ថ្ងៃទី​ 21 ខែធ្នូ ឆ្នាំ2011,
ក្រុ​មហ៊ុ​ន​ម៉ុ​ង​ ​ឬ​ទ្ធីគ្រុ​ប​ ​ដែ​ល​មា​ន​ច​ម្កា​រ​ដូង​​ប្រេង​ ​ដ៏​ធំ​នៅ​ក្នុ​​ងប្រ​ទេ​ស​ ​បា​ន​សម្រេ​ច​ធ្វើ​កា​រ​បោះ​ទុ​ន​ចំ​នួ​ន​១​៦លា​ន​-​ ​ដុ​ល្លា​រ​អា​មេ​រិ​ក​ប​ន្ថែ​ម​​ទៀ​ត​​ ​ដើ​ម្បី​សា​ង​ស​ង់​រោ​ង​ច​ក្រ​ច​ម្រា​ញ់​ប្រេ​ង​ដូ​ង​ទី​២​ ​នៅ​ឯ​តំ​ប​ន់​អ​ន្ល​ង់​ក្រ​ពើ​ ​ក្នុ​ង​ភូ​មិ​សា​ស្ត្រ​ស្រុ​ក​ ​កំ​​ព​ង់សិ​លា​ ​ខេ​ត្ត​ព្រះ​​សីហ​នុ​​ ​ច​ម្ងា​យ​ប្រ​មា​ណ​២​០​០​គី​ឡូ​ម៉ែ​ត្រ​ ​ភា​គ​ខា​ង​លិ​ច​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​។​
យោងតាមផែនការរបស់ក្រុមហ៊ុនបានឱ្យដឹងថា គេនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រ ដែលមានសមត្ថ-ភាពអាចធ្វើការចម្រាញ់ផ្លែដូងប្រេង បានប្រមាណ៣០តោន ក្នុងមួយម៉ោង នៅក្នុងអំឡុងខែមីនា ឆ្នាំ២០១២ ខាងមុខ ហើយនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងរយៈពេល១២ខែក្រោយ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងការកើន- ឡើងនៃទិន្នផលផ្លែដូងប្រេងស្រស់...។
ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប ដែលមានចម្ការដូង-ប្រេង នៅលើផ្ទៃដីសរុបប្រមាណ១២.០០០ហិកតារ នៅក្នុងខេត្តព្រះសីហនុ បានធ្វើការប៉ាន់ប្រមាណកាល ពីសប្តាហ៍មុននេះថា ទិន្នផលផ្លែដូងប្រេងរបស់ខ្លួននឹង មានការកើនឡើងទ្វេដង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះ ដោយសារថា ដូងប្រេងមួយចំនួន ដែល ក្រុមហ៊ុនបានធ្វើការដាំដុះកាលពីពេលមុននោះ ឈាន ចូលដល់ដំណាក់កាលនៃការមានផ្លែ។ ជាមួយនឹង ការប៉ាន់ប្រមាណ ស្តីពីកំណើនបរិមាណទិន្នផលផ្លែ ដូងប្រេងនេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានអនុម័តកញ្ចប់ទឹកប្រាក់ប្រមាណ១៦លានដុល្លារ អាមេរិក ដើម្បីធ្វើការសាងសង់រោងចក្រចម្រាញ់ប្រេង-ដូងថ្មីមួយទៀត នៅលើទឹកដីនៃខេត្តព្រះសីហនុ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានមានប្រសាសន៍ប្រាប់ “អង្គរធំ” នៅក្នុងបទសម្ភាសន៍កាល ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១១ ថា ការសាងសង់រោងចក្រ ចម្រាញ់ប្រេងដូងទី២នេះ គឺធ្វើឡើងតម្រូវទៅតាម បរិមាណផ្លែដូងប្រេង ដែលចេះតែមានការកើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ បន្តថា តាមការប៉ាន់ស្មាននៅឆ្នាំខាងមុខៗ ទិន្នផលផ្លែ ដូងប្រេងស្រស់ ដែលក្រុមហ៊ុនប្រមូលបាន អាចមាន ការកើនឡើងដល់ទៅចំនួនទ្វេដង លើសពីចំនួនដែល កំពុងមានក្នុងពេលសព្វថ្ងៃនេះ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “យើងសង្ឃឹមថា គម្រោងសាងសង់រោងចក្រទី២នេះ អាចជួយក្រុមហ៊ុននៅក្នុងការបង្កើនសមត្ថភាពនៃការចម្រាញ់ប្រេងដូង បានតាមតម្រូវការនៃការកើន ឡើងទិន្នផលផ្លែដូងប្រេង នៅពេលខាងមុខ”។
យោងតាមតួលេខដែលផ្តល់ឱ្យដោយតំណាង ជាន់ខ្ពស់របស់ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានឱ្យដឹងថា គិតត្រឹម១១ខែ ក្នុងឆ្នាំ២០១១នេះ បរិមាណផ្លែដូង- ប្រេងស្រស់ ដែលក្រុមហ៊ុនប្រមូលបាន មានចំនួន សរុប៧៥.៦២៤តោន ស្មើនឹងប្រេង ដែលចម្រាញ់់ រួចប្រភេទ C.P.O ចំនួន១៤.២៨៨តោន និងប្រេង គ្រាប់ក្នុងប្រភេទ P.K.N ចំនួនប្រមាណ២.៦០០តោន។
កាលពីឆ្នាំ២០១០ ទិន្នផលផ្លែដូងប្រេងស្រស់ ដែលក្រុមហ៊ុនប្រមូលបាន មានចំនួនតិចជាងតួលេខ ដែលបង្ហាញខាងលើនេះ ប្រមាណជិត៣០ភាគរយ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផលផ្លែដូងប្រេងរបស់ ក្រុមហ៊ុន មានការកើនឡើងជាលំដាប់ ពីព្រោះដូងប្រេង ថ្មីៗដែលក្រុមហ៊ុនដាំកាលពីពេលមុន ឈានដល់ ដំណាក់កាលនៃការឱ្យផលជាបន្តបន្ទាប់ ហើយដើម- ដូងប្រេងចាស់ៗ ក៏ផ្តល់ទិន្នផលកាន់តែច្រើនជាង មុនដែរ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ បន្តទៀតថា “យើងសង្ឃឹមថា ក្រុមហ៊ុននឹងទទួលបាន ទិន្នផលផ្លែដូងប្រេងកើនឡើងទ្វេដងធៀបនឹងពេលបច្ចុប្បន្ននេះ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ បើសិនជា អាកាសធាតុមានលក្ខណៈអំណោយផល និងមាន ទឹកភ្លៀងធ្លាក់ច្រើន ដូចឆ្នាំនេះ”។
កាលពីឆ្នាំ២០០២ ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បាន សាងសង់រោងចក្រចម្រាញ់ប្រេ់ងដូងទី១នៅឯមូល- ដ្ឋានចម្ការដូងប្រេងរបស់ខ្លួន នៅខេត្តព្រះសីហនុ ដែល ដំណាក់កាលដំបូង រោងចក្រនេះមានសមត្ថភាពធ្វើ ការចម្រាញ់ប្រេងដូងបានតែប្រមាណ៥តោនប៉ុណ្ណោះ ក្នុងមួយម៉ោង។ បច្ចុប្បន្ន រោងចក្រនេះត្រូវបានគេ បង្កើនសមត្ថភាពចម្រាញ់ឡើ់ងដល់៣០តោន ក្នុងមួយ ម៉ោងរួចហើយ ប៉ុន្តែ នៅតែមិនអាចទ្រទ្រង់បាន ជាមួយ នឹងកំណើនផ្លែដូងស្រស់នៅឡើយ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា រោងចក្រទី១នេះ មិនអាចមានលទ្ធភាពទ្រទ្រង់ ការចម្រាញ់ប្រេង​​ដូងបានទៀតទេ បើសិនជាពីពេល នេះទៅដល់ឆ្នាំខាងមុខ ក្រុមហ៊ុនមិនអាចធ្វើការសាងសង់រោងចក្រចម្រាញ់​ប្រេងដូងថ្មីទី២ បន្ថែមទេនោះ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ សង្កត់ធ្ងន់ថា “យើងនឹងខិតខំធ្វើយ៉ាងណាឱ្យរោងចក្រ ចម្រាញ់ប្រេង​ដូងទី២នេះ អាចដំណើរការបាននៅក្នុង រយៈពេលដ៏ខ្លីខាងមុខ ពីព្រោះថា សព្វថ្ងៃ យើងមាន បរិមាណផលផ្លែដូងស្រស់​កាន់តែច្រើនឡើងៗហើយ”។
យោងតាមគម្រោងរបស់ក្រុមហ៊ុន គេនឹងសម្រេច ឱ្យបានការសាងសង់រោងចក្រចម្រាញ់ប្រេងដូងទី២ នេះមិនឱ្យលើសពីរយៈពេល១២ខែឡើយ បន្ទាប់ពី ប្រតិបត្តិការនៃការបុកគ្រឹះដំណើរការបើកការដ្ឋាន ដែលគ្រោងធ្វើនៅខែមីនា ដើមឆ្នាំខាងមុខនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប ដែល ទទួលបានសិទ្ធិលើដីសម្បទានសម្រាប់ដាំដូងប្រេងពី រាជរដ្ឋាភិបាលកម្ពុជា រាប់ម៉ឺនហិកតារនៅក្នុងតំបន់ កែវផុស នៃខេត្តព្រះសីហនុ នាពាក់កណ្តាលទសវត្ស ឆ្នាំ១៩៩០ នោះ បានចាប់ផ្តើមដាំដូង​ប្រេងលើកដំបូង តែប្រមាណ៥០០ហិកតារប៉ុណ្ណោះ នៅក្នុងឆ្នាំ១៩៩៦។ ប៉ុន្តែ រហូតមកដល់ពេលនេះ តាមការឱ្យដឹង​របស់ ក្រុមហ៊ុន គេបានពង្រីកផ្ទៃដីដាំដុះកើនឡើងដល់ទៅ ចំនួន១២.០០០ហិកតារហើយ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ក្រុមហ៊ុននឹងពង្រីកការដាំដុះដូងប្រេងនៅលើផ្ទៃដី ដែលមាន ឱ្យអស់​ទៅតាម​លទ្ធភាពដែលខ្លួនមាន ដើម្បី ជួយបង្កើនប្រាក់ចំណូល និងបង្កើតការងារជូនប្រជាពលរដ្ឋឱ្យបានកាន់​តែច្រើនឡើង។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “យើងនឹងធ្វើការដាំដុះដំណាំដូងប្រេងនេះ ឱ្យអស់ នៅលើផ្ទៃដីដែល​យើងមាន ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សង្គមជាតិរបស់យើង ឱ្យមានការរីកចម្រើននៅពេលអនាគត ដូចជាបណ្តាប្រទេសនៅ ក្នុងតំបន់ និងពិភពលោក”។
សូមបញ្ជាក់ថា នៅឆ្នាំ២០១១នេះ ក្រុមហ៊ុន បានដាំដូងប្រេងថ្មីនៅលើផ្ទៃដីសរុបប្រមាណ២.០០០ ហិកតារ ហើយនឹងដាំ​បន្ថែមទៀត ចំនួនប្រមាណ ៣.០០០ហិកតារ នៅក្នុងឆ្នាំ២០១២ខាងមុខនេះ។
យោងតាមការឱ្យដឹងរបស់ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី នៅឆ្នាំ២០១១នេះ ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប អាចប្រមូលផលបាន​​លើផ្ទៃដីប្រមាណជាង៨.០០០ ហិកតារ និងនាំប្រេងដូងឆៅទៅកាន់ទីផ្សារអន្តរជាតិ រួមមានដូចជា ឥណ្ឌា និងស្វីស ជាដើម ហើយ ទទួលបានប្រាក់ចំណូល សរុបប្រមាណ២៥លានដុល្លារអាមេរិក ច្រើនជាងលទ្ធផលនៃការលក់ ដែល ទទួលបាន កាលពីឆ្នាំ២០១០ កន្លងទៅ៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers