ថ្ងៃទី​ 10 ខែកុម្ភៈ ឆ្នាំ2012,

ក្រុមហ៊ុ​នម៉ុ​ង​ ​ឬ​ទ្ធី​គ្រុ​ប ​បា​ន​ចា​ប់​ផ្តើ​ម​ ​ធ្វើ​ការ​ដាំ​ដុះ​ស្វា​យ​ ​“​ហៃ​វ៉ា​ន់​”​ ​ដែ​ល​ជា​ ​ប្រ​ភេទ​​ស្វាយ​ម៉្យា​ង​ល​ក់​បា​ន​ត​ម្លៃ​ខ្ព​ស់​ ​និ​ង​ ​មា​ន​ឱ​ជា​រ​ស​ផ្អែ​ម​ឆ្ងា​ញ់ ​ដើ​ម្បី​ធ្វើ​កា​រ​នាំ​ចេ​ញ​ ​ទៅ​កាន់​ទី​ផ្សា​រ​អ​ន្ត​រ​ជា​តិ​ ​នៅ​ឯ​តំ​ប​ន់​កែ​វ​-​ ​ផុ​ស ​ក្បែ​រ​មា​ត់​ស​មុ​ទ្រ​ ​នៃ​ខេ​ត្ត​ព្រះ​សី​ហ​នុ​។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនខាងលើ បានជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេស ចូលរួមធ្វើការដាំស្វាយ ប្រភេទនេះឱ្យ បាន ច្រើន ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម នៅ ក្នុងគ្រួសារ ដោយក្រុមហ៊ុនជាអ្នកធានា នៅក្នុងការជួយផ្នែកបច្ចេកទេស និងការ- ប្រមូលទិញ...។
បច្ចុប្បន្ន ប្រទេសកម្ពុជា ដែលមានសក្តានុ- ពល ដ៏ធំធេងក្នុងវិស័យកសិកម្ម នៅមិនទាន់មាន ផលិតផល សម្រាប់ធ្វើការនាំចេញច្រើននៅឡើយទេ បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសដែលនៅ ក្បែរខាងខ្លួន រួមមានដូចជា ថៃ និងវៀតណាម ជាដើម ហើយដោយសារតែកត្តានេះ មួយភាគធំនៃប្រជាពលរដ្ឋ ដែលរស់ពឹងអាស្រ័យលើវិស័យនេះ នៅតែទទួល បានប្រាក់ចំណូលទាបនៅឡើយ។
ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ជីវ-ភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើការនៅក្នុងវិស័យនេះ ឱ្យមានលក្ខណៈកាន់តែប្រសើរជាងមុន តាមរយៈ នៃការទទួលបានប្រាក់ចំណូលកាន់តែច្រើនឡើងនោះ ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប ដែលជាក្រុមហ៊ុនធ្វើកសិកម្ម ឈានមុខគេនៅក្នុងប្រទេស បានជម្រុញដល់ប្រជា- កសិករឱ្យចូលរួមនៅក្នុងការដាំដុះស្វាយពូជ“ហៃវ៉ាន់” ជាមួយខ្លួន ដើម្បីបម្រើឱ្យការនាំចេញ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និង ជាអគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានមានប្រសាសន៍ ប្រាប់ “អង្គរធំ” នៅក្នុងបទសម្ភាសន៍ថា ក្រុមហ៊ុនរបស់ លោកបានធ្វើការដាំដុះស្វាយពូជ “ហៃវ៉ាន់” ដែលជា ពូជបង្កាត់រវាងស្វាយក្នុងស្រុក និងស្វាយមកពីតៃវ៉ាន់ បានចំនួនជាង១ម៉ឺនដើម នៅលើផ្ទៃដីសរុបប្រមាណ ៣០ហិកតារ នៅឯតំបន់កែវផុស នៃខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យការនាំចេញនៅពេលខាងមុខ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ការដាំដុះនេះមិនគ្រប់លទ្ធភាពសម្រាប់ធ្វើការនាំ ចេញទេ ហើយចាំបាច់ត្រូវតែមានការចូលរួមក្នុងការ ដាំបន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេស ពី ព្រោះថា ទីផ្សារនៅខាងក្រៅមានតម្រូវការស្វាយ ប្រភេទនេះច្រើនណាស់ ហើយតម្លៃទៀតសោត ក៏ ខ្ពស់គួរសមដែរ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “យើងចង់ជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសចូល រួមដាំស្វាយប្រភេទនេះ ឱ្យបានច្រើនជាមួយយើង ប្រយោជន៍ដើម្បីលើកកម្ពស់ដល់ការនាំចេញផលិតផល បង្កើនប្រាក់ច់ណូំល និងកាត់បន្ថយភាពក្រីក្រ”។
បច្ចុប្បន្ន ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានធ្វើការបោះ-ទុនវិនិយោគប្រមាណជា១លានដុល្លារអាមេរិក រួច ហើយ ទៅលើការដាំដុះពូជស្វាយហៃវ៉ាន់ នៅក្នុង តំបន់កែវផុស នេះ ហើយនៅពេលខាងមុខ ក្រុមហ៊ុននឹង ធ្វើការបោះទុនបន្ថែមទៀត នេះបើសិនណាការដាំដុះ មានការចូលរួមច្រើនពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនធ្វើការបោះទុន តែប្រមាណ១លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយ ទៅថ្ងៃមុខ បើសិនជាការដាំដុះនេះមានការចូលរួមច្រើន ពីប្រជាពលរដ្ឋនោះ ក្រុមហ៊ុននឹងពង្រីកទុននេះបន្ថែម ទៀត ដោយបង្កើតឱ្យមានជារោងម៉ាស៊ីនវេចខ្ចប់ រោងម៉ាស៊ីនត្រួតពិនិត្យគុណភាពផលិតផល ហើយ និងទុនសម្រាប់ធ្វើការប្រមូលទិញផ្លែស្វាយពីប្រជា- ពលរដ្ឋផងដែរ ព្រោះថា ការនាំចេញស្វាយប្រភេទ នេះមិនអាចធ្វើទៅរួចឡើយ បើសិនជាយើងគ្មាន ម៉ាស៊ីនត្រួតពិនិត្យគុណភាពផលិតផល ដែលទទួល ស្គាល់ដោយអន្តរជាតិ ហើយនិងម៉ាស៊ីនវេចខ្ចប់ ដែលមានលក្ខណៈស្តង់ដារ ទំនើបទេនោះ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានបញ្ជាក់ឱ្យដឹង បន្ថែមទៀតថា “យើងមិនភ័យព្រួយ ខ្លាចគ្មានទីផ្សារ ដើម្បីលក់ផលិតផលផ្លែស្វាយ ដែលយើងដាំដុះបាន នោះទេ ព្រោះថា ទូតកូរ៉េ គេបានធានាឱ្យយើងនាំចូល ផលិតផលផ្លែស្វាយទាំងនេះ ទៅកាន់ទីផ្សាររបស់គេ រួចហើយ”។
យោងតាម ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានឱ្យ ដឹងថា សព្វថ្ងៃ ស្វាយហៃវ៉ាន់ ដែលលក់នៅលើទីផ្សារ ប្រទេសកូរ៉េខាងត្បូង ៤ផ្លែ មានតម្លៃប្រមាណ១៥ ដុល្លារអាមេរិក ថ្លៃជាងស្វាយខ្មែរ ដែលមានតម្លៃ ត្រឹម- តែប្រមាណ០,៥ ទៅ១ដុល្លារអាមេរិកប៉ុណ្ណោះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា មានចំណូលចិត្តក្នុងការដាំដុះស្វាយពូជក្នុងស្រុកច្រើន ណាស់ ប៉ុន្តែ ជាលទ្ធផល ស្វាយទាំងនេះមិនសូវលក់ បានតម្លៃថ្លៃ និងទីផ្សារល្អប៉ុន្មានទេ ព្រោះថា គេអាចលក់ បានតែនៅក្នុងស្រុក ហើយមិនអាចនាំចេញបាន។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ពូជស្វាយដែលក្រុមហ៊ុនជម្រុញឱ្យប្រជាពលរដ្ឋ ចូលរួម នៅក្នុងការដាំនៅពេលនេះ មិនមែនមានតម្រូវ-ការតែនៅលើទីផ្សារក្នុងប្រទេសកូរ៉េ មួយប៉ុណ្ណោះ នោះទេ តែក៏មានទីផ្សារនៅក្នុងបណ្តាប្រទេសជាច្រើន ទៀតផងដែរ ក្នុងនោះមានដូចជា ប្រទេសចិន និង ប្រទេសជប៉ុន ជាដើម។ នេះបើសិនជាប្រជាពលរដ្ឋ រួមគ្នាធ្វើការដាំដុះស្វាយប្រភេទនេះ ជាមួយក្រុមហ៊ុន បានច្រើននៅពេលអនាគតនោះ។
ឯកឧត្តមបណ្ឌិតម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “ក្រុមហ៊ុនរបស់យើងបានត្រៀមលក្ខណៈរួចជាស្រេច ហើយ ក្នុងការប្រមូលទិញផលិតផលផ្លែស្វាយហៃវ៉ាន់ នេះពីប្រជាពលរដ្ឋ ដើម្បីធ្វើការនាំចេញយកទៅលក់ ឱ្យទីផ្សារអន្តរជាតិ ព្រោះថា យើងមានបំណងចង់ឱ្យ ប្រជាពលរដ្ឋរបស់យើងទទួលបានប្រាក់ចំណូល ច្រើនជាងមុន តាមរយៈនៃការដាំដុះពូជស្វាយថ្មីនេះ”។
សូមបញ្ជាក់ថា ស្វាយហៃវ៉ាន់ នេះ ដាំប្រើបច្ចេក- ទេសបំបៅដោយការផ្សាំមែក ដែលនាំចូលពីតៃវ៉ាន់ ជាមួយនិងដើមពូជស្វាយនៅក្នុងស្រុក ហើយមិនមាន ប្រើសារធាតុគីមីលាយបញ្ចូលទេ គឺដាំតាមបែប ធម្មជាតិសុទ្ធសាធ។ ពូជស្វាយនេះដាំតែ៨ខែប៉ុណ្ណោះ ទទួលបានផលហើយ មិនដូចជាពូជស្វាយ ដែល ប្រជាពលរដ្ឋខ្មែរនិយមធ្វើការដាំដុះក្នុងពេលសព្វថ្ងៃ នេះទេ ដែលតម្រូវឱ្យមានរយៈពេលយ៉ាងតិចដល់ទៅ ៥ឆ្នាំឯណោះ ទើបបានទទួលផល។
យោងតាមបទពិសោធន៍នៅតៃវ៉ាន់ ក្នុងមួយឆ្នាំ ស្វាយពូជហៃវ៉ាន់ នេះ១ដើម អាចផ្តល់ប្រាក់ចំណូលជា មធ្យម ដល់អ្នកដាំប្រមាណ៥០០ដុល្លារអាមេរិក ឯណោះ ខ្ពស់ជាងប្រាក់ចំណូលុរបស់ស្វាយខ្មែរ ដែល ប្រជាពលរដ្ឋដាំនៅក្នុងស្រុក ដែលទទួលបានតែ ប្រមាណ២០ ទៅ ៣០ដុល្លារអាមេរិកប៉ុណ្តោះ៕

1 Responses to ក្រុមហ៊ុនម៉ុង​ ឬទ្ធី​ ជំ​រុញ​ការ​ដាំស្វាយ​ពូជ​ហៃវ៉ាន់​ នាំ​ចេញ​ទៅ​កូរ៉េ​

  1. Unknown Says:
  2. តើមានអ្នកណាអាចប្រាប់ខ្ញុំបានទេ, តើពូជស្វាយប្រភេទនេះមានលក់នៅឯណា?
    ធ្វើយ៉ាងណាទើបអាចមានពូជស្វាយនេះដាំបានទៅ? សូមជួយប្រាប់ខ្ញុំផង សូមអរគុណ!!

    Name: Lee
    Tell: 016 664411
    E-mail: rosa_lin010@yahoo.com
    http://www.facebook.com/eleelove

     

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers