ថ្ងៃទី​ 04 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 07:56 AM ជុន សុផល
1

ក្រុមហ៊ុន BVB (ខេមបូឌា) អេគ្រីខលឈឺរ៉លឌីវេឡុប- មេន បាន​ដា​ក់​ឱ្យ​ដំ​ណើ​រ​កា​រជា​ផ្លូ​​វ​ការ​នូ​វ​រោ​ង​ម៉ា​ស៊ី​ន​កិ​ន​ស្រូ​វ ​ ​ខ្នា​តធំ​ ​ហើ​​​យ​​​​និ​​ង​​​ម៉ា​​ស៊ី​​​ន​​​ស​​ម្ងួ​​​ត​​​ដែ​ល​​មា​​​ន​​​ស​​​​​ម​ ត្ថ​​ភា​​​ព​​​អា​​​ច​​ធ្វើ​​កា​​​រ​ ​ស​ម្ងួ​ត​ស្រូ​វ​បាន​ចំ​នួ​ន​១​.០​០​០​តោ​ន​ ក្នុ​ង​១​ថ្ងៃ​រ​ប​ស់​ខ្លួ​ន​ ​ដែ​ល ​មា​ន​ទី​តាំ​ង​នៅ​ក្នុ​ង​ភូ​មិ​ពុក​យុ​ក​ ​ស​ង្កា​ត់​ស្រ​យ៉ូ​វ​ ​ក្រុ​ង​ស្ទឹ​ង​សែ​ន​ ​ខេត្ត​កំ​ព​ង់​ធំ​ ​ហើ​យ​នៅ​ក្រោ​ម​ក្តី​សង្ឃឹ​ម​ទុ​ក​ថា​ ​គេ​អាច​ធ្វើ​កា​រ​-​កែ​ច្នៃ​អ​ង្ក​រ​ ដែ​ល​មា​ន​គុ​ណ​ភា​ព​ខ្ព​ស់ក​ម្រិ​ត​ស្ត​ង់​ដា​រ​ ​បា​ន​រា​ប់​ម៉ឺ​ន​ ​តោ​នក្នុ​ង​មួ​យ​ឆ្នាំ​ៗ​ ​ដើ​ម្បី​នាំ​យ​កចេ​ញ​ទៅ​ល​ក់​នៅ​លើ​ទីផ្សា​​រ​ ​អ​ន្ត​រ​ជា​តិ​នា​ពេលខា​ង​មុ​​ខ​.​.​.​។​
​​លោ​ក​ឡេ​ង ឡាយហួត អគ្គនាយករងក្រុម-ហ៊ុន ព្វព ខេមបូឌាអេគ្រីខលឈឺរ៉លឌីវេឡុបមេន បានមានប្រសាសន៍ប្រាប់ “អង្គរធំ” ថា ការដាក់ឱ្យ ដំណើរការនូវរោងម៉ាស៊ីនកិនស្រូវដែលមានសមត្ថភាព អាចធ្វើការកែច្នៃអង្ករបានក្នុងបរិមាណដ៏ធំសម្បើមនៅពេលនេះនឹងជួយបង្កើតបាននូវទីផ្សារស្រូវថ្មីមួយ ដែលមាននិរន្តរភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ ហើយនិងបណ្តាខេត្តដែលនៅជុំវិញ។
លោកឡេង ឡាយហួត បានមានប្រសាសន៍ ទៀតថា កាលពីមុន ការជួញដូរស្រូវនៅក្នុងខេត្តកំពង់ធំ ហើយនិងបណ្តាខេត្ត ដែលនៅជុំវិញខេត្តនេះប្រព្រឹត្ត ទៅមិនសូវជាមានសកម្មភាពល្អប៉ុន្មានទេ គឺតែងតែ មានការឡើងចុះថ្លៃ មិនប្រក្រតី ពីព្រោះថា តម្លៃស្រូវ ត្រូវបានកំណត់តែនៅលើមាត់របស់ឈ្មួញកណ្តាល ប៉ុណ្ណោះ។
លោកឡេង ឡាយហួត បានមានប្រសាសន៍ បន្តទៀតថា “ក្រុមហ៊ុននឹងប្រើប្រាស់រោងម៉ាស៊ីន កិនស្រូវដ៏ធំនេះ ដើម្បីធ្វើជាខ្នងបង្អែកទីផ្សារសម្រាប់ ការលក់ស្រូវរបស់ប្រជាកសិករនៅក្នុងតំបន់ និង បណ្តាខេត្តជុំវិញទាំងអស់ ប្រយោជន៍លើកទឹកចិត្ត ដល់ពួកគេឱ្យបង្កើនការផលិតស្រូវកាន់តែច្រើនជាងមុន ជួយដល់គោលនយោបាយជាតិ ក្នុងការជំរុញ ផលិតកម្មស្រូវ ហើយនិងការនាំចេញអង្ករ”។
កាលពីឆ្នាំ២០១១ កន្លងទៅ សម្តេចអគ្គមហា- សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជ- រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវគោល-នយោបាយជាតិស្តីពីការជម្រុញផលិតកម្មស្រូវ និង ការនាំចេញអង្ករ ហើយតាមរយៈគោលនយោបាយ នេះ សម្តេចបានកំណត់ឱ្យមានការនាំចេញអង្ករឱ្យបាន ចំនួន១លានតោន នៅត្រឹមឆ្នាំ២០១៥។
បច្ចុប្បន្ន មានស្រូវប្រមាណជាង១០.០០០តោន ហើយដែលក្រុមហ៊ុន BVB ធ្វើការប្រមូលទិញបានពី ប្រជាពលរដ្ឋ ត្រូវបានគេធ្វើការកែច្នៃឱ្យទៅជាអង្ករ នៅក្នុងប្រតិបត្តិការនៃការបើកឱ្យដំណើរការជំហានដំបូងនៃរោងម៉ាស៊ីនកិនស្រូវ ហើយនិងម៉ាស៊ីនសម្ងួត ដ៏ធំនេះ។
លោកឡេង ឡាយហួត បានមានប្រសាសន៍ថា ការចូលរួមចំណែករបស់ក្រុមហ៊ុនជាមួយនឹងគោល-នយោបាយរបស់រាជរដ្ឋាភិបាលនៅពេលនេះ មិនមែន គ្រាន់តែចង់បានឱកាសសម្រាប់ធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិប៉ុណ្ណោះនោះទេ តែក្រុមហ៊ុន ក៏មានបំណងចង់ចូលរួមចំណែកក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ព្រោះថា ប្រជាកសិករអាចលក់ស្រូវ ដែលគេផលិតបានដោយ គ្មានឧបសគ្គ។
លោកឡេង ឡាយហួត បានលើកឡើងថា សមត្ថ- ភាពកែច្នៃអង្កររបស់រោងម៉ាស៊ីនកិនស្រូវនេះធំ ហើយ តម្រូវការស្រូវសម្រាប់កិនក៏មានបរិមាណមិនតិចដែរ ដូច្នេះនៅពេលខាងមុខ ក្រុមហ៊ុនមិនមែន ទិញតែស្រូវ នៅក្នុងខេត្តកំពង់ធំ មួយនោះទេ គឺទិញពីបណ្តាខេត្ត ផ្សេងៗទៀតផងដែរ ក្នុងនោះមានដូចជាខេត្តព្រះវិហារ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់, ព្រៃវែង និងខេត្ត កំពង់ចាម ជាដើម ដើម្បីយកមកធ្វើការកែច្នៃ សម្រាប់ បម្រើឱ្យការនាំចេញ ដោយក្នុងនោះ ទិញទាំងស្រូវ សើមផងដែរ ព្រោះថា ក្រុមហ៊ុនមានម៉ាស៊ីនសម្ងួតធំ ដែលមានលទ្ធភាពអាចធ្វើការសម្ងួត បានប្រមាណជា ១.០០០តោន ក្នុង១ថ្ងៃ។
លោកឡេង ឡាយហួត បានគូសបញ្ជាក់ថា “យើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាកសិករនឹងទទួល បានអត្ថប្រយោជន៍យ៉ាងច្រើនពីការដាក់ឱ្យដំណើរការ នូវរោងម៉ាស៊ីនកិនស្រូវដែលមានសមត្ថភាពក្នុងការកែច្នៃអង្ករដ៏ធំសម្បើមនេះ ជាមួយនឹងការលក់ស្រូវ ដែលមានស្ថេរភាពតម្លៃក្លាន់តែប្រសើរជាងមុន”។
កាលពីមុន កសិករនៅក្នុងប្រទេសមិនទទួល បានអត្ថប្រយោជន៍ច្រើនពីការលក់ស្រូវរបស់ពួកគេទេ ដោយសារថា ផលិតផលជាច្រើន ដែលពួកគេផលិត បាន ត្រូវធ្វើការដឹកជញ្ជូនយកទៅលក់នៅទីឆ្ងាយដែល នាំឱ្យមានការចំណាយថ្លៃដើមខ្ពស់ ពិបាកក្នុងការស្វែង រកប្រាក់ចំណេញ។
លោកតាំង វេងសេង ម្ចាស់កសិដ្ឋានផលិតស្រូវ ដែលបានចុះកិច្ចសន្យាក្នុងការផលិតស្រូវលក់ ទៅឱ្យ ក្រុមហ៊ុនBVB ដែលមានផ្ទៃដីសរុបប្រមាណ៥០០ ហិកតារ នៅក្នុងភូមិប្រភ្នៅ ឃុំបារាយណ៍ ស្រុក បារាយណ៍ ខេត្តកំពង់ធំ បានឱ្យដឹងថា កាលពីមុន ស្រូវរដូវវស្សា ដែលគាត់ និងអ្នកភូមិផលិតបាន ត្រូវ បានលក់ទៅឱ្យឈ្មួញកណ្តាល ដែលទិញនាំយកចេញ ទៅប្រទេសថៃ ហើយចំណែកឯ ស្រូវរដូវប្រាំងវិញ គឺលក់ទៅឱ្យឈ្មួញដែលទិញនាំយក ចេញទៅកាន់ ប្រទេសវៀតណាម។
លោកតាំង វេងសេង បានឱ្យដឹងទៀតថា ជា ធម្មតា ការលក់នេះមិនសូវជាបានតម្លៃខ្ពស់ទេ ពីព្រោះ ឈ្មួញគេកាត់យកថ្លៃ នៃការដឹកជញ្ជូនមួយចំណែក ហើយ ដោយសារតែកត្តានេះ អ្នកផលិតស្រូវជាច្រើន មិនទទួលបានផលចំណេញទេ គឺចំណេញតែពួកឈ្មួញ កណ្តាលនេះ តែប៉ុណ្ណោះ។
លោកតាំង វេងសេង បានគូសបញ្ជាក់ថា “យើង ជាកសិករ គ្មានអ្វីសប្បាយរីករាយជាងការមាន ទីផ្សារ ដើម្បីលក់ផលិតផល ដែលយើងផលិតបាននៅ ឯមូលដ្ឋានផ្ទាល់នោះទេ ពីព្រោះថា ទីផ្សារនេះផ្តល់ នូវទំនុកចិត្តខ្ពស់សម្រាប់យើងទាំងនៅក្នុងការលក់ ផលិតផល ក៏ដូចជាឱកាសនៃការស្វែងរកប្រាក់-ចំណេញខ្ពស់ដែរ”។
កាលពីឆ្នាំ២០១០-២០១១ លោកតាំង វេងសេង បានផលិតស្រូវសរុប លក់ចំនួនប្រមាណ ៥.០០០ ទៅ ៦.០០០តោន ក្នុងតម្លៃចន្លោះប្រមាណពី២១៣ ទៅ ២៣៨ដុល្លារអាមេរិក ក្នុង១តោន។
លោកឡេង ឡាយហួត បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិត-ស្និទជាមួយនឹងប្រជាពលរដ្ឋ ដែលផលិតស្រូវនៅក្នុង តំបន់នៃរោងម៉ាស៊ីន ដើម្បីបង្កើនលទ្ធភាពនៃការ-ប្រមូលទិញស្រូវឱ្យបានច្រើនសម្រាប់យកមកធ្វើការ កែច្នៃផលិតចេញជាអង្ករ បម្រើឱ្យការនាំចេញទៅកាន់ ទីផ្សារអន្តរជាតិ។
លោកឡេង ឡាយហួត បានឱ្យដឹងបន្ថែមទៀតថា “សព្វថ្ងៃនេះ ក្រុមហ៊ុនបានធ្វើកិច្ចសន្យា ជាមួយនឹង ប្រជាពលរដ្ឋមួយចំនួនរួចហើយ ដើម្បីឱ្យពួកគេ ផលិតស្រូវ លក់ឱ្យក្រុមហ៊ុនតាមរយៈនៃការជួយ ផ្តល់ពូជជី គ្រឿងចក្រ និងបច្ចេកទេសក្នុងការដាំដុះ។ ហើយនៅពេលខាងមុខ ក្រុមហ៊ុននឹងធ្វើកាន់តែច្រើន ជាងនេះថែមទៀត នេះបើសិនជាក្រុមហ៊ុនទទួលបាន អ្នកបញ្ជាទិញកាន់តែច្រើន”។
បច្ចុប្បន្ន ក្រុមហ៊ុន BVB កំពុងតែធ្វើការចរចា ជាមួយនឹងអ្នកបញ្ជាទិញមកពីសហគមន៍អឺរ៉ុប និង បណ្តាប្រទេសមួយចំនួនទៀត ដើម្បីនាំយកផលិតផល អង្កររបស់ខ្លួន ចូលទៅកាន់ទីផ្សារ នៃបណ្តាប្រទេស ទាំងនោះ។
គួររំលឹកថា ម៉ាស៊ីនកិនស្រូវ ដែលមានសមត្ថភាព អាចកិន ១ថ្ងៃបានចំនួន ៧២០តោន និងម៉ាស៊ីនសម្ងួត ដែលមានសមត្ថភាពអាចសម្ងួតបាន ១ថ្ងៃ១.០០០ តោន នៅក្នុងខេត្តកំពង់ធំនេះ ត្រូវបានក្រុមហ៊ុន BVB ចាប់ផ្តើមធ្វើការសាងសង់តាំងពីឆ្នាំ២០០៧ មកម៉្លេះ ដោយចំណាយអស់ទឹកប្រាក់សរុបចំនួន ប្រមាណ ជាង២០លានដុល្លារអាមេរិក៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers