ថ្ងៃទី​ 28 ខែធ្នូ ឆ្នាំ2011, ម៉ោង 07:30 AM ជុន សុផល
?

ក្រុម​ហ៊ុ​​ន​ ​ម៉ុង​​ ​ឬទ្ធី​​គ្រុ​ប ​បា​​ន​ធ្វើកា​​របោះ​ទុ​ន​​វិ​និ​យោ​គ​ ​ក្នុ​ងទឹ​ក​ប្រា​ក់សរុ​ប​ចំ​នួ​ន​១​០​លា​ន​ដុ​ល្លា​រ​​អា​មេ​រិ​ក​ ​ដើ​ម្បី​ប​ង្កើ​ត​រោ​ង​ច​ក្រ​ផ​លិ​ត​សំ​ណាប​ ​តា​ម​ប​​ច្ចេក​វិ​ទ្យា​ទំ​​នើ​ប​ ​ស​ម្រា​ប់​ធ្វើ​ការ​ដាំ​ដុះ​ ​នៅ​លើ​ដី​ក្បែ​រ​តំប​ន់​មា​ត់​ស​​មុ​ទ្រ​ ​ក្នុ​ង​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ​ច​ម្ងា​យ​ប្រ​មា​ណ​​២​២​៦​គី​ឡូ​ម៉ែ​ត្រ​ ​ភា​គ​ខា​ង​លិ​ច​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​។​
មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនខាងលើបានឱ្យដឹងថា សព្វថ្ងៃ រោងចក្រ ដែលមានលទ្ធភាព អាចធ្វើការផលិត​សំណាប​បានប្រមាណ១២ហិកតារ ក្នុងមួយម៉ោងនេះ កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការសាងសង់ ជំហានចុងក្រោយនៅឡើយ ហើយតាមការរំពឹងទុក គេសង្ឃឹម ថា អាចនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅដើម ឆ្នាំ២០១២ ខាងមុខនេះ...
ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានបង្កើតគម្រោង លើកដំបូងបង្អស់ នៅកម្ពុជា ក្នុងការផលិតសំណាប តាមបច្ចេក​វិទ្យា​ទំនើបរបស់ប្រទេសជប៉ុន ដើម្បីធ្វើការដាំដុះនៅលើដី នៃតំបន់ឆ្នេរនាខេត្តព្រះសីហនុ ដែលជាខេត្ត មិនសូវមានសក្តានុពលខ្ពស់ ផ្នែកដំណាំ ស្រូវ នៅក្នុងប្រទេស ក្នុងរយៈពេលកន្លងមក។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានមាន ប្រសាសន៍​​ប្រាប់ “អង្គរធំ” នៅក្នុងបទសម្ភាសន៍ថា ក្រុមហ៊ុនរបស់លោកកំពុងដំណើរការសាងសង់រោង- ចក្រផលិតសំណាប ដែលយកគំរូតាមបច្ចេកវិទ្យា របស់ប្រទេសជប៉ុន នៅឯតំបន់កែវផុស នៃខេត្តព្រះ- សីហនុ ដើម្បីធ្វើស្រែបង្ហាញឱ្យដល់កសិករនៅក្នុងប្រទេសមើល ទុកសម្រាប់ដកពិសោធន៍ក្នុងការផលិត ស្រូវនៅពេលអនាគត។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា សព្វថ្ងៃនេះ ទីតាំងរោងចក្រត្រូវបានក្រុមហ៊ុនធ្វើការ រៀបចំរួចរាល់ជាស្ថាពរហើយ រង់ចាំតែការបំពាក់ ម៉ាស៊ីន និងឧបករណ៍សម្រាប់ធ្វើប្រតិបត្តិការក្នុង ការផលិតសំណាបតែប៉ុណ្ណោះ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “យើងសាងសង់រោងចក្រផលិតសំណាបដែលដើរដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តនៅពេលនេះ ពីព្រោះយើង ចង់បង្កើនផលិតកម្មស្រូវ នៅក្នុងតំបន់ឆ្នេរផង និង ចង់សង​សឹក​ទៅ​នឹងការលំបាកដែលយើងបានជួបប្រទះ នៅក្នុងការងារធ្វើស្រែ នារយៈពេលកន្លងមកផង”។
បច្ចុប្បន្ន ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បាននិងកំពុង កសាងខ្សែសង្វាក់ផលិតកម្មដំណាំស្រូវនៅក្នុងតំបន់ កែវផុស ក្នុងនោះរួមមាន ការរៀបចំដីសម្រាប់បម្រើ ឱ្យការងារធ្វើស្រែ ការរៀបចំទំនប់ និងប្រឡាយទឹក ការបំពាក់ម៉ាស៊ីនសម្រាប់ស្ទូង ការបំពាក់ម៉ាស៊ីន សម្រាប់ច្រូត និងការបំពាក់ម៉ាស៊ីនសម្រាប់ធ្វើការ កែច្នៃស្រូវ ឱ្យទៅជាអង្ករ ជាដើម។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ក្រុមហ៊ុនបានរៀបចំដីប្រមាណ ១.០០០ហិកតារ សម្រាប់​​​​ទុកនៅក្នុងសកម្មភាពធ្វើស្រែបង្ហាញនេះ ព្រមទាំងបានធ្វើទំនប់ និងប្រឡាយទឹកចំនួន៦៣កន្លែង ទៀត ដើម្បីស្តុកទឹកទុកប្រើប្រាស់ ដោយមិនចាំបាច់ ពឹងទៅលើមេឃ ដូចទម្លាប់នៃការធ្វើស្រែ ដែលកសិករ ខ្មែរធ្លាប់បានធ្វើនៅក្នុងពេលបច្ចុប្បន្ននេះទេ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ បន្តទៀតថា ជាមួយនឹងការកសាងនូវសមិទ្ធផលទាំងនេះ ក្រុមហ៊ុនក៏បានធ្វើការនាំចូលម៉ាស៊ីនសម្រាប់ ស្ទូងស្រូវចំនួន២គ្រឿង ហើយនិងម៉ាស៊ីនច្រូតចំនួន ៣គ្រឿង ព្រមទាំងដំឡើងម៉ាស៊ីនកិនស្រូវ ដែលមាន សមត្ថភាពកិនមួយម៉ោងបាន៥តោនផងដែរ ដើម្បីធ្វើ​​ប្រតិបត្តិការ​ឱ្យមានភាពរលូន។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានបញ្ជាក់ឱ្យដឹង បន្ថែមទៀតថា “យើងសង្ឃឹមថា តាមរយៈនៃការរៀបចំ ទាំង​អស់ខាងលើនេះ ក្រុមហ៊ុននឹងបង្កើតបានគំរូ នៃ ផលិតកម្មស្រូវមួយដែលមានបរិមាណផលច្រើនជាង មុន ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ”។
យោងតាមផែនការរបស់ក្រុមហ៊ុន នៅពេលឆាប់ៗខាងមុខនេះ គេនឹងធ្វើការបំពាក់ឧបករណ៍ ស្វ័យប្រវត្តិ សម្រាប់​សាប និងឧបករណ៍ស្វ័យប្រវត្តិ សម្រាប់លាយជីដី និងគ្រាប់ពូជនៅក្នុងរោងចក្រផលិត សំណាបនេះ ដើម្បីដំណើរការផលិតសំណាបមកកាន់ ទីលានបៃតង ដែលជាទីលានសម្រាប់រក្សាសំណាប ទុក មុនពេលគេយកទៅស្ទួង។ ទីលាននេះ ត្រូវបាន គេបំពាក់ឧបករណ៍សម្រាប់បាញ់ស្រោចទឹក មាន លក្ខណៈជាជួរ។ គ្រប់សំណាបទាំងអស់ដែលបញ្ចោញ មកកាន់ទីលាននេះ នឹងត្រូវគេថែទាំទុករយៈពេល ១៦ថ្ងៃ ដោយការស្រោចទឹកជាប់ជាប្រចាំ មុននឹង យកទៅធ្វើការស្ទូងនៅក្នុងស្រែ។
សូមបញ្ជាក់ថា ក្រុមហ៊ុនបានចំណាយទៅលើ ប្រតិបត្តិការទាំងអស់ខាងលើនេះ អស់ទុនសរុបចំនួន ១០លានដុល្លារអាមេរិក ក្នុងនោះ រួមមានទាំង ទុន សម្រាប់ការសាងសង់រោងចក្រផលិតសំណាប ទុន សម្រាប់រៀបចំការធ្វើទំនប់-ប្រឡាយទឹក ទុនសម្រាប់ ទិញម៉ាស៊ីនស្ទូង និងច្រូតស្រូវ ហើយនិងទុនសម្រាប់ ការដំឡើងម៉ាស៊ីនកិនស្រូវមួយផងដែរ។
យោងតាមការឱ្យដឹងរបស់ក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប ការធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបនេះអាច ឱ្យគេទទួលផលស្រូវបាន យ៉ាងតិចក៏៦តោនដែរ ក្នុង មួយហិកតារ ច្រើនជាងការធ្វើដោយដៃដែលទទួល ផលបានតិចជាងនេះ។
កាលពីពាក់កណ្តាលឆ្នាំ២០១១ កន្លងទៅនេះ ការធ្វើស្រែពិសោធន៍ដោយដៃនៅក្បែរតំបន់ឆ្នេរសមុទ្រ ភាគខាងលិច ដែលក្រុមហ៊ុនបានធ្វើតេស្តសាកល្បង បានបង្ហាញលទ្ធផលជាវិជ្ជមានថា គេអាចទទួលបាន ទិន្នផលស្រូវ រហូតដល់ទៅប្រមាណ៤,២តោន ឯណោះក្នុងមួយហិកតារ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា កាលពីមុន ប្រជាជនកម្ពុជា មិនមានជំនឿថា គេអាច ធ្វើស្រែបានទិន្នផលស្រូវខ្ពស់ នៅលើដីនៃតំបន់ឆ្នេរទេ ដូច្នេះ ដើម្បីឱ្យមានការទុកចិត្ត ក្រុមហ៊ុនបានសម្រេច ធ្វើស្រែ បង្ហាញជាគំរូដល់កសិករមើល សម្រាប់ទុក ជាការដកបទពិសោធន៍។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ បន្តថា ដើម្បីឱ្យផលិតកម្មស្រូវនៅក្នុងប្រទេសមាន ភាពកាន់តែសម្បូរបែប ក្រុមហ៊ុនក៏បានត្រៀមក្នុងការ ធ្វើស្រែប្រវាស់ជាមួយនឹងកសិករ លើបច្ចេកវិទ្យា ទំនើបនេះផងដែរ ដោយផ្តល់ទាំងសំណាប ទាំងបច្ចេក- ទេស និងម៉ាស៊ីនស្ទូង ព្រមទាំងម៉ាស៊ីនច្រូត ចុះទៅ ជួយប្រមូលផលដល់ទីបញ្ចប់នៅឯមូលដ្ឋានផ្ទាល់។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “យើងនឹងអញ្ជើញកសិករមកពីគ្រប់ទិសទី នៅក្នុង ប្រទេស ឱ្យមកមើលរបៀបនៃការធ្វើស្រែបង្ហាញតាម បែបវិទ្យាសាស្ត្រទំនើប ដែលក្រុមហ៊ុននឹងធ្វើនៅឯតំបន់ ឆ្នេរ នៅក្នុងឆ្នាំខាងមុខនេះ ដើម្បីឱ្យពួកគាត់មាន ភាពជឿជាក់នៅក្នុងការ​ធ្វើកិច្ចសហប្រតិបត្តិ​ការ​ជាមួយ​យើង”។
យោងតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនតម្លៃ នៃការធ្វើស្រែតាមបច្ចេកវិទ្យាទំនើប ចាប់តាំងពី ការចាប់​ផ្តើមដំបូង រហូតទៅដល់ការប្រមូលផលចប់ មានតម្លៃស្មើនឹងស្រូវប្រមាណជា២តោនប៉ុណ្ណោះ ក្នុងមួយ​ហិកតារ៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers