញក្នុងរយៈពេលយូរនោះ អ្នកចិញ្ចឹមអាច នឹងក្ស័យធន ព្រោះថា ពួកគេគ្មានប្រាក់ទុនបម្រុងច្រើន ដើម្បីទប់ទល់ជាមួយនឹងបញ្ហាខាងលើនេះឡើយ។
លោកឆាយ ឆេង បានមានប្រសាសន៍បន្ត ទៀតថា“យើងសង្ឃឹមថា រដ្ឋាភិបាលនឹងជួយដល់អ្នក ចិញ្ចឹមមាន់នៅក្នុង​ស្រុក តាមរយៈនៃការទប់ស្កាត់ លែងឱ្យមានការហូរចូលដោយខុសច្បាប់នូវផលិត- ផលសាច់ និងពងមាន់ពី់ក្រៅ​ប្រទេស”។
សព្វថ្ងៃ អ្នកចិញ្ចឹមមាន់នានា នៅក្នុងប្រទេស បានឱ្យដឹងថា គេអាចមានលទ្ធភាពលក់ពងមាន់ ទៅ កាន់ទីផ្សារនៅក្នុង​ស្រុក បានច្រើនជាងការលក់ នៅក្នុង ពេលសព្វថ្ងៃនេះ ដល់ទៅចំនួនទ្វេដង បើសិនជាអាជ្ញាធរ មានសមត្ថភាពធ្វើការ​ទប់ស្កាត់បានគ្រប់ទម្រង់នៃការ ធ្វើពាណិជ្ជកម្មដោយខុសច្បាប់ នូវការនាំចូលស៊ុត និង សាច់មាន់ពី់ប្រទេសជិតខាង។
កាលពីឆ្នាំមុន មន្ត្រីរាជរដ្ឋាភិបាល ក្រុមអ្នកច្បាប់ និងពាណិជ្ជករនៅក្នុងស្រុក បានពិនិត្យរួមគ្នាទៅលើ ពង្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ដែលជាច្បាប់ មួយធ្វើឡើងសំដៅប្រឆាំងទល់នឹងការធ្វើពាណិជ្ជកម្ម នាំចូលដែលបង្ខួចថ្លៃ ប្រយោជន៍ដើម្បីការពារដល់ អ្នកផលិតទាំងអស់ នៅក្នុងប្រទេស៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers